(តូក្យូ)៖ សារព័ត៌មានជប៉ុន NHK តាមរយៈការដកស្រង់សម្ដីពីក្រុមមន្ត្រីក្រសួងការពារជាតិជប៉ុន បានរាយការណ៍នៅ ថ្ងៃពុធនេះថា យន្ដហោះចម្បាំងអាមេរិកធុន McDonnell Douglas FA-18 Hornet មួយគ្រឿង បានធ្លាក់នៅឯតំបន់ Kochi ស្ថិតនៅភាគខាងត្បូងទីប្រជុំកោះសិនកាគូ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅយប់ ថ្ងៃពុធ ទី០៧ ខែធ្នូ ឆ្នាំ២០១៦។

ប្រភពដដែលបានឱ្យដឹងដែរថា ពីឡុតបើកយន្ដហោះចម្បាំង FA-18 បានលោតឆ័ត្រយោងចុះទាន់ពេលវេលា រីឯអាជ្ញា ធរជប៉ុនបានបញ្ជូនយន្ដហោះ៦គ្រឿង និងនាវា២គ្រឿង ទៅកាន់តំបន់យន្ដហោះធ្លាក់ ខណៈមូលហេតុនៃការធ្លាក់កំពុង ស្ថិតនៅក្រោមការស៊ើបអង្កេត។ ដោយឡែក បើតាមប្រភពព័ត៌មានក្រៅផ្លូវការ យន្ដហោះចម្បាំង FA-18 គឺជាកម្មសិទ្ធិ របស់កងម៉ារីនអាមេរិក VMFA -115 និងបានហោះចេញពីមូលដ្ឋានទ័ពអាកាសអាមេរិក Iwakuni នៃតំបន់ Yamaguchi។ ក៏ប៉ុន្តែក្រោយ ក៏ទទួលបានដំណឹងថាយន្ដហោះនេះ បានធ្លាក់នៅឯតំបន់ Kochi ស្ថិតនៅភាគខាងត្បូង ទីប្រជុំកោះសិនកាគូ នៅម៉ោងប្រមាណជា ១៧៖០០នាទី (ម៉ោងនៅក្នុងប្រទេសជប៉ុន)។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយនោះទេ ដែលយន្ដហោះចម្បាំងអាមេរិកធ្លាក់នៅក្នុងប្រទេសជប៉ុន តួយ៉ាង កាលពីខែកញ្ញាកន្លងទៅ យន្ដហោះចម្បាំងអាមេរិកធុន Harrier ក៏បានធ្លាក់ផងដែរនៅភាគខាងកើតកោះ Okinawa៕

ប្រភព ៖ អ័រតេ