គ្រឿងផ្សំ
-ប័រប្រភេទប្រៃ ២ ស្លាបព្រាបាយ
-ខ្ទឹមបារាំងចិញ្ច្រាំ ២ ស្លាបព្រាបាយ
-ខ្ទឹមសចិញ្រ្ចាំ ១ ស្លាបព្រាបាយ
-គ្រំចំពុះទា ៣ ក្បាល
-បង្គាបកសម្បក ក្តិចក្បាលទុកកន្ទុយ វះខ្នង ទាញសរសៃខ្មៅចេញ ៣ ក្បាល
-សាច់ត្រីឆ្ពង់ហាន់ជាចំណិតឲ្យល្មមមាត់ ៣ ចំណិត
-ស្រា-ស ៣ ឬ ៤ ស្លាបព្រា
-ទឹកប៉េងប៉ោះ ១ ភាគ ៣ កូនចាន
-ទឹកស៊ុប ១ ភាគ ២ កូនចាន
-អំបិល និង ម្រេចម៉ដ្ឋ
-ស្លឹកជីនាងវង

វិធីធ្វើទឹកប៉េងប៉ោះ
-ប៉េងប៉ោះ ៨ ផ្លែ (យក ១ ផ្លែទម្ងន់ ៧០ក្រាម)
-ខ្ទឹមបារាំង(១០០ក្រាម) ១ ផ្លែ
-ខ្ទឹមសបកសម្បក ២០ ក្រាម
-ប៊័រប្រភេទប្រៃ ២ ស្លាបព្រាបាយ
-ទឹកប៉េងប៉ោះខាប់ ៣ ស្លាបព្រាបាយ
-អំបិលមដ្ឋ ១ ស្លាបព្រាកាហ្វេកន្លះ
-ស្ករស ២ ស្លាបព្រាបាយ។

វិធីធ្វើ
ដំបូង ធ្វើទឹកប៉េងប៉ោះ ដោយពុះប៉េងប៉ោះ ជាពីរ ច្របាច់យកគ្រាប់ចេញ រួចកិនសាច់
ប៉េងប៉ោះឱ្យឡើងគ្រើមៗ ចាក់ដាក់ចូលក្នុងចានផ្សំគ្រឿងទុកសិន។ បន្ទាប់មក កិនខ្ទឹម
បារាំង និង ខ្ទឹមស បញ្ជូលគ្នាឱ្យមដ្ឋល្អ រួចដាក់ក្នុងចានផ្សំគ្រឿងទុក។ ដាក់ប៊័រក្នុងខ្ទះ
រួចយកដាក់លើចង្រ្កាន បើកភ្លើងល្មម ឱ្យប៊័រ រលាយ បន្ទាប់មកដាក់ខ្ទឹមបារាំង ជាមួយ
ខ្ទឹមសកិន ចូលឆា ដាក់ទឹកប៉េងប៉ោះខាប់លាយបញ្ជូលគ្នា រម្ងាស់ ដោយប្រើភ្លើងតិចៗ
រយៈពេល ១០នាទី ទើបដាក់ប៉េងប៉ោះ ដែលកិនរម្ងាស់បន្ត ទៀតរយៈពេលប្រមាណ
ជា ១៥នាទី បន្ថែមរសជាតិដោយអំបិល និង ស្ករលាយ បញ្ជូលគ្នា រួចភ្លក្សរស់ជាតិ។

ចុងក្រោយ ដាក់ប៊័រក្នុងខ្ទះ រួចយកដាក់លើចង្ក្រានបើកភ្លើងតិចៗ ឱ្យប៊័ររលាយ បន្ទាប់
មកដាក់ខ្ទឹម បារាំងជាមួយខ្ទឹមស ឆា ដាក់គ្រំចំពុះទា បង្គា សាច់ត្រី និង មឹក រួចដួស
ដាក់ស្រាស (ដើម្បីជួយបំបាត់ក្លិនឆ្អាបគ្រឿងសមុទ្រ និងជួយបង្កើនរសជាតិ) ទឹកប៉េង
ប៉ោះ ទឹកស៊ុបរម្ងាស់ឲ្យពុះ បន្ថែមរសជាតិដោយអំបិល និងម្រេចកូរឲ្យសព្វលុះដល់ពុះ
ម្តងទៀតបិទ រួចដួសដាក់ចាន ថែមស្លឹកជីរនាងវង អ៊ីតាលី ជាការស្រេច៕

ដោយ៖ វណ្ណៈ
ប្រភព៖ Cooking Cambodian