(ភ្នំពេញ)៖ ប្អូនស្រីបង្កើត និងក្រុមគ្រួសារ បានចេញមកបំភ្លឺជុំវិញការរារាំងមិនអនុញ្ញាតឲ្យប្រពន្ធនិងកូន នាំបងប្រុសរបស់ខ្លួនទាំងមានជំងឺចេញពីផ្ទះ ដែលករណីនេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋរស់នៅជិតខាង នៅវេលាថ្ងៃត្រង់ទី២២ ខែវិច្ឆិកា នៅចំណុចភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

សមត្ថកិច្ចចម្រុះដឹកនាំដោយ លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះអនុវត្តដីកាតុលាការ ដែលត្រូវនាំបុរសចំណាស់ម្នាក់ឈ្មោះ គឹម ចាន់ថន អាយុ៥៩ឆ្នាំ ចេញពីផ្ទះតាមបណ្តឹងរបស់ប្រពន្ធ និងកូនរបស់ឈ្មោះ គឹម ចាន់ថន ខណៈមិនបានជូនដំណឹងមុននោះទេ ពោលគឺ អនុវត្តដីកាតុលាការ លឿនដូចផ្លេកបន្ទោរ។ នៅពេលអនុវត្តន៍ដីកាតុលាការ ប្រពន្ធរបស់ឈ្មោះ គឹម ចាន់ថន ពុំបានចូលផ្ទះមើលប្តីឡើយ។

ពាក់ព័ន្ធករណីនេះ ប្អូនស្រីបង្កើតរបស់ ឈ្មោះ គឹម ចាន់ថន គឺអ្នកស្រី គឹម សុឃុន បានផ្ញើសារមកកាន់ Fresh News កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ដើម្បីឲ្យជួយផ្សព្វផ្សាយនិងបង្ហាញការពិតជុំវិញករណីនេះ។

អ្នកស្រី គឹម សុឃុន និង ក្រុមគ្រួសារ រៀបរាប់ថា «មូលហេតុដែលម្តាយ និងប្អូនៗមិនឲ្យបងប្រុសទៅវិញ ព្រោះកូនៗនិងប្រពន្ធគាត់មិនបានថែទាំគាត់ដូចសម្តីដែលបាននិយាយឡើយ។ នៅពេលបងប្រុសខ្ញុំធ្លាក់ខ្លួនឈឺ ពួកគេយកគាត់ទៅពេទ្យបំរុងរ៉ាត់ បានរយៈពេលប្រហែលមួយខែ ដោយចំណាយប្រាក់ជិត៥ម៉ឺនដុល្លារ។ ពេលនៅពេទ្យបំរុងរ៉ាត់ អ្នកស្រី គឹម សុខា ជាប្អូនស្រីពៅ និង ប្អូនប្រុសទី៥ ក៏បានទៅនិងចេញលុយដែរ ។ ក្រោយមក ប្រពន្ធគាត់ប្រាប់ថា អស់លុយហើយសុំលក់ផ្ទះដើម្បីយកលុយមើលគាត់។ បងប្អូនក៏យល់ព្រម។ នៅពេលលក់ផ្ទះបានលុយចំនួនជាង២លានដុល្លារ គាត់យកបងខ្ញុំទៅប្រទេសវៀតណាមចំនួន៣យប់៤ថ្ងៃ តែក្រោយមក បានបញ្ជូនមកស្រុកខ្មែរវិញ ដោយស្នាក់នៅផ្ទះប្រពន្ធអស់រយៈពេល១ឆ្នាំ៣ខែ» ។

ដោយមើលឃើញពីស្ថានភាពជំងឺរបស់បងប្រុសកាន់តែធ្ងន់ធ្ងរទៅៗ ពោលគឺ ខ្លួនឡើងស្គមស្គាំង មានដំបៅនៅជើង និង បញ្ហាមួយចំនួនទៀត អ្នកស្រី គឹម សុឃុន និង ក្រុមគ្រួសារ បានទៅសុំយកបងប្រុសដើម្បីមកថែរក្សា។

ក្រោយយកបងប្រុសមកថែរក្សាបានរយៈពេល២ខែ កូនប្រសាប្រុស បានមកមើលបងប្រុសនៅផ្ទះក៏លាន់មាត់ថា «មើលថែទាំបានល្អម្ល៉េះ ខុសពីកាលប្រពន្ធបងប្រុសជាអ្នកមើលថែ»។ ជារៀងមកទៀត អ្នកស្រី គឹម សុឃុន និងក្រុមគ្រួសារ បានមើលថែ បងប្រុស ដោយយកចិត្តទុកដាក់បំផុត រហូតប្រុសមានសុខភាពល្អប្រសើរឡើងវិញ ខុសស្រឡះ ពីការដែលប្រពន្ធគាត់មើលថែទាំ។

អ្នកស្រី គឹម សុឃុន បានរំលឹកថា រយៈពេលជិត៩ខែ ដែលអ្នកស្រីនិងក្រុមគ្រួសារ បានមើលថែបងប្រុស គឺ ប្រពន្ធមិនដែលមកមើលប្តីសោះ រីឯកូនមកមើលតិចតួចប៉ុណ្ណោះ ហើយរាល់ការចំណាយទាំងអស់ជិត២០០០ដុល្លារក្នុងមួយខែ គឺអ្នកស្រី និងក្រុមគ្រួសារ ជាអ្នកចេញ ធ្វើយ៉ាងណាឲ្យតែបងប្រុស បានជាសះស្បើយ ខណៈដែលរយៈពេលជិត៩ខែនេះ ប្រពន្ធ មិនដែលចេញលុយឡើយ។

នៅជាមួយប្រពន្ធកូន គាត់រយៈពេល១ឆ្នាំ៣ខែ នៅពេលម្តាយនិងប្អូនៗទៅសួរសុខទុក្ខគាត់ឃើញថាអត់មានអ្នកណាមើលថែគាត់ទេ ទុកគាត់ឲ្យឡើងដំបៅជើងរឹងក្រញង់មុខមាត់ដុះផ្សិតដូចក្នុងរូបនឹងអញ្ចឹងទើបម្តាយ និងប្អូនៗសុំយកមកថែទាំម្តង។

អ្នកស្រី គឹម សុឃុន និង ក្រុមគ្រួសារ បានដាក់ជាចម្ងល់ថា តើមូលហេតុអ្វីពិតប្រាកដ នៅពីក្រោយខ្នង ដែលប្រពន្ធនិងកូន ចង់ទាមទារខ្លាំងម្ល៉េះយកបងប្រុសទៅវិញ ខណៈដែលកន្លងទៅមិនដែលខ្វាយខ្វល់សោះនោះ ? ។ អ្នកស្រីនិងក្រុមគ្រួសារ ប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ថា នឹងថែរក្សាបងប្រុសអស់មួយជីវិត ទោះបីត្រូវចំណាយប្រាក់អស់ប៉ុន្មានក៏ដោយ។

ទោះជាយ៉ាងណា នេះគ្រាន់តែការបកស្រាយរបស់ភាគីខាង ប្អូន និងម្តាយ លោក គឹម ចាន់ថន តែប៉ុណ្ណោះ។ ខណៈដែល Fresh News មិនទាន់អាចទំនាក់ទំនងទៅប្រពន្ធ និងកូន លោក គឹម ចាន់ថន ដើម្បីបំភ្លឺនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បាននៅឡើយទេ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី