ព័ត៌មានអន្តរជាតិ ៖ របាយការណ៍សារព័ត៌មាន ទាន់ហេតុការណ៍ ប៊ីប៊ីស៊ី ចុះផ្សាយឲ្យដឹងថា ព្រឹក ថ្ងៃអង្គារនេះមានករណីរណ្តៅយក្សស្រុតដ៏គួរឲ្យរន្ធត់មួយ នៅភាគកណ្តាលទីក្រុងដ៏ធំបំផុតរបស់ ប្រទេសជប៉ុន ។

ប្រភពបញ្ជាក់ឲ្យដឹងថា រណ្តៅយក្សស្រុតលើកនេះ បានកើតឡើងនៅវេលាម៉ោង ៥ទាបភ្លឺជិតនឹង ស្ថានីយ៍ Hakata នាទីក្រុងដ៏មមាញឹកបំផុត ទីក្រុង Fukuoka នាភាគខាងត្បូងកោះ Kyushu ។ របាយការណ៍បញ្ជាក់ឲ្យដឹងថា រណ្តៅយក្សស្រុតបានកើតឡើង ដោយផ្តើមចេញពីរណ្តៅស្រុត តូចៗដល់ទៅ២ រួចហើយក៏បង្កើតបានជារណ្តៅយក្សស្រុតដ៏ធំមហិមា ដែលមានមុខកាត់ដល់ទៅ ៣០ម៉ែត្រឯណោះ ។ ពុំមានរបាយការណ៍ថានរណាម្នាក់រងរបួសនោះទេ ប៉ុន្តែ សម្បទារូបវ័ននៅ ម្តុំនោះរួមមានដូចជា ថាមពលអគ្គីសនី ទឹក ហ្គាស និងប្រព័ន្ធគមនាគមន៍ត្រូវបានកាត់ផ្តាច់ ។ មន្រ្តីផ្លូវការជប៉ុនគូសបញ្ជាក់ឲ្យដឹងថា ការងារវិស្វកម្មដែលត្រូវពង្រីកប្រព័ន្ធរថភ្លើងនៅក្រោមដី ម្តុំទីតាំងកើតហេតុ អាចជាមូលហេតុដែលនាំឲ្យមានរណ្តៅយក្សស្រុតលើកនេះ ៕

<object width="480" height="380" data="http://www.youtube.com/v/dB9VS8RLC9k&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/dB9VS8RLC9k&rel=1" /></object>

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី