CamNews

ប្រពន្ធចិត្តសឿង ហេតុតែប្រចណ្ឌខ្លាំង ចាក់ប្រេងកាត សម្លាប់ ស្រីកំណាន់ប្តីរបស់ខ្លួន ទាំងរស់ (មានវីដេអូ)

យូណាន - ប្រទេសចិន ៖ បេក្ខភាព ភរិយា ពោរពេញ ទៅដោយភ្លើងកំហឹងពេញខ្លួន បានចាក់ស្រោច ប្រេងកាត សព្វអស់ ខ្លួនប្រាណ ស្រីកំណាន់ប្តីរបស់ខ្លួន រួចធ្វើការដុតសម្លាប់នាងទាំងរស់ខណៈវិនាទី ក្រោយមក នាងបានព្យាយាម បញ្ជប់ជីវិតខ្លួនឯង      ដោយ ព្យាយាម ផឹកថ្នាំសម្លាប់សត្វល្អិត នេះបើ យោងតាមការដកស្រង់ សម្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស អាស៊ីវ័ន ។

យ៉ាងណាមិញ របាយការណ៍ ពីភ្នាក់ងារ សារព័ត៌មាន  Apply  Daily អះអាងអោយដឹងថា ករណីឃាត កម្មសម្លាប់មនុស្ស ដោយចេតនា ខាងលើនេះ បានកើតឡើង  កាលពីថ្ងៃទី ២៧ ខែមិថុនា វេលាម៉ោង ៩ យប់ នៅតាមបណ្តោយផ្លូវមួយកន្លែង ក្បែរ ហាងតែ ក្នុងក្រុង Kunming ខេត្ត យូណាន ប្រទេសចិន

គួរបញ្ជាក់ថា ជាមួយនឹងសកម្មភាព វាយប្រហារ ដ៏សាហាវមួយនេះ ត្រូវបានថតជាប់ តាមរយៈប្រព័ន្ធ កាម៉េរ៉ាសុវត្ថិភាព រថយន្តមួយគ្រឿង ពោល ស្រ្តីជាជនដៃដល់ បានធ្វើការវាយប្រហារដោយបានបាច ម្ទេស និងចាក់ស្រោច ប្រេងកាត ទៅលើជនរងគ្រោះ​ រួចក៏ដុតសម្លាប់ផ្ទាល់តែម្តង ខណៈជនរងគ្រោះ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ភ្លាមៗនោះ ក៏មានកិច្ចអន្តរាគមន៍ ពីសំណាក់ ក្រុមការងារ តែ អ្វីៗបានយឺតជាភ្លើងកំណាច ដែលឆេះរោល   ជន រងគ្រោះ  មើល លែងស្គាល់​ អត្តសញ្ញាណបាត់ទៅ ហើយ ។

វិនាទី នៃបទអន្តរាគមន៍ ពីសំណាក់មន្រ្តីប៉ូលីស ជន  ជាប់ចោទ នៅលើមាត់របស់នាង គេឃើញមាន សភាព បែកពពុះមាត់ ក្រោយផឹកថ្នាំសម្លាប់សត្វល្អិត និង អារសាច់ខ្លួនឯងព្យាយាមបញ្ជប់ជីវិតរបស់ នាង ដោយនៅក្នុងនោះ ជនជាប់ចោទ បានអះអាង  អោយដឹងថា ហេតុតែនាងបានធ្វើដូច្នេះ ក៏ព្រោះ​ តែនាងមានភាពអស់សង្ឃឹម និង កំហឹងជាខ្លាំង   ក្រោយពី   ស្រី កំណាន់រូបនេះ​ បានលួចទាក់ទងប្តី របស់នាង អស់រយៈពេលជាច្រើនឆ្នាំ​ និង បានបង្ខំអោយនាង លែងលះជាមួយស្វាមីថែមទៀតផង ។

ខណៈស្ថិតនៅក្នុងស្ថានភាព រងរបួសធ្ងន់ ជនជាប់ចោទក៏កំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ក្នុងស្រុកមួយកន្លែង ៕

<object width="481" height="412" data="http://www.youtube.com/v/KvSqbI9YsZY&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/KvSqbI9YsZY&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន