CamNews

ព្រះ​អង្គ​ម្ចាស់​ជប៉ុន Mikasa បាន​សោយ​ទិវង្គត​ហើយ​ ក្នុង​ព្រះ​ជន្មា​យុ ១០០​ព្រះ​វស្សា

(តូក្យូ)៖ ព្រះរាជវាំងជប៉ុន​បានប្រកាសថា ព្រះបិតុលារបស់ព្រះចៅអធិរាជ ជប៉ុន Akihito ព្រះអង្គម្ចាស់ Mikasa បានសោយទិវង្គតហើយ​ក្នុងព្រះជន្មាយុ ១០០ព្រះវស្សា នៅថ្ងៃព្រហស្បតិ៍នេះ​ ​ដោយបន្សល់ទុកអ្នក ស្នងរាជ្យបួនព្រះអង្គសម្រាប់​​ស្នងរាជបល្ល័ង Chrysanthemum។ នេះបើយោងតាមការចេញផ្សាយ ដោយ​សារព័ត៌មាន Channel News Asia​​ នៅមុននេះបន្តិច នាព្រឹក​ថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០១៦។

ព្រះអង្គម្ចាស់ Mikasa បានសោយទិវង្គត​នៅចំពេលដែលគេកំពុងរំពឹងទុកថា អាចនឹងមានការផ្លាស់ប្ដូរ អានាគតគ្រួសារព្រះចៅ​អធិរាជជប៉ុន ព្រមទំាងការកែប្រែ​ប្រពៃណីជប៉ុនជិត ២,៦០០ឆ្នាំមកនេះ ដែលអ្នកស្នង​រាជ្យ សុទ្ធតែជាមនុស្សប្រុស​ ពោលគឺអាចទេដែលគ្រួសាររាជវង្ស​ជាស្រ្តីអាចឡើងស្នងរាជ្យ ខណៈព្រះចៅ អធិរាជជប៉ុន Akihito ​កាលពីខែសីហា កន្លងទៅ បានបង្ហាញពីគោលបំណង របស់​ទ្រង់ក្នុងការដាក់រាជ្យ ដោយ​សារតែមានការព្រួយបារម្ភ មិនអាចបំពេញរាជ្យកិច្ចបាន ស្របពេលទ្រង់មានព្រះជន្ម ៨២ព្រះវស្សា​ទៅហើយ។

គួរបញ្ជាក់ថា ព្រះអង្គម្ចាស់ Mikasa បានទទួលការព្យាបាល នៅក្នុងមន្ទីរពេទ្យទីក្រុងតូក្យូ កាលពីពាក់កណ្ដាល ខែឧសភា បន្ទាប់ពីមានជំងឺរលាកសួតធ្ងន់ធ្ងរ ប៉ុន្តែអាការៈរបស់ទ្រង់ មិនប្រសើរឡើង​នោះឡើយ ទើបទ្រង់សោយទិវង្គត នាពេលនេះ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី