CamNews

ដុតកម្តៅ! យោធាកូរ៉េខាងត្បូង «ប្រើឧបករណ៍បំពងសំឡេងប្រកាស ដំណឹងឃាតកម្មលើលោក គីម ជុងណាំ នៅតាមព្រំដែន

(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង​បានចាប់ផ្តើម​ប្រើ​ប្រាស់​ឧបករណ៍​បំពងសំឡេង ដើម្បីផ្សព្វផ្សាយ​ដំណឹង​​ជូនដល់ប្រជាជន​កូរ៉េខាង​ជើងបានជ្រាបពី​អំពើឃាតកម្ម​ទៅលើ​លោក គីម ជុងណាំ ដែលត្រូវ​ជា​បង​ប្រុស​ម្តាយទីទៃ​របស់មេដឹកនាំ​កំពូលនៃ​ប្រទេស​កុម្មុនិស្តមួយនេះ​​គឺលោក គីម ជុងអ៊ុន។ នេះបើតាម​ការចេញ​ផ្សាយ​​ដោយទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះ​បន្តិចនាព្រឹក​ថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៧។

ចំណាត់ការ​ត្រូវបានធ្វើឡើង​សំដៅបង្ហាញ​ពីអំពើ​ដ៏ឃោឃៅ​របស់របបដឹកនាំ​ផ្តាច់ការ​នៅក្នុងទីក្រុង​ព្យុងយ៉ាង ដែលរដ្ឋាភិបាល​ទីក្រុងសេអ៊ូល​មានការជឿជាក់​ខ្ពស់ថា​ គឺជាមេខ្លោង​ដែលស្ថិត​នៅពីក្រោយ​ខ្នងនៃការ​លួចធ្វើឃាត​លើលោក គីម ជុងណាំ នៅឯអាកាស​យានដ្ឋាន​អន្តជាតិ​នៃរដ្ឋធានីគូឡាឡាំពួរ​ប្រទេសម៉ាឡេស៊ី​កាលពី​ថ្ងៃទី១៣ ខែកុម្ភៈ​សប្តាហ៍​មុននេះ។

មន្រ្តីយោធាមួយ​រូបរបស់កូរ៉េខាងត្បូង​បានថ្លែងប្រាប់​ទីភ្នាក់ងារ​ព័ត៌មានយុនហ៉ាប់ ដូច្នេះថា «យើងបាន​ធ្វើការផ្សព្វ​ផ្សាយ​តាមរយៈ​ឧបករណ៍​បំពងសំឡេង​ចំនួន៣៤គ្រឿង​នៅតាមបណ្តោយ​បន្ទាត់ព្រំដែន​រវាង​ប្រទេស​កូរ៉េទាំងពីរ ដើម្បីជូន​ដំណឹងដល់​ពលទាហាន​ព្រមទាំង​ប្រជាជន​ស៊ីវិល​នៅក្នុងប្រទេសកូរ៉េខាងជើង​ទាំងអស់​ឲ្យបាន​ជ្រាបថា​ប្រមុខដឹកនាំ​កំពូលដ៏ខ្ពង់ខ្ពស់​របស់ពួកគេ គឺជាអ្នក​នៅពី​ក្រោយខ្នង​ការសម្លាប់​​បងប្រុស​របស់ខ្លួនឯងគឺលោក គីម ជុងណាំ»។

គួរបញ្ជាក់ថា​លោក គីម ជុងណាំ ដែលជា​កូនប្រុសច្បងរបស់​អតីតមេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុងអ៊ីល ត្រូវបាន​ស្រ្តីពីរនាក់​ក្រោមការ​​បង្គាប់បញ្ជា​របស់ភ្នាក់ងារចារ​កិច្ចកូរ៉េខាងជើង​លួចធ្វើឃាត។ ហើយនា​ពេលកន្លងមកលោក គីម ធ្លាប់បាន​ចេញ​និយាយជា​សាធារណៈ​ប្រឆាំង​នឹងរបបដឹកនាំ​របស់ត្រកូល​គ្រួសាររបស់​លោក​នៅប្រទេសកូរ៉េខាងជើង​ផងដែរ។ នេះបើតាម​សេចក្តីថ្លែងការណ៍របស់ក្រសួងការពារ​ជាតិកូរ៉េខាងត្បូង ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារសប្តាហ៍នេះ៕

ប្រភព ៖ យ៊ុនហាប់