មជ្ឈមណ្ឌលកែសម្ផស្សមួយនៅ Chongqing ប្រទេសចិន បានបញ្ចេញឈុតឆាកផ្សាយពាណិជ្ជកម្ម
“កែច្រមុះស្អាតដូចតួ Eiffel” ដើម្បីទាក់ទាញនិស្សិតស្រីដែលកំពុងចូលរួមប្រកួតប្រជែង ក្នុងការស្វែង
រកការងារធ្វើ នៅប្រទេសនេះ។

គ្រូពេទ្យ Wang (កណ្ដាល) កំពុងធ្វើការវះកាត់កែសម្ផស្ស នៅមន្ទីរពេទ្យមួយ ក្នុងក្រុង Chongqing
កាលពីខែសីហា។ (រូប ៖ AFP)

ដោយសារតែក្នុងមួយឆ្នាំៗ មាននិស្សិតរាប់លាននាក់បានបញ្ចប់ការសិក្សា ដូច្នេះ ប្រទេសចិនបាន
ងាកប្រកួតប្រជែងទាំងរូបសម្រស់ ដើម្បីរកបានការងារធ្វើ។ ពីមួយថ្ងៃទៅមួយថ្ងៃ មាននារីជាច្រើន
បានសម្រេចចិត្ដវះកាត់កែសម្ផស្ស ដូចជាធ្វើច្រមុះ ធ្វើភ្នែក បូមខ្លាញ់ជាដើម ដើម្បីទទួលបានអទិ
ភាពខ្ពស់ក្នុងពេលរកការងារ។

មូលហេតុដែលបណ្ដាលឱ្យមាននិស្សិតស្រីកាន់តែច្រើន ទៅកែសម្ផស្ស គឺដោយសារថា ក្រុមហ៊ុន
ចិន ដែលធ្វើការជ្រើសរើស គឺតែងតែទាមទារឱ្យបេក្ខភាព មានរូបសម្រស់ស្រស់ស្អាត។ ជាមួយនិង
និស្សិតប្រមាណជា ៧លាននាក់ បានចូលរួមរកការងារធ្វើជារៀងរាល់ឆ្នាំ បូករួមនិងកំណើនសេដ្ឋ
កិច្ចធ្លាក់ចុះ នាំឱ្យក្រុមហ៊ុនទូរគមនាគមន៍ធំៗនៅប្រទេសចិន សុទ្ធតែវាយតម្លៃថា ឆ្នាំ ២០១៣ គឺជា
ឆ្នាំ “លំបាកបំផុត” សម្រាប់បុគ្គលិកការិយាល័យ។

ក្រុមគ្រូពេទ្យកែសម្ផស្សនៅចិន និយាយថា ចំនួននិស្សិតដែលមករកសេវាវះកាត់កែសម្ផស្សដើម្បី
បង្កើនឱកាសស្វែងរកការងារ បន្ទាប់ពីបានបញ្ចប់ការសិក្សា កាន់តែមានច្រើនឡើងៗ។ ចំណែក
ចំនួនប្រជាជនច្រើន ក៏ធ្វើឱ្យចិន ក្លាយជាទីផ្សារកែសម្ផស្សធំបំផុតទីបី ក្នុងពិភពលោក។

មជ្ឈមណ្ឌលកែសម្ផស្សរាប់សិបកន្លែង បានបិទផ្សាយឃោសនា យ៉ាងគគ្រិកគគ្រេង នៅក្នុងទីក្រុង
Chongqing ភាគនិរតីប្រទេសចិន។ ក្នុងចំណោមនោះ ការឃោសនា ផ្សាយពាណិជ្ជកម្មរបស់លោក
វេជ្ជបណ្ឌិត Wang Xuming ឱ្យដឹងថា “នឹងធ្វើឱ្យច្រមុះរបស់អ្នក មានរូបរាងកោងយ៉ាងស្រស់ស្អាត
និងប្រកបដោយសិល្បៈ ដូចតួ Eiffel” ។

លោកវេជ្ជបណ្ឌិត Wang Xuming ថ្លែងថា គាត់បានធ្វើការវះកាត់កែច្រមុះរាប់សិបករណី ជារៀង
រាល់ខែ ៖ “យើងមិនកែច្រមុះ ប៉ុន្ដែយើងបង្កើតវាឡើងវិញ”។

កែសម្ផស្ស ឬមួយជាការគ្មានការងារធ្វើ?

និស្សិតរាប់ពាន់នាក់ ប្រជ្រាតគ្នា ស្វែងរកការងារ នៅក្នុងពិព័រណ៍ការងារមួយ ក្នុងក្រុង Shenyang
នៃខែត្រ Liaoning ឆ្នាំ ២០១១ ។ រូប ៖ AFP

នៅក្នុងរយៈពេលមួយទសវត្សកន្លង បណ្ដាសកលវិទ្យាល័យនៅចិន បានពង្រីកសេវាកម្មរបស់ខ្លួន
ទៅគ្រប់កន្លែង ហើយចំនួននិស្សិតក៏បានកើនឡើងទ្វេដង ប៉ុន្ដែ ចំនួនការងារការិយាល័យ ក្នុងក្រុង
នៅតែដដែល ធ្វើឱ្យនិស្សិតបញ្ចប់ការសិក្សារាប់ម៉ឺននាក់ មិនមានការងារធ្វើ។ លទ្ធផលនៃការស្រាវ
ជ្រាវមួយ បង្ហាញថា និស្សិតប្រមាណជា ១០% ដែលបានបញ្ចប់ការសិក្សា មិនអាចរកបានការងារ
ធ្វើ ហើយតួលេខនេះ គឺខ្ពស់ជាងទ្វេដង ធៀបនិងភាពគ្មានការងារនៅទូទាំងប្រទេស។

យោងតាមសមាគមន៍គ្រូពេទ្យកែសម្ផស្សអន្ដរជាតិ ប្រទេសចិន មានប្រជាជនទៅកែសម្ផស្សច្រើន
ជាងគេ លំដាប់ទីបីក្នុងពិភពលោក បន្ទាប់ពីអាមេរិក និងប្រហ្ស៊ីល។ ថង់ប្រាក់របស់វណ្ណៈកណ្ដាល
នៅចិន បានជួយឱ្យវិស័យកែសម្ផស្សនៃប្រទេសនេះ កើនឡើង ៤០% ជារៀងរាល់ឆ្នាំ នៅក្នុងបណ្ដា
ឆ្នាំចុងក្រោយនេះ។

អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖

រឿងរ៉ាវស្នេហាដ៏មានសុភមង្គល របស់អ្នកជម្ងឺ down មួយគូ នៅហូឡង់

មហាសេដ្ឋីនី វ័យក្មេងបំផុត ប្រចាំអាមេរិក សម្រាប់ចុងឆ្នាំ ២០១៣

សេដ្ឋីចិន មានអាយុក្មេងជាងគេ នៅលើពិភលោក

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ AFP