(ភ្នំពេញ)៖ តារាចម្រៀងស្រី កញ្ញា ផាន វីរ៉ាទី ហៅ រ៉ាប៊ី ឬកញ្ញា ស្ពៃជ្រក់ បច្ចុប្បន្នជាតារាចម្រៀងស្រីលេចធ្លោម្នាក់ ខាងក្បាច់រាំ បែបញាក់កន្ត្រាក់អារម្មណ៍ ក្នុងផលិតកម្មថោន និងជាដៃគូថ្មីរបស់ លោក សុគន្ធ ថេរ៉ាយុ ។ ថ្មីៗនេះ នាងបានបង្ហើសំនៀងមួយបទមានចំណងជើងថា «ចង់តែនៅក្រមុំ» ជាបទចម្រៀងមរតកដើម ដែលបានយកមកបកស្រាយឡើងវិញ ហើយក៏ជាបទចម្រៀងមួយ ធ្វើឲ្យគេស្គាល់នាង ក្នុងនាមជាតារាចម្រៀងថ្មីផងដែរ។

ជាការពិត តារាចម្រៀងបច្ចុប្បន្ន ម្នាក់ៗនាំគ្នាកាត់បន្ថយបទចម្រៀងចំឡងពីបរទេស និងបានងាកមកយកបទចម្រៀងពីសម័យមុន មកច្រៀងសារជាថ្មី ដោយកែភ្លេងថ្មី និងក្បាច់រាំថ្មី។ ជាស្ដែងដូចជា ឱក សុគន្ធ កញ្ញា កំពុងតែល្បីនឹងបទ «ស្រះអួយ» និង បទ «ឌឹបៗអូយ» ជាសំនៀងដើម របស់អ្នកស្រី សុង សេងហ៊ន។ ជាមួយគ្នានេះ ឱក សុគន្ធកញ្ញា ក៏បានបន្ថែមជាមួយក្បាច់រាំបែបទំនើប ធ្វើឲ្យបទទទួលការគាំទ្រ បាក់ទឹកបាក់ដី។ ដោយឡែក កញ្ញា រ៉ាប៊ី បទចម្រៀង «ចង់តែនៅក្រមុំ» របស់នាង ក៏ត្រូវបានរាំបញ្ចូលគ្នារវាងក្បាច់ សារ៉ាវ៉ាន ជាមួយក្បាច់ទំនើបផងដែរ ។

ផាន វីរ៉ាទី ទើបតែឡើងសម្ដែង ក្នុងបទចម្រៀងនេះជាលើកដំបូង នៅស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៍ ហើយគេយកការសម្ដែងមកផុស ដោយទទួលបានការរិះគន់ និង ប្រើសម្ដីមិនសមរម្យជាច្រើន លើរូបនាង ដោយមានអ្នកខ្លះនិយាយថា «ខ្មែរយើងឆ្កួតវង្វេងទៀតហើយ យកចង្វាក់សារ៉ាវាន់ មករាំជាចង្វាក់ញាក់ កាន់តែបាត់បង់សតិអស់ហើយ ..»។ ចំណែកអ្នកខ្លះទៀតនិយាយថា «បន់ ឲ្យតែធំឆាប់បានប្ដី ហើយកុំយកបទនេះមករាំរបៀបនេះអី ពួកនេះចង់បំផ្លាញវប្បធម៌ប្រពៃណីខ្មែរហើយតើ ពួកមីឆ្កួតអាឆ្កួតនេះ..» ។ បុរសម្នាក់បាននិយាយថា «ស្ដាយខ្លួនក្រមុំ តែស្លៀកពាក់អត់ខ្មាស់គេ អនិច្ចារសីលធម៌ខ្មែរតើនៅឯណា? »។

ជុំវិញការរិះគន់ខ្លាំងខាងលើនេះ តារាចម្រៀង ផាន វីរ៉ាទី មិនបានបញ្ចេញប្រតិកម្មអ្វីតបតឡើយ តែប្រភពស្និទ្ធស្នាលនឹងនាងបានខ្សឹបប្រាប់ KhmerTalkingថា តារាចម្រៀងរូបនេះ ក្ដៅចិត្តមិនតិចទេ ព្រោះនាងខិតខំធ្វើអ្វីដែលថ្មី តែបែរជា ទទួលបានការរិះគន់យ៉ាងចាស់ដៃទៅវិញ ព្រោះខំបំបែកក្បាច់រាំ ដោយខ្លួនឯង ។ ម្យ៉ាងនាងជាគ្រូរាំស្រាប់ សូម្បីតែការតុបតែងខ្លួន ក៏នាងសម្រាំងយ៉ាងពិសេស ដើម្បីភាពប្លែកភ្នែកដែរ មិនគួរណាទទួលបាន លទ្ធផលបែបនេះសោះ ។

កញ្ញា ផាន វីរ៉ាទី ហៅ ស្ពៃជ្រក់ មិនអាចទាក់ទងបំភ្លឺបានទេ តាំងពីនាងឈានជើងចូលផលិតកម្ម ថោនមក ពោលជីវិតរបស់នាង ហាក់តែអាថ៌កំបាំងច្រើន ហើយកាន់តែវាយឫកជាងមុនទៅទៀត ហើយក៏មិនសូវខ្វល់ ជាមួយមនុស្ស នៅជុំវិញខ្លួននាងឡើយ ពេលខ្លះនាងក្ដៅចិត្តនឹងព័ត៌មានណាស់ ៕

Posted by Sokrith Photo on Friday, 4 December 2015

ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី