CamNews

គឹម លីហ្សា ក្តៅចុងច្រមុះ និងហួសចិត្តចំពោះដំណឹង ស្នេហាក្រៅឆាកជាមួយ ហ្សូណូ

ភ្នំពេញៈ  ក្រោយពីមានបណ្ដាញ សារព័ត៌មាន ក្នុងស្រុកចំនួនបាន ចុះផ្សាយថា តារាសម្តែង
កញ្ញា គឹម លីហ្សា លួចលាក់បង្កាត់ភ្លើង ស្នេហាស្ងាត់ៗ ជាមួយតារាចម្រៀង រូបសង្ហា លោក
ហ្សូណូ ស្រាប់តែមិនបានប៉ុន្មានផង តារាស្រីរូបនេះ ចេញមុខប្រតិកម្ម ច្រានចោល ដោយមិន
សំចៃមាត់ ទៅលើព័ត៌មាននោះ ថាជារឿងមិនពិត ធ្វើឲ្យប៉ះពាល់កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់
នាង ថែមទៀតផង។

កាលពីពេលថ្មីៗមកនេះ តារាស្រីរូបស្រស់ឆើតឆាយ សម្បុរស កញ្ញា គឹម លីហ្សា ត្រូវបានព្យុះ
បោកនឹង ពាក្យចចាមអារ៉ាមថា នាងលួចលាក់មាន ទំនាក់ទំនង ស្នេហាក្រៅឆាក ជាតារាចម្រៀង
កូនមួយ លោកហ្សូណូស្ងាត់ៗ ។មិនតែប៉ុណ្ណោះពួកគេទាំងពីរ ថែមទាំងឧស្សាហ៍ លួចលាក់ជួបគ្នា
បង្កើតភាពផ្អែមល្ហែម ជាលក្ខណៈគូស្នេហ៍ ស្អិតដូចស្ករតាំងម៉ែទៀត។

ពាក់ព័ន្ធនឹង ការលើកឡើងនេះ ត្រូវបាន គឹម លីហ្សា ប្រាប់ LookingTODAY ឲ្យដឹងថា នាងពិតជា
មានការហួសចិត្ត និងខឹងខ្លាំងណាស់ នៅពេលដែលបានឃើញ ព័ត៌មាននោះ ចុះផ្សាយបំភ្លៃការ
ពិតបែបនេះ ទាំងដែលនាងនិង លោក ហ្សូណូ ពុំធ្លាប់បានជួបគ្នា ជិតដិតម្តងណាឡើយ ចុះហេតុអ្វី
បានជាគេ ចុះផ្សាយបែបនេះ?

គឹម លីហ្សា បានប្រាប់ឲ្យដឹងថា "នៅពេលដែលខ្ញុំ បានឃើញព័ត៌មាននេះ គឺមានអារម្មណ៍ថាខឹង
ខ្លាំងមែនទែន..! ព្រោះធ្វើឲ្យខ្ញុំខូចកេរ្តិ៍ឈ្មោះ ទាំងដែលខ្ញុំ និង លោក ហ្សូណូ ពុំបានដឹងរឿងអីទាល់
តែសោះ...! បែរជាមកចោទប្រកាន់ខ្ញុំ បែបនេះ ដូច្នេះខ្ញុំចង់ឲ្យខាង LookingTODAY ចុះផ្សាយការពិត
ឲ្យខ្ញុំផង ឲ្យពួកខ្ញុំស្រលាញ់គ្នា យ៉ាងម៉េចទៅបង ..បើមួយខែៗ ខ្ញុំមិនទាន់ជួបគាត់ម្តងផងហ្នឹង..? "។

ទោះបីជាយ៉ាងណា កញ្ញា លីហ្សា ក៏បានអះអាងប្រាប់ឲ្យដឹងបន្ថែមទៀតថា មិនថាពេលនេះ ឬក៏យូរ
ជាងនេះទេ នាងនិង លោក ហ្សូណូ គ្មានថ្ងៃមានស្នេហា ជាមួយគ្នាឡើយ បើគិតពីពេលវេលា នាង
បានស្គាល់គ្នាជាង១០ឆ្នាំ តែនាងស្រលាញ់រាប់អានគ្នា ត្រឹមតែជាមិត្តភក្តិរួមអាជីពប៉ុណ្ណោះ ។ ទំនាក់
ទំនងនេះ គ្មានថ្ងៃក្លាយទៅជាស្នេហានោះទេ ។ ប្រសិនបើថ្ងៃណាមួយ នាងមានម្ចាស់បេះដូង នាង
នឹងបើកចំហរ ជាសាធារណៈឲ្យ មហាជនបានដឹង មិនធ្វើឲ្យខូចកេរ្តិ៍ឈ្មោះ និងកិត្តិយស គ្រួសារ
ឡើយ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល