រមណីដ្ឋានប្រាសាទប្រាំបីល្វែង មានទីតាំងស្ថិតនៅក្នុងតំបន់ព្រៃចំងាយប្រហែល២គីឡូម៉ែត ទិស
ខាងត្បូង នៃប្រាសាទព្រះគោ ដែលទទួលនូវការបាក់បែក យ៉ាងអាណោចអធមស្ទើរតែ ចង់អស់
ដោយ សារតែសង្គ្រាមអស់រយៈពេលជាងបីទសវត្ស ការមិនអើពើរវីរវល់ថែរក្សា ការបំផ្លាញរបស់
ធម្មជាតិថែមទៀត និង ការជីកគាស់ បំផ្លិចបំផ្លាញរបស់ជនអគតិ មួយចំនួនក្នុងបំណងសែ្វរកវត្ថុ
បុរាណ មានតំលៃ។

នៅពេលបច្ចុប្បន្ននេះ ប្រាសាទទាំងមូលគ្មានអ្វីនៅសេសសល់ក្រៅពីធ្នឹមបីបួន និងគ្រឹះនោះទេ។
មានធ្នឹមមួយ ដ៏ល្អវិចិត្រ ដែលបានឆ្លាក់រូបរាហ៊ូឈរ នៅលើគោបុរៈ នៃក្លោងទ្វារប្រាសាទ ហើយ
ដែល មានធ្នឹម មួយចំនួនធំ បានធ្លាក់បាក់បែកអស់ហើយ ឥឡូវនៅសល់តែដើមឈើ និងដើម
ឬស្សីដុះឡើងព្រោងព្រាតលុបតួប្រាសាទទាំងមូលទៅហើយ។ រាហ៊ូគឺជាអាទិទេពនៃពេលវេលា
នៅក្នុង វប្បធម៌ និងប្រណៃទំនៀមទម្លាប់ខ្មែរ។

រមណីដ្ឋានប្រសាទប្រាំបីល្វែង មានទីតាំងស្ថិតនៅក្នុងឃុំថាឡាស្រុកថាឡាបូរិវ៉ាត់ មានចំងាយ
៦គីឡូម៉ែត ពីទីក្រុងស្ទឹងត្រែង។ ប្រាសាទនេះត្រូវបានកសាងឡើង ដោយព្រះបាទជ័យវរ័ន្មទី១
ក្នុងសតវត្សទី៦-៧ ដើម្បីឧទ្ទិសចំពោះសាសនាព្រហ្មញ្ញសាសនាហើយប្រាសាទនេះភាគច្រើន
កសាងពីឥដ្ឋ លាយនឹងថ្មបាយក្រៀម៕

សូមទស្សនា រូបភាព ខាងក្រោម!!!

ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia