CamNews

ព្រោះ​តែ​បារាំង ចាញ់ព័រទុយហ្គាល់ កាល​ពី​ពេល​ថ្មីៗ​នេះ ធ្វើ​ឲ្យ​បុរស​វ័យ​ក្មេង​ម្នាក់ ដាច់​​ចិត្ត

(រុស្ស៊ី)៖ បុរសវ័យ២៧ឆ្នាំម្នាក់ រស់នៅទឹកដីរុស្ស៊ី បានសម្រេចចិត្តធ្វើអត្តឃាត បន្ទាប់ពីមិនអាចសងប្រាក់បំណុល ព្រមទាំងចាញ់អស់ប្រាក់យ៉ាងច្រើន ក្រោយពីបារាំងចាញ់ព័រទុយហ្គាល់ នៅក្នុងការប្រកួតបាល់ទាត់ អឺរ៉ូ ឆ្នាំ២០១៦នេះ។

បុរសរងគ្រោះ​ឈ្មោះ Fidel Nikitin បានដាក់លុយ​ ប្រមាណ៣០៤០ដុល្លារភ្នាល់ថា បារាំងនឹងឈ្នះការប្រកួត ជាមួយព័រទុយហ្គាល់ ប៉ុន្តែ​ទីបំផុតបារាំង ជាអ្នកចាញ់ធ្វើឲ្យ Nikitin ខូចចិត្តអស់លុយពីខ្លួនរលីង ទើបសម្រេច​ចិត្តរត់ចូលរថភ្លើង ដែលកំពុងតែបើកកាត់ផ្លូវសម្លាប់ខ្លួន តែម្តង។

Nikitin បានសរសេរសារមួយ លើបណ្តាញសង្គម ដែលមានន័យហាក់ដូចជា​ពាក្យលា​គ្នាផងដែរ តែមិនមានអ្នកចាប់អារម្មណ៍ ទម្រាំនឹងដឹងហួសពេលទៅហើយ។ ក្រុមគ្រួសារ Nikitin និយាយថា បុរសរងគ្រោះថ្មីៗនេះ បានខ្ចីប្រាក់គេជាច្រើន តែដោយគ្មានប្រាក់សងទៅវិញ ទើបគេសម្រេចភ្នាល់បាល់តែមិនសំណាង គេក៏ចាញ់ទៀត ទើបគិតខ្លីធ្វើអត្តឃាត៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង