CamNews

នារីម្នាក់ទំនងជាញៀនថ្នាំ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន បន្ទាប់ពីរូបគេបាន យកដុំថ្មគប់ អ្នកដំណើរ

ភ្នំពេញ ៖ ហេតុការណ៍ ភ្ញាក់ផ្អើល មួយបានកើតឡើង យ៉ាងខ្លាំងក្នុង ខណៈដែលក្មេង ស្រីរូបស្រល់
អាយុជិត ២០ ឆ្នាំម្នាក់ ទំនងជាញៀនថ្នាំ នឹងសរសៃប្រសាទផងនោះ បានរើសដុំថ្មគប់គេ គប់ឯង
ពេញផ្លូវលេខ ១៦៣ កែងផ្លូវលេខ ៣៤៨ ក្នុងសង្កាត់ បឹងកេងកងទី៣ ខណ្ឌចំការមន កាលពីវេលា
ម៉ោង ២០ និង ១០ នាទីយប់ ថ្ងៃទី ០៩ ខែកក្កដាឆ្នាំ ២០១៣ ។

យោងតាមប្រភព ព័ត៌មានពីសាក្សី នៅកន្លែងកើត ហេតុខាងលើនេះ បានឲ្យដឹងថា មុនកើតមាន
ព្រឹត្តការណ៍ ភ្ញាក់ផ្អើល ដំបូងឡើយគឺ មិនដឹងថា ក្មេងស្រីរូបស្រល់នេះ ដើរពីកន្លែងណា ឬក៏ជិះម៉ូតូ
មកពីណាទេ បានជាមកដល់ចំណុចផ្លូវលេខ ១៦៣ កែងផ្លូវលេខ ៣៤៨ ចំណុចកើតហេតុខាងលើ
នេះ ស្រាប់តែ មិនដឹងជារូបគេមានរឿងអ្វី  បានជារើសដុំឥដ្ឋគប់ មនុស្សម្នា ជាច្រើន ដែលកំពុងធ្វើ
ដំណើរឆ្លងកាត់ កន្លែងកើតហេតុ បណ្តាលឲ្យមនុស្ស៣ទៅ ៤ នាក់ត្រូវរបួស ។ បន្ទាប់ពីមានហេតុ
ការណ៍ភ្ញាក់ផ្អើល ខាងលើប្រជាពលរដ្ឋ បានរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកអន្តរា
គមន៍ ភ្លាមៗ ដើម្បីឃាត់ខ្លួនក្មេងស្រី រូបស្រល់នេះ យកទៅកាន់ទីស្នាក់ការនគរបាលប៉ុស្តិ៍ ធ្វើការ
សាកសួរ ពីមូលហេតុ ដែលរូប នាងមកប្រព្រឹត្តសកម្មភាពឆ្កួតៗ បែបនេះ ។

នៅចំពោះមុខ សមត្ថកិច្ចក្មេងស្រីនេះ មិនបាននិយាយស្តីអ្វីពាក់ព័ន្ធ នឹងការរស់នៅរបស់នាងទេ
ប៉ុន្តែគ្រាន់ តែនាងនិយាយ ជាលក្ខណៈលេងសើចថា មូលហេតុដែលនាងរើសដុំឥដ្ឋគេឯងបែបនេះ
ព្រោះតែចង់ឲ្យសមត្ថកិច្ច មកចាប់ខ្លួន រូបនាងយក ទៅប៉ុស្តិ៍តែប៉ុណ្តោះ ។ ទោះបីជានាងនិយាយបែប
នេះសមត្ថកិច្ចនគរបាលប៉ុស្តិ៍មូលដ្ឋាន បាន សន្និដ្ឋានថា មូលហេតុដែល រូបនាងមកប្រព្រឹត្តនៅទង្វើ
ឆ្កួតៗបែបនេះ គឺដោយសាររូបនាងសរសៃប្រសាទ នឹងទំនងជារូបនាងញៀនថ្នាំខ្លាំងពេក ធ្វើឲ្យ វង្វេង
ស្មារតី ក្លាយជាមនុស្សឡប់សតិ ដើរធ្វើនេះធ្វើនោះឲ្យមនុស្សម្នា ដើម្បីឲ្យខ្លាចញញើតនឹងសកម្មភាព
របស់គេ ។

តែទោះជាយ៉ាងនេះក្តី ជុំវិញករណីក្មេងស្រីរូបស្រល់ ខាងលើនេះ សមត្ថកិច្ចបានអំពាវនាវ ដល់បងប្អូន
ប្រជាពលរដ្ឋទាំង អស់ សូមគិតគូរ ចំពោះកូនៗ របស់ខ្លួនឲ្យបានល្អ ដើម្បីជៀសវាង កុំឲ្យពួកគេមក
ធ្លាក់ខ្លួនបែបនេះ។ ព្រោះបើ មើលទៅ ក្មេងស្រីនេះទំនងឪពុក ម្តាយមិនសូវគិតគូ ហើយបានជារូបគេ
លង់ខ្លួន ដើរលេងសប្បាយ ភ្លេចការរៀន សូត្រ រហូតបែក អារម្មណ៍ ដើរជក់ថ្នាំ លេងសប្បាយ ជាមួយ
ប្រុសស្នេហ៍ វង្វេងស្មារតីភ្លេចម្តាយ លែងស្គាល់ឪពុក សាច់ញាតិ មកក្លាយ ជាមនុស្ស ដែលសង្គមស្អប់
ខ្ពើម ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល