(ភ្នំពេញ)៖ តារាសម្តែងប្រុសលេចធ្លោ លើសកម្មភាពមនុស្សធម៌ លោក អ៊ឹម ជីវ៉ា នាឱកាសនៃទិវានារីអន្តរជាតិ៨ មីនា ឆ្នាំ២០១៧នេះ លោកបានរំឭកពីប្រវត្តិឈឺចាប់របស់ខ្លួន ដែលត្រូវបានបាត់បង់ភាពកក់ក្តៅ ជាមួយការប្រមាថមាក់ងាយ ពីសំណាក់មនុស្សជុំវិញខ្លួន ខណៈដែលឪពុកជាទីស្រឡាញ់ក៏ត្រូវបានទទួលមរណភាព ដោយគ្មានប្រាក់ធ្វើបុណ្យនោះឡើយ។

លោក អ៊ឹម ជីវ៉ា បានបញ្ជាក់ថា «៨ មីនា ជាទិវាឈឺចាប់សម្រាប់ខ្ញុំ ពេលដែលនឹកឃើញអតីតកាល១៦ឆ្នាំមុន ពិតជាមានអារម្មណ៍ថា ឈឺចាប់ណាស់ជីវិត ដែលក្រីក្រ ពោរពេញដោយភាពមើលងាយ ពីអ្នកដទៃ។ ឪពុកស្លាប់ គ្មានលុយធ្វើបុណ្យ ខ្ញុំត្រូវដើរសុំលុយមិត្តភក្តិ និងព្រះសង្ឃ ដើម្បីយកមកធ្វើបុណ្យសពលោកឪពុកខ្ញុំ ក៏មិនភ្លេចគុណនៅគ្រានោះ គឺមានមិត្តភក្តិវិទ្យាល័យឥន្ទ្រទេវី និងលោកគ្រូអ្នកគ្រូ ដែលបានជួយខ្ញុំពិសេសព្រះសង្ឃ គង់នៅវត្តនាគវ័ន្ត!»។

តារាសម្តែងលោក អ៊ឹម ជីវ៉ា បាននិយាយទៀតថា «ព្រឹកនេះ មកនិមន្តព្រះសង្ឃបង្សុកូល ជាថ្ងៃខួប១៦ឆ្នាំ លោកឪពុករបស់ខ្ញុំ ដែលបានទទួលមរណភាព!»។ ជាមួយគ្នានៃការរំឭកពីការឈឺចាប់ក្រោមពាក្យសម្តីមើលងាយ ពីអ្នកដទៃនេះដែរ លោក អ៊ឹម ជីវ៉ា ក៏បានរៀបចំចង្វាន់ រួមជាមួយភេសជ្ជៈ និងស្លាដក់ ដើម្បីប្រគេនព្រះសង្ឃ ផងដែរ៕

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង