(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញប្រកាសបញ្ជាក់ប្រាប់អំពី កាលបរិច្ឆេទនៃការប្រឡងជ្រើសរើសបេក្ខជនចូលបម្រើការងារ ក្នុងក្រសួងមហាផ្ទៃ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខ ក្នុងមណ្ឌលប្រឡង វិទ្យាល័យព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។

សេចក្ដីប្រកាសក៏បានឱ្យដឹងដែរថា បេក្ខជនដែលមកពីទីស្ដីការក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានីភ្នំពេញ និងខេត្តកណ្ដាល ត្រូវទៅពិនិត្យមើលឈ្មោះ លេខបន្ទប់ និងលេខតុរបស់ខ្លួន នៅមណ្ឌលប្រឡងខាងលើ ឱ្យបានត្រឹមថ្ងៃទី២៤ ខែកញ្ញា ផងដែរ។

ដើម្បីឱ្យដឹងកាន់តែច្បាស់ សូមអាចខ្លឹមសារទាំងស្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដូចខាងក្រោម៖

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី