ក្នុងម៉ោងហាត់តែងសេចក្តី អ្នកគ្រូប្រាប់សិស្សអោយសរសេរពីកម្រងរៀងៗខ្លួន ក្រោមប្រធានបទ
"តើត្រូវធ្វើអ្វី នៅពេលមានប្រាក់មួយលានដុល្លា?"។ សិស្សក្នុងថ្នាក់ អោនសរសេរគ្រប់ៗគ្នា វៀរ
លែងតែសិស្សឈ្មោះសុខ អត់សរសេរអ្វីទាំងអស់មិនតែប៉ុណ្ណោះថែមទាំងកេះកៀវប្រឡែងរំខាន
គេទៀត ។

មួយម៉ោងកន្លងផុត អ្នកគ្រូដើរប្រមូល អត្ថបទតែងសេចក្តីរបស់សិស្ស។ ពេលនោះ សុខហុច
ក្រដាសសមួយសន្លឹកជូនអ្នកគ្រូជាមួយកាយវិការធម្មតាដូចជាអត់មានរឿងអី កើតឡើងសោះ។
អ្នកគ្រូសម្តែងអាការៈមិនសប្បាយចិត្ត បើកភ្នែកធំៗសួរ៖
អ្នកគ្រូ៖ នែ! បានសេចក្តីថាម៉េចហ្នឹងសុខ។ គេឯងទៀតម្នាក់ៗសរសេរយ៉ាងតិច១ទំព័រខ្លះរហូត
ដល់ ២ទៅ៣ទំព័រ ចុះប្អូនឯងម៉េចអត់មានសរសេរមួយអក្សរណាអ៊ីចឹង?
សុខ៖ ខ្ញុំអត់មានគម្រោងផង តើអោយខ្ញុំសរសេរពីអីទៅ? បើខ្ញុំមានមួយលានដុល្លារមែន ខ្ញុំដេក
ស៊ីទាល់តែអស់ , ចាំដល់អស់លុយសិនសឹមគិតទៀត ៕

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke