CamNews

ភាគហ៊ុនរបស់ Apple បានធ្លាក់ចុះ ដោយសារតែការព្រួយបារម្ភ បរិមាណលក់ iPhone 7 ទាប

កាលពីម្សិលមិញ ភាគហ៊ុនរបស់ Apple បានធ្លាក់ចុះយ៉ាងឆាប់រហ័សជាង ២% បន្ទាប់ពីមានព័ត៌មាន​ពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ GfK ដែលបានផ្គត់ផ្គង់ដល់អតិថិជនរបស់ពួកគេ ដោយបង្ហាញពីការព្រួយ​បារម្ភ​ទៅលើ​បរិមាណលក់របស់ iPhone ថ្មីមានការធ្លាក់ចុះ។

យោងតាមប្រភពពី CNBC បានឲ្យដឹងថា GfK បានបញ្ជាក់របាយការណ៍នេះ ប៉ុន្តែមិនបានពន្យល់​ប្រាប់លម្អិត ព្រោះតែនេះគឺជាព័ត៌មានដែលពួកគេផ្គត់ផ្គង់ឲ្យតែអតិថិជនរបស់ខ្លួនតែប៉ុណ្ណោះ ដោយ​ផ្អែកលើទិន្នន័យលក់របស់ក្រុមហ៊ុននៅលើទីផ្សារចំនួន១៧ ក្នុងសប្តាហ៍ដំបូង នៃការលក់ចេញ iPhone 7។

នេះមិនមែនជាលើកទីមួយនោះទេ ដែលក្រុមហ៊ុនអាឡឺម៉ង់មួយនេះ "អង្រួន" Apple តាមរយៈរបាយ​ការណ៍ស្ថិតិមួយច្បាប់ ស្តីពីបរិមាណលក់របស់បណ្តាគំរូ iPhone ស៊េរីថ្មី។ កាលពីឆ្នាំមុន បន្ទាប់ពីធ្វើ​ការស្រាវជ្រាវតាមបណ្តាញការលក់ ក្រុមហ៊ុន GFK បានបង្ហាញឲ្យដឹងថា iPhone 6 និង iPhone 6S​មានបរិមាណលក់ចេញ មិនខ្ពស់ដូចអ្វីដែលលោកនាយកប្រតិបត្តិ Tim Cook បានប្រកាសកាលពីមុន​នោះទេ។

ក្នុងនោះ គេហទំព័រព័ត៌មាន DigiTimes ដែលជំនាញខាងផ្តល់នូវព័ត៌មានបច្ចេកវិទ្យា បានឲ្យដឹងថា ការបញ្ជាទិញបន្ទះឈីប iPhone 7 និង iPhone 7 Plus នឹងបន្តធ្លាក់ចុះប្រហែល ២០% នៅក្នុងត្រីមាស​ដំបូងនៃឆ្នាំ ២០១៧។ ព័ត៌មាននេះ DigiTimes បានប្រមូលពីបណ្តាក្រុមហ៊ុនផ្គត់ផ្គង់បន្ទះឈីប៕

- អ្នកប្រើប្រាស់មួយចំនួន នៅកូរ៉េខាងត្បូង នៅតែមានការរអ៊ូរទាំស្តីពីបញ្ហាថ្មលើ Note 7 ដែលបាន ប្តូរថ្មី
- Samsung អនុញ្ញាត Galaxy Note 7 ដែលជាម៉ូដែលត្រូវប្រមូលចូលក្រុមហ៊ុនវិញ អាចសាកថ្មបាន ដល់ ៨០%

ប្រែសម្រួល៖ មង្គល
ប្រភព៖ CNBC, vreview