(ភ្នំពេញ)៖ បន្ទាប់ពីគេហទំព័រកម្សាន្ត Khmretalking បានចុះផ្សាយនូវអត្ថបទមួយមានចំណងជើងថា «កាន់តែធ្ងន់ហើយពេលនេះ! អេឡិច ចាន់ត្រា ដាក់បំរាម មិនឲ្យតារាចម្រៀងក្នុងក្រុមរបស់ខ្លួន ទៅច្រៀងឲ្យក្រុម យ៉ែម សំអូន ជាដាច់ខាត !» ចេញផ្សាយកាលពីពេលថ្មីនេះ រួចមក បានធ្វើឲ្យតារាសម្ដែងដ៏ល្បីរបស់កម្ពុជា គឺអ្នកនាង ចន ច័ន្ទលក្ខិណា បានចេញមុខប្រតិកម្មចំៗ ចំពោះតារាចម្រៀង អេឡិច ចាន់ត្រា ថាជាតារារស់នៅក្រោមដំបូលសិល្បៈតែមួយ មិនគួរណាចង្អៀតចង្អល់ចិត្ត រហូតដល់ថ្នាក់ដាក់បំរាមបែបនេះទេ ព្រោះទង្វើនេះ ជាចេតនាដល់ត្រើយសើយគូថ!។

តារាសម្ដែងលំដាប់កំពូល អ្នកនាង ចន ច័ន្ទលក្ខិណា បានចេញមុខនិយាយចំៗ ចំពោះ អេឡិច ចាន់ត្រា ដោយមិនញញើតមាត់ឡើយ ក្នុងរឿងដែលលោក អេឡិច ចាន់ត្រា បាន ហាមប្រាមមិនឲ្យតារាចម្រៀងក្នុងក្រុមលោក ច្រៀងឲ្យលោក យ៉ែម សំអូន ដាច់ខាត ។ អ្នកនាង ចន ច័ន្ទលក្ខិណា បាននិយាយយ៉ាងចំៗទៅលោក អេឡិចថា «ជាការពិត ឬអូនអេឡិច ចាន់ត្រា ? បើពិតមែន ចង្អៀតចង្អល់ពេកហើយ ធ្វើជាអ្នកសិល្បៈ បើមិនចេះរួបរួមគ្នាទេ សូមកុំប្រឹងស្រែកអង្វរឲ្យទស្សនិកជនគាំទ្រខ្លួនអី ព្រោះសូម្បីតែមិត្តរួមការងារ ក៏មិនគាំទ្រគ្នាផង តើឲ្យអ្នកដទៃមកគាំទ្រយើងម្តេចនិងកើត? ក្រែងស្គាល់របៀបរបបរៀបចំ កម្មវិធីសិល្បៈកំសាន្តពីអ្នកណា? អញ្ចឹងតើ បានគេសុខចិត្តបោះសាច់ឲ្យស៊ីតែមិនបង្ហាញព្រៃ បើបង្ហាញគឺវាត់កន្ទុយអញ្ចឹង?»

ចន ច័ន្ទលក្ខិណា បន្តទៀតថា «ចំពោះអ្នករកស៊ី គេនិងមិនហ៊ានសហការការងារ ជាមួយទេ បើយើងមានចរិតបែបនេះ ព្រោះមិនមានភាពស្មោះត្រង់ គេអាចនិងរអាថា ថ្ងៃក្រោយយើងអាចត្របាក់ការងាររបស់គេ ទាំងអស់បាន !!!! ជាគំនិតបង្រួបបង្រួមរបស់ខ្ញុំទេ មិនមានបំណងផ្សេងឡើយ ហើយអ្នកទាំង២ មានទំនាស់អ្វី បានដល់ថ្នាក់នេះ? មានអ្វីមិនសប្បាយចិត្តនឹងគ្នា គួរហៅគ្នាមកនិយាយតទល់ វាល្អជាងប្រកាសជាព័ត៌មាន តើប្រយោជន៍បានទៅនរណា បើសិស្សប្អូនហ៊ានប្រកាសសង្គ្រាម ជាចំហរចំពោះសិស្សច្បង ? ហើយកំរៃឈ្នួលរបស់ប្អូនឲ្យថ្លៃ ដល់ក្រុមការងារខ្ពស់ប៉ុណ្ណា បានជាប្អូនហ៊ានដាក់កំហិតឲ្យគេដល់ម្ល៉ឹង? បើអញ្ចឹងមែន អូនគួរធ្វើកុងត្រាលាយល័ក្សអក្សរ និង ឲ្យប្រាក់ខែប្រចាំ ដូចក្រុមហ៊ុនធំៗតែម្តងទៅ លុយអូនពិតជាមានអំណាចមែន កុំគិតថា លុយអាចទិញទឹកចិត្តមនុស្សបានគ្រប់គ្នា និង គ្រប់ពេលឲ្យសោះ !!!! ប្រើអំណាចអញ្ចឹង បងខ្លាចណាស់ ចរិតភ្នំ១ មិនអាចមានខ្លា២ អញ្ចឹងនោះ លុយអូនមានអំណាចពេកហើយ»។

អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហើរពាក្យសម្ដីមួយចំនួនទៀត ដែលនាងក៏ហាក់ដូចជា បានដឹងឮរឿងអស់នេះ មួយចំនួនដែរ ហើយអ្នកនាង និយាយក៏ព្រោះចង់ការពារ គឺលោក យ៉ែម សំអូន នេះឯង។

រីឯលោក អេឡិច ចាន់ត្រា ក្រោយពីឮអ្នកនាង ចន ច័ន្ទលក្ខិណា និយាយចំពេក ក៏ចេញមុខនិយាយវិញថា «មិនមែនជាការពិតនោះទេ លោកគ្មានសិទ្ធហាមប្រាម មិនឲ្យអ្នកណា ច្រៀងឲ្យអ្នកណាទេ ព្រោះលោកមិនបានបើកប្រាក់ខែជាប្រចាំ ឲ្យក្រុមការងារលោកទេ ដូចនេះសុំអ្នកនាង ចន ច័ន្ទលក្ខិណា កុំយល់ច្រឡំ»។ តែអ្នកនាងមិនបានតបតអ្វីហ្នឹងលោក អេឡិច ទេ ព្រោះអ្នកនាង ជាប់រវល់ថត តែមហាជនមួយចំនួនហាក់ស្គាល់ចរិត អេឡិច ចាន់ត្រា កាន់តែច្បាស់៕

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង