តើអ្នកធ្លាប់ស្រលាញ់អ្នកណាម្នាក់ខ្លាំងអស់ពីបេះដូង ឬអាចនិយាយបានថា ពិតជាពិបាករស់នៅដោយគ្មានរូបគេទេ? ចុះការដោះលែងមនុស្សដែលខ្លួនស្រលាញ់វាពិតជាឈឺចាប់ណាស់មែនទៅ?

ជាការពិតណាស់ វាមិនមែនជារឿងងាយស្រួលទេ នៅពេលដែលអ្នកដោះលែងមនុស្សដែលអ្នកស្រលាញ់ ឲ្យចាកចេញពីជីវីត ទាំងដែលអ្នកកំពុងតែត្រូវការគេយ៉ាងខ្លាំងជាងអ្វីៗទាំងអស់។ ហើយនៅខាងក្រោមនេះគឺជាហេតុផល ៧ យ៉ាងដែលអ្នកគួរដោះលែង មនុស្សដែលខ្លួនស្រលាញ់ខ្លាំងបំផុតចេញពីបេះដូង ព្រោះជាដំណោះស្រាយដ៏ល្អបំផុត សម្រាប់ក្តីស្រលាញ់មួយនេះ ៖

១. យល់ឲ្យច្បាស់ថាការដោះលែងគឺជាជម្រើសល្អបំផុត

រាល់ទំនាក់ទំនងទាំងអស់មិនមែនសុទ្ធតែទាមទារឲ្យមនុស្សដែលអ្នកស្រលាញ់ត្រូវតែជារបស់អ្នកនោះទេ។ ពេលខ្លះការលះបង់ ឲ្យមនុស្សដែលយើងស្រលាញ់ទៅជួបជាមួយនិងមនុស្សដែលគេស្រលាញ់ ក៏ជារឿងល្អបំផុតដែរ ដូចពាក្យចាស់តែងនិយាយថា ស្រលាញ់គឺលះបង់។

២. ទទួលស្គាល់ការពិតថា រាល់អំពើល្អដែលចូលមកក្នុងជីវីតរបស់អ្នក នឹងមិនស្ថិតស្ថេររហូតទេ

វាពិតជាពិបាកក្នុងការបង្ខំបេះដូងឲ្យទទួលស្គាល់ការពិត ទាំងដែលចិត្តនៅស្រលាញ់មនុស្សម្នាក់អស់ពីបេះដូង។ ប៉ុន្តែអ្នកក៏ត្រូវចាំក្នុងចិត្តថា គ្មានអ្វីដែលអចិន្រ្តៃយ៍នោះទេនៅលើលោកនេះ អ្វីៗសុទ្ធតែមានទៅមានមក ។

៣. អភ័យទោសដល់គាត់ តែក៏ត្រូវលើកលែងទោសឲ្យខ្លួនឯងដែរ

យើងមិនត្រឹមតែអភ័យទោសឲ្យគាត់នោះទេ យើងក៏គួរតែអភ័យទោសឲ្យខ្លួនឯងដែរ ចំពោះការបាត់បង់មួយនេះ ទើបធ្វើឲ្យចិត្តយើងជ្រះស្រលះ និងមិនស្តីបន្ទោសចំពោះរឿងអតីតកាលដែលបានកើតឡើង ហើយអាចបើកចិត្តមើលទៅកាន់ពិភពលោកដ៏ស្រស់ស្អាតជាថ្មីម្តងទៀត ។

៤. ធ្វើខ្លួនឲ្យសប្បាយ និងចេញទៅក្រៅដើម្បីទទួលបរិយាកាសថ្មីៗ

ទៅលេងក្រុមគ្រួសាររបស់អ្នក ចំនាយពេលទៅក្រៅជាមួយមិត្តភក្តិស្រីៗ ស្វែងរកពេលវេលាជួបជុំជាមួយនឹងមនុស្សដែលខ្វល់ពីអ្នកចេញពីចិត្ត ហើយបង្ហាញមនុស្សគ្រប់គ្នាថា អ្នកពិតជារីករាយទោះបីជាគ្មានអតីតមិត្តប្រុសរបស់ខ្លួនក្នុងជីវីតក៏ដោយចុះ ។ ត្រូវចងចាំថា ជីវីតនៅលីវបានផ្តល់ឲ្យអ្នកនូវសេរីភាពយ៉ាងច្រើន មិនដូចពេលមានសង្សារនោះទេ ។

៥. រក្សាខ្លួនឲ្យឆ្ងាយពីស្នេហាដែលមានលក្ខណៈរ៉ូមែនទិច

ក្នុងកំឡុងពេលដែលអ្នកកំពុងតែឈឺចាប់ជាមួយនឹងស្នេហាចាស់ យល់ល្អកុំឆាប់យកមនុស្សម្នាក់ទៀតដើម្បីជំនួសគេពេក បើទោះបីជាអ្នកថ្មីគេល្អយ៉ាងណាក៏ដោយចុះ ព្រោះការធ្វើបែបនេះ នៅតែមិនអាចឲ្យអ្នកឆាប់បំភ្លេចអ្នកចាស់នោះទេ។ ផ្ទុយទៅវិញមានតែធ្វើឲ្យអ្នកនឹកនា ដល់សង្សារចាស់ នៅពេលដែលអ្នកថ្មីធ្វើទង្វើណាមួយ ដូចឬស្រដៀងនឹងសង្សារចាស់របស់អ្នកបានធ្វើ ។

រូបតំណាង

៦. ទៅជួបជាមួយគ្រូពេទ្យ

ការចាកចេញពីមនុស្សដែលអ្នកស្រលាញ់អស់ពីបេះដូង វាមិនមែនជាងាយស្រួលទេ ជាពិសេសនៅពេលដែលមនុស្សម្នាក់នោះ។ អ្នកមិនធ្លាប់ជួបប្រហែលជាមិនសូវយល់ទេត្រង់ចំណុចនេះ ដូចពាក្យចាស់តែងពោលថា លឺគេនិយាយមួយពាន់ដង មិនស្មើរនឹងឆ្លងកាត់ខ្លួនឯងម្តងផង។ ចំនែកការទៅជួបជាមួយគ្រូពេទ្យដើម្បីធ្វើការព្យាបាលគឺជារឿងសំខាន់ណាស់ ដូច្នេះប្រសិនបើអាច កុំរំលងចំណុចនេះឲ្យសោះ ។

៧. ត្រូវប្រាប់ខ្លួនឯងថា ការដោះលែងអ្នកដែលយើងស្រលាញ់វាពិតជាឈឺចាប់ តែក៏ជាជម្រើសល្អបំផុត ព្រោះយើងធ្វើដើម្បីក្តីសុខគេ

លាគាត់ជាលើកចុងក្រោយ ហើយក៏រៀនដោះលែងអនុស្សាវរីយ៍ទាំងឡាយដែលធ្លាប់បានសាងជាមួយគ្នាឲ្យអស់តាមសម្រួល និងទុកឲ្យពេលវេលាជាអ្នកកំណត់។ ប្រសិនបើក្តីស្រលាញ់របស់អ្នកទាំងពីរ នៅតែមានន័យចំពោះគ្នា នោះស្នេហាពិតនឹងមិនសាបសូន្យទេ ព្រោះគាត់ពិតជារកវិធីសាស្រ្តណាមួយ ដើម្បីត្រលប់មកជួបជុំជាមួយនិងអ្នកទាល់តែបាន ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ youqueen