យើងទាំងអស់គ្នា ប្រាកដជាដឹងថា គេស្លៀកខោទ្រនាប់ដើម្បីអ្វីហើយ។ មនុស្សមួយចំនួន នឹងគិតថា ការមិនស្លៀកខោទ្រនាប់គឺជាប្រការខុសឆ្គង ខណៈពេលមនុស្សដទៃទៀតប្រាប់អ្នកថា ការមិនស្លៀកធ្វើឱ្យមានអារម្មណ៍ថាស្រួលខ្លួន និងធ្វើឱ្យកាន់តែទាក់ចិត្ដ។ មនុស្សមានអារម្មណ៍ថា ពួកគេកាន់តែពេញចិត្ដនៅពេលពួកគេមិនស្លៀកខោទ្រនាប់ ហើយពួកគេមានអារម្មណ៍ថា ខ្លួនមានអាថ៌កំបាំងដ៏តូចមួយ ដែលធ្វើឱ្យពួកគេមានអារម្មណ៍ប្រសើរចំពោះខ្លួនឯង។ ពិតមែនហើយការមិនស្លៀកខោទ្រនាប់ តែងកើតឡើងជារឿយៗក្នុងចំណោមពួកនារីៗ ហើយហេតុផលមួយទៀត អាចមកពីស្នាមខោទ្រនាប់នៅលើចង្កេះ ឬនៅត្រង់ក្រលៀន។

ស្រ្ដីគ្រប់រូបតែងចង់ចៀសឱ្យផុតពីស្នាមនោះ ហើយពួកនាងនឹងធ្វើគ្រប់យ៉ាង ដើម្បីកុំឱ្យលេចចេញនូវស្នាមនោះ។ អ្នកអាចពាក់ខ្សែស្បែក ដើម្បីការពារនូវស្នាមនោះ ប៉ុន្ដែជួនកាលវាមិនមានលក្ខណៈគ្រប់គ្រាន់នោះទេ។ ម្យ៉ាងទៀតមនុស្សទំនងជាមិនស្លៀកខោទ្រនាប់ នៅពេលពួកគេចូលគេង ឬនៅពេលពួកគេស្លៀកខោខ្លីសម្រាប់ជិះកង់ហាត់ប្រាណ។ តាមការពិតគឺថា ត្រង់ការស្លៀក ឬមិនស្លៀកខោទ្រនាប់ វាមិនមែនជាក្រឹត្យក្រមទូទៅសម្រាប់មនុស្សនោះទេ។ ជួនកាល អ្នកអាចទទួលបានប្រយោជន៍ពីការមិនស្លៀកវា ខណៈពេលវេលាខ្លះ វាជាការចាំបាច់បំផុត ក្នុងការស្លៀកវា។ ឥឡូវនេះយើងនឹងលើកឡើងនូវគុណប្រយោជន៍មួយចំនួន នៃការមិនស្លៀកខោទ្រនាប់។

អនាម័យ៖ នៅពេលអ្នកមិនស្លៀកខោទ្រនាប់ ខ្យល់បក់ចេញចូលនៅត្រង់ប្រដាប់ភេទនឹងកើនឡើង ដែលនឹងធ្វើឱ្យសីតុណ្ហភាពថយចុះ។ ប្រសិនបើសីតុណ្ហភាពថយចុះទាប អ្នកក៏មិនមានបើកញើសដែរ ដែលជួយអ្នកកាត់បន្ថយនូវឱកាសនៃការទទួលរងនូវបាក់តេរី និងរោគឆ្លង។ ការមិនរាលដាលនូវបាក់តេរី និងរោគឆ្លង ជួយឱ្យអ្នកវិវឌ្ឍនូវកម្រិតអនាម័យរាងកាយរបស់អ្នក។ ការណ៍នេះគឺមានលក្ខណៈចាំបាច់សម្រាប់ស្រ្ដី ដែលធ្វើឱ្យឆាប់ជាសះស្បើយពីជំងឺរលាកបំពង់បង្ហូរនោម និងជំងឺផ្សិតបានយ៉ាងឆាប់រហ័ស។

មិនស្លៀកខោទ្រនាប់ចូលគេង៖ ត្រង់នេះគឺជាអនុសាសន៍ដ៏សំខាន់ជាងគេនៅក្នុងអត្ថបទនេះ។ សូមងូតទឹកជម្រះខ្លួនឱ្យបានស្អាតមុនពេលចូលគេង ផ្លាស់ប្ដូរកម្រាលពូកថ្មី និងសូមគេងដោយសេរីចុះ។ វិធីនេះនឹងធ្វើឱ្យអ្នកមានអារម្មណ៍ថា ស្រួលខ្លួនអស្ចារ្យ ហើយបរិវេណប្រដាប់ភេទរបស់អ្នក នឹងអាចដកដង្ហើមបានស្រួល ហើយអ្នកនឹងអាចកាត់បន្ថយឱកាសនៃការឆ្លងរោគ និងការរមាស់។

កាន់តែពេញចិត្ដ៖ នៅពេលអ្នកមិនស្លៀកខោទ្រនាប់ អ្នកអាចមានអារម្មណ៍កាន់តែពេញចិត្ដ។ អ្នកអាចមានទំនុកចិត្ដកាន់តែខ្លាំង ហើយអ្នកក៏អាចមានអារម្មណ៍កាន់តែរីករាយផងដែរ។ អ្នកមានអារម្មណ៍ថា អ្នកកំពុងមានអាថ៌កំបាំងដ៏តូចមួយ ដែលគ្មាននរណាដឹង ៕

ប្រែសម្រួល ៖ សារ៉ាត

ប្រភព ៖ webadvice