CamNews

នគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនបុរសជនជាតិរុស្ស៊ីម្នាក់ បោកលុយក្រុមហ៊ុនពីប្រទេសរុស្ស៊ី រត់មកនៅកម្ពុជា

(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការនគរបាល ខេត្តព្រះសីហនុ បានថ្លែងប្រាប់ Fresh News នៅព្រឹកថ្ងៃទី២៩ ខែមីនានេះថា កម្លាំងនគរបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ បានធ្វើការចាប់ឃាត់ខ្លួន បុរសជនជាតិរុស្ស៊ីម្នាក់ បានដីកាបញ្ជាឲ្យចាប់ខ្លួន របស់អយ្យការអមសាលាឧទ្ទរណ៍ និងតាមលិខិតរបស់ក្រសួងយុត្តិធម៌ ស្តីពីសំណើសុំចាប់ខ្លួន និងធ្វើបត្យាប័ន ពាក់ព័ន្ធនឹងបទល្មើសឆបោកប្រាក់ក្រុមហ៊ុន នៅរុស្ស៊ី ហើយរត់គេចខ្លួនមករស់នៅកម្ពុជា។

លោកឧត្តមសេនីយ៍បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ BALATIX VLADIXEIR VITALIE  VITCH  ជនជាតិរុស្ស៊ី កើតថ្ងៃទី៣ ខែតុលា ឆ្នាំ១៩៧៨ ជាប់ចោទពីបទបោកលុយក្រុមហ៊ុន នៅចន្លោះឆ្នាំ​២០០៧ ដល់២០០៨ នៅប្រទេសរុស្ស៊ី ហើយរត់គេចខ្លួនមកកម្ពុជា (ពេលឃាត់ខ្លួន មិនមានលិខិតឆ្លងដែនជាប់​នឹងខ្លួនទេ)។

លោកស្នងការបញ្ជាក់បន្ថែមថា នៅព្រឹកថ្ងៃទី២៩ ខែមីនានេះ ជនសង្ស័យជនជាតិរុស្ស៊ីរូបនេះ ត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋាន កណ្តាលសន្តិសុខផ្ទៃក្នុង ដើម្បីបន្តតាមនិតិវិធី៕

ផ្តល់សិទ្ធដោយ ៖  ហ្វ្រេសញូវអាស៊ី