កាលពីឆ្នាំ២០០៦ ក្រុមហ៊ុន Apple ធ្លាប់បានសងប្រាក់ចំនួន ១០០លានដុល្លារអាមេរិច ដល់ក្រុមហ៊ុន Creative បន្ទាប់ពីត្រូវបានប្តឹងពីកម្មសិទ្ធិបញ្ញាពាក់ព័ន្ធដល់ រចនាសម្ព័ន្ធ Menu បញ្ជាដល់ឧបករណ៍ចាក់តន្រ្តី។ ហើយពេលនេះ Creative បានធ្វើការដាក់ពាក្យបណ្តឹងមួយដល់គណៈកម្មការពាណិជ្ជកម្មអាមេរិក (ITC) ស្តីពីកាលដែលក្រុមហ៊ុនផលិតទូរស័ព្ទធំៗចំនួន៨ មានដូចជា  BlackBerry, HTC, LG, Lenovo/Motorola, Samsung, Sony និង ZTE បានរំលោភកម្មសិទ្ធិបញ្ញាដូចករណី Apple។ បើសិនពាក្យបណ្តឹងរបស់ Creative ទទួលបានការឈ្នះក្តី នោះបណ្តាក្រុមហ៊ុនទូរស័ព្ទទាំង៨ ខាងលើ នឹងត្រូវហាមប្រាម លក់ទូរស័ព្ទនៅលើទីផ្សារ សហរដ្ឋអាមេរិច។

ជាក់ស្តែង Creative ចង់ឲ្យបណ្តាក្រុមហ៊ុនខាងលើ សងជាទឹកប្រាក់លើការរំលោភនេះ ជំនួសដល់ការបញ្ជាឲ្យ ហាមលក់ទូរស័ព្ទ។ រឿងនេះ ITC ក៏នឹងត្រូវធ្វើការត្រួតពិនិត្យ អង្កេតយ៉ាងមត់ហ្មត់មួយ តាមករណីនីមួយៗ (រយះពេល ៤៥ថ្ងៃ) មុនពេលចេញនូវសេចក្តីសម្រេចចុងក្រោយ៕

- អានអត្ថបទ៖ Samsung វ៉ាឈ្នះ Apple ឈរលើកំពូលតារាង នៃទីផ្សារស្មាតហ្វូន នៅអាមេរិច

ប្រែសម្រួល៖ មង្គល
ប្រភព៖ Reuters, Tinhte