Microsoft កំពុងតែខិតខំប្រឹងប្រែង អនុវត្តចេញយ៉ាងសកម្ម នូវកម្មវិធីប្រូម៉ូហ្សិន ជាច្រើន ក្នុងគោល បំណង ដើម្បីទទួលបានការចាប់អារម្មណ៍ គាំទ្រកាន់តែច្រើន និងទទួលបានបន្ថែមនូវទីផ្សារភាគ ហ៊ុន ដល់ស៊េរីស្មាតហ្វូន Lumia ក៏ដូចជាប្រព័ន្ធប្រតិបត្តិការ Windows Phone ផងដែរ។

មុននេះពីរបីថ្ងៃ Microsoft បានប្រកាសចេញនូវកម្មវិធីគួរឲ្យរីករាយមួយ នៅលើទីផ្សារសហរដ្ឋ អាមេរិច និងប្រទេសកាណាដា។ ក្នុងនោះ អ្នកប្រើប្រាស់អាចទទួលបានទឹកប្រាក់ (Credit) ឡើង ដល់ ២៥០ ដុល្លារ នៅពេលដែលយកទូរស័ព្ទ ឬ Tablet ចាស់ៗ មកដូរនៅតាមបណ្តាហាងរបស់ ខ្លួន។ ហើយកាលពីថ្ងៃម្សិលមិញនេះ ក្រុមហ៊ុនបានបន្តពង្រីកបន្ថែមកម្មវិធីកាន់តែទូលំទូលាយ ដោយភ្ជាប់ជាមួយនឹងពាក្យសំណើ គួរឲ្យពេញចិត្តមួយ។

ព័ត៌មាននៃកម្មវិធីប្រូម៉ូហ្សិនរបស់ Microsoft (រូបភាព៖ GSMArena)

អ្នកប្រើប្រាស់ ដោយគ្រាន់តែយកមកជាមួយនូវ iPhone 4/4S ឬ Samsung Galaxy S2 ដែលបាន ប្រើប្រា់សរួចហើយនោះ គឺអាចដូរយក Lumia 1020 ឬ Lumia 1520 ថ្មីបាន។ ទូរស័ព្ទចាស់ទាំង នោះ គ្រាន់តែទាមទារឲ្យពួកវា នៅអាចដំណើរការបានល្អ និងមិនមានបាត់បង់នូវ ឧបករណ៍ណា មួយ (Accessories) គឺសុទ្ធតែអាចទទួលយកបានហើយ។ កម្មវិធីនេះ នឹងបញ្ចប់នៅត្រឹមថ្ងៃទី ០២ ខែមីនា ខាងមុខនេះ ឬអាចបញ្ចប់មុននេះ នៅពេលដែលបរិមាណស្មាតហ្វូន បានធ្វើការដូរអស់។

ជាក់ស្តែង ការដែលអាចទទួលបាន ស្មាតហ្វូន Lumia ថ្មីនោះ គឺមិនមែន Free Free ទាំងស្រុងនោះ ទេ។ អ្នកប្រើប្រាស់ នឹងត្រូវចុះកិច្ចសន្យា រយះពេល ២ឆ្នាំ ជាមួយនឹងក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទ AT&T។ Lumia 1520 ប្រហាក់ប្រហែលជាមួយកិច្ចសន្យាតំលៃ ២០០ ដុល្លារ រីឯ Lumia 1020 គឺ ១០០ ដុល្លារ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ zing