យន្ដហោះធំជាងគេក្នុងពិភពលោក ដែលមានស្លាប់ប្រវែង ១១៧ម៉ែត្រ និងបំពាក់ម៉ាស៊ីន Boeing
747 ចំនួន ៦ នឹងត្រូវហោះហើរសាកល្បង នៅដើមឆ្នាំ ២០១៧ខាងមុខ។

ទំព័រ Reuters បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Vulcan Aerospace ដែលដឹកនាំដោយ
មហាសេដ្ឋី Paul Allen ដែលជាសហស្ថាបនិករបស់ Microsoft មានគម្រោងប្រជែងជាមួយបណ្ដា
ក្រុមហ៊ុនអាកាសចរណ៍ដទៃ ដោយការបង្ហោះផ្កាយរណបចេញពីយន្ដហោះធំបំផុតក្នុងលោក
ដែលមានឈ្មោះថា Stratolaunch។

យន្ដហោះធំជាងគេក្នុងពិភពលោក Stratolaunch មានស្លាប់ប្រវែង ១១៧ម៉ែត្រ

ការដំឡើងយន្តហោះ Stratolaunch បានរួចរាល់ចំនួន ៧៦% នៅឯកំពង់ផែអវកាសចរណ៍ ojave,
California អាមេរិក។ តាមគម្រោង យន្តហោះនេះ នឹងត្រូវបានដំឡើងរួចរាល់នាចុងឆ្នាំ ២០១៦ និងធ្វើការហោះហើរសាកល្បងនៅដើមឆ្នាំ ២០១៧ ហើយដាក់ឱ្យប្រើប្រាស់នៅមុនឆ្នាំ ២០២០។

យន្ដហោះ Stratolaunch មានស្លាបប្រវែង ១១៧ម៉េត្រ ដងខ្លួនប្រវែង ៧២ម៉ែត្រ បំពាក់ដោយ
ម៉ាស៊ីន Boeing 747 ដល់ទៅ៦គ្រឿង។ ល្បឿនជាអតិបរមារបស់យន្តហោះនេះ គឺប្រមាណជា
៨៥០គីឡូម៉ែត្រក្នុងមួយម៉ោង។ Stratolaunch អាចនាំផ្កាយរណបដែលមានទម្ងន់ ៦.១២៤គីឡូ
ក្រាម ឡើងទៅកាន់គន្លងគោចរ ដែលមានកំពស់ ចាប់ពី ១៨០ទៅ ២.០០០គីឡូម៉ែត្រ។

ទំហំរបស់យន្តហោះ Stratolaunch គឺធំជាងច្រើនបើធៀបនឹងយន្តហោះដឹកទំនិញ H-4 Hercules
ដែលផលិតកាលពីឆ្នាំ១៩៤៧ និងធំជាងយន្តហោះធំជាងគេក្នុងលោកនាបច្ចុប្បន្ន គឺ Antonov
An-225។ នេះគឺជាយន្តហោះដឹកទំនិញដំបូងគេដែលត្រូវបានផលិតឡើងដើម្បីដឹកយានអវកាស
Buran ឡើងទៅកាន់គន្លងគោចរ។

យន្ដហោះ Stratolaunch ត្រូវបានផលិតឡើងដើម្បីនាំកាំជ្រួចមួយដើម និងអាចផ្ទុកទម្ងន់ឡើង
ដល់ ២៥០.០០០គីឡូក្រាម ស្មើនឹងទម្ងន់កាំជ្រួច Falcon 9 របស់ SpaceX ។

ប្រែសម្រួល ៖ បុត្រា