ភ្នំពេញ៖ អស់រយៈពេលជិត៣ឆ្នាំហើយ ដែលតារាសម្តែង និងជាពិធីការិនី សំឡេងស្រទន់រូបស្អាត អ្នកនាង សុខ សោម៉ាវត្តី បានរៀបការ សាងគ្រួសារ ជាមួយស្វាមី ជាកូនប្រុសរបស់ លោក ទូច ណារ៉ុថ គឺលោក ទូច ដាណារ៉ា ហៅ ពេជ្រ ហើយកន្លងមកគេមិនធ្លាប់ បានលេច ឮព័ត៌មានថា តារារូបនេះមានភាពចម្រូងច្រមាស ជាមួយស្វាមីម្តងណាឡើយ ។ ទើបតែថ្មីៗនេះ បានលេចឮព័ត៌មាន បន្តបន្ទាប់ថា នាងនិងស្វាមី មានភាពរកាំរកូស ជាមួយគ្នា រហូតដល់បែកផ្ទះគ្នានៅ ដោយសារតែមានអ្នកទី៣ ចូលជ្រែកស្នេហ៍។

ពាក់ព័ន្ធទៅនឹងព័ត៌មាន ដែលលេចឮថា ស្វាមីភរិយាមួយគូនេះ មានភាពល្អក់កករ ជាមួយគ្នានោះ នាពេលកន្លងមកតារាស្រីរូបស្អាត អ្នកនាង សុខ សោម៉ាវត្តី ធ្លាប់បានទម្លាយបែបបង្ហើរម្តងរួចមក ហើយថា នាងនិងស្វាមីពិតជា មានភាពបញ្ហា មិនចុះសម្រុង ជាមួយគ្នាខ្លះៗមែន ដោយសារ តែមាននារីម្នាក់ ព្យាយាមជ្រែកខ្លួន ធ្វើជាអ្នកទី៣ ធ្វើឲ្យស្នេហាដែលធ្លាប់ផ្អែមល្ហែម ប្រែជាល្វីងជូរចត់ ។ តែរឿងគ្រប់យ៉ាងបានបញ្ចប់ទៅ ដោយល្អ ព្រោះថា នាងបានដោះស្រាយ គ្រប់យ៉ាង ហើយរឿងនេះ ក៏មិនអាចធ្វើឲ្យស្នេហានាងបន្ត រកាំរកូសយូរទៀតដែរ ។

តែនៅទីបំផុត អ្វីដែលតារាសម្តែង តួឯកស្រីក្នុងរឿង «ភូមិខ្ញុំស្រស់ឆើតឆាយ» អ្នកនាង សុខ សោម៉ាវត្តី ខំប្រឹងបកស្រាយក្នុងវ័យបិតបាំង ចំណងស្នេហ៍ប្រះស្រាំ រវាងនាងនិងស្វាមីនោះ មិនអាចលាក់ជិតឡើយ ពោលគឺ កាលពីរាត្រីយប់ថ្ងៃទី២៧ ខែសីហា ម្សិលមិញ ដែលជាថ្ងៃខួបកំណើតរបស់នាង គេសង្កេតឃើញនាង បានរំលេចកម្មវិធីជប់លៀងខួបកំណើត ដោយមានវត្តមាន មិត្តភក្តិជិតដិត ចូលរួមអបអរសាទរ ។ ប៉ុន្តែនៅក្នុងកម្មវិធីនោះ គេមិនបានឃើញ វត្តមានស្វាមី បណ្តូលចិត្ត និងកូនស្រីគួរឲ្យស្រលាញ់របស់នាង ចូលរួមដូចកាលពី ឆ្នាំមុនឡើយ ។

តាមរយៈរូបភាព ទាំងអស់នេះ បានសបញ្ជាក់ឲ្យមហាជន ដឹងយ៉ាងច្បាស់ថា ចំណងស្នេហារវាងប្តូរប្រពន្ធ មួយគូនេះ ពិតជា មានភាពរកាំរកូស ជាមួយគ្នា ដូចពាក្យចចាមអារ៉ាមលើកឡើង ប្រាកដមែន ព្រោះថារូបភាពគ្រប់យ៉ាង បានលាតត្រដាងអស់ ។ ប្រសិនបើរឿងនោះមិនពិត ហេតុអីថ្ងៃខួបកំណើត ភរិយារូបស្អាតមួយទាំងមូល លោកបែរជាមិនមកចូលរួម ដូចពេលមុនៗទៅវិញ ។

ទាក់ទងទៅនឹងចំណងស្នេហា ជាប់មន្ទិលសង្ស័យថា ដើរដល់ផ្លូវបំបែក ដោយសារតែមានអ្នកទី៣នេះ គេហទំព័រ LookingTODAY មិនអាចទាក់ទងទៅតារាស្រី អ្នកនាង សុខ សោម៉ាវត្តី បានទេ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៥នេះ ព្រោះលេខទូរស័ព្ទ ដែលនាងធ្លាប់ ប្រើមិនអាចទាក់ទងបាន ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល