នៅថ្ងៃប្រកាសបិទវេទិកាបរិយាប័ណ្ណហិរញ្ញវត្ថុមេគង្គកម្ពុជាលើកទីមួយ ធនាគារដែលមានបណ្ដាញទន់ខ្សោយ និងក្រុមការងាររៀបចំកម្មវិធី មូលនិធិសហប្រិតបត្តិការអភិវឌ្ឍន៍ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ADA សូមថ្លែងអំណរគុណដល់អ្នកផ្ដួចផ្ដើមរៀបចំវេទិកានេះ គឺធនាគារជាតិនៃកម្ពុជា និងលោកជំទាវ នៀវ ចន្ថានា អភិបាលរង ចំពោះមតិបើកកម្មវិធី ដៃគូ ធនាគារអភិវឌ្ឍន៍អាស៊ី និងមូលនិធិអភិវឌ្ឍន៍មូលធនអង្គការសហប្រជាជាតិ រួមទាំងភ្ញៀវកិតិ្តយសទាំងអស់ដែលបានចូលរួមក្នុងព្រឹត្តិការណ៍តែមួយគត់ដែលមានរយៈពេលបួនថ្ងៃនេះ។

តាមការប៉ាន់ប្រមាណមានប្រជាជនចំនួន 1 ពាន់លាននាក់ខ្វះការទទួលបានហិរញ្ញវត្ថុនៅវេទិកាតំបន់អាស៊ីនេះ។ ចំណុចទីមួយ គឺជាជំហានដំបូងដែលចាំបាច់ក្នុងការលើកកម្ពស់ទំនាក់ទំនង និងការពិភាក្សាអំពីគំនិតផ្ដួចផ្ដើមស្ថាប័នថ្មីក្នុងគោលបំណងដើម្បីសម្រេចបរិយាប័ណ្ណហិរញ្ញវត្ថុដ៏អស្ចារ្យក្នុងតំបន់មេគង្គតាមរយៈការពង្រឹងសហប្រតិបត្តិការ និងចែករំលែកចំណេះដឹងទៅវិញទៅមករវាងបណ្ដាប្រទេស និងគ្រឹះស្ថាននាន។

“ នៅនិន្នាការថ្ងៃនេះអំពីកំណើនសេដ្ឋកិច្ចពឹងផ្អែកគ្នាទៅវិញទៅមករវាងបណ្ដាប្រទេសក្នុងតំបន់ យើងត្រូវពិនិត្យមើលព្រំដែនរបស់ខ្លួនដើម្បីដោះស្រាយបញ្ហាប្រឈមដោយកត្ដាណាមួយ។ កិច្ចសហប្រតិបត្តិការថ្នាក់តំបន់ពិតជាចាំបាច់ ហើយវេទិកានេះធ្វើឡើងដើម្បីជំរុញការផ្លាស់ប្ដូរនោះ និងគាំទ្រដល់តួអង្គទាំងអស់ឲ្យខិតខំបង្កើនជីវភាពរស់នៅអ្នកទទួលផលរបស់យើង” ។

Olivier Massart នាយកប្រតិបត្តិ ADA

វេទិកាបរិយាប័ណ្ណហិរញ្ញវត្ថុមេគង្គលើកទីមួយមានគណប្រតិភូចូលរួមចំនួន 300 នាក់តំណាងឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភា្នក់ងាររដ្ឋាភិបាល សហជីពឥណទាន គ្រឹះស្ថានតាមសហគមន៍ ធនាគារពាណិជ្ជ ប្រតិបតិ្តករបណ្ដាញចល័ត ធនាគារកណ្ដាល និងនិយ័តករ ធនាគារអភិវឌ្ឍន៍ ក្រុមហ៊ុនធានារ៉ាប់រង គ្រឹះស្ថានអប់រំ និងស្រាវជ្រាវ ក្រុមម្ចាស់ជំនួយ អង្គការក្រៅរដ្ឋាភិបាល អ្នកផ្ដល់សេវាហិរញ្ញវត្ថុ Hardware និង Software អ្នកប្រឹក្សាយោបល់ និងក្រុមហ៊ុនសេវាកម្មដែលមានជំនាញវិជ្ជាជីវៈ។

ចំណុចសំខាន់ដែលបានដោះស្រាយក្នុងវេទិការយៈពេល 3 ថ្ងៃនេះមានកិច្ចពិភាក្សា និងកិច្ចប្រជុំរួមមានតួនាទីយុទ្ធសាស្រ្ដអភិវឌ្ឍន៍ថ្នាក់ជាតិ ការអនុវត្តដ៏ល្អបំផុតនៃបទបញ្ញាត្តិ និងការត្រូតពិនិត្យ ការប្រើប្រាស់បច្ចេកវិទ្យា និងបណ្ដាញបញ្ជូនបន្ថែមទៀត ការផ្ដល់ការអប់រំដល់អតិថិជន និងការការពារអ្នកប្រើប្រាស់ ការបង្កើតហេដ្ឋារចនាសម្ព័ន្ធដែលជួយសម្រួលផ្នែកហិរញ្ញវត្ថុដល់សហគ្រាសមីក្រូ ខ្នាតតូច និងមធ្យម និងការបង្កើតក៏ដូចជាការលើកកម្ពស់សកម្មភាពសម្របសម្រួល និងភាពជាដៃគូរវាងស្ថាប័នឯកជន រដ្ឋាភិបាល សហគមន៍គោលដៅ និងដៃគូអភិវឌ្ឍន៍។ មិនតែប៉ុណ្ណោះក៏មានការលើកឡើងពិសេសពីទស្សនៈយេនឌ័រដើម្បីស្វែងយល់ពីបញ្ហាផ្សេងៗដែលស្រ្ដីប្រឈមក្នុងការទទួល និងការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុ។

“គំរូអាជីវកម្ម បច្ចេកវិទ្យា និងបណ្ដាញបញ្ជូនថ្មីបង្កើតឡើងដោយធនាគារពាណិជ្ជ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា អង្គការក្រៅរដ្ឋាភិបាល និងអ្នកផ្ដល់សេវាកម្មហិរញ្ញវត្ថុដទៃទៀតគឺកំពុងតែបិទគំលាតដកចេញហិរញ្ញវត្ថុ និងចូលរួមដល់កំណើនបរិយាប័ណ្ណ និងការកាត់បន្ថយភាពក្រីក្រ។ វេទិកាបរិយាប័ណ្ណហិរញ្ញវត្ថុមេគង្គលើកទីមួយបានលើកឡើងអំពីវឌ្ឍនភាពបច្ចុប្បន្ន រួមទាំងបណ្ដាប្រទេស និងដែគូពាក់ព័ន្ធដែលមានសក្ដានុពលក្នុងតំបន់មេគង្គដើម្បីធ្វើការរួមគ្នាជាធ្លុងមួយលើប្រព័ន្ធអេកូហិរញ្ញវត្ថុថាមវន្តសម្រាប់ជាប្រយោជន៍ដល់ជនក្រីក្រ និងអ្នកជួបការលំបាក”

Stephen Taylor នាយកប្រតិបតិ្តនៃមូលនិធិសម្រាប់សហប្រតិបត្តិការអភិវឌ្ឍន៍

ចំណុចបានពិភាក្សា៖

សេវាកម្មហិរញ្ញវត្ថុថ្មី

មានអតិថិជន 30,000នាក់បានដាក់សន្សំចំនួន 3 លានដុល្លាជាមួយបុគ្គលិកចល័ត - ជា ផល្លារិន, CEO នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បង្ហាញអំពីការបើកសម្ភោធដាក់ឲ្យប្រើប្រាស់បុគ្គលិកចល័តរបស់អម្រឹតនាពេលថ្មីៗនេះដើម្បីប្រមូលប្រាក់បញ្ញើរតាមម៉ូតូ “ពួកគេទទួលយកតែ1ដុល្លាតែប៉ុណ្ណោះក្នុងមួយប្រតិបត្តិការពីអតិថិជនតាមផ្ទះឬកន្លែងធ្វើការ ហើយអតិថិជនទទួលការបញ្ជាក់តាមរយៈសារ SMS”

Isara Wongrung អនុប្រធានប្រតិបតិ្តជាន់ខ្ពស់ប្រចាំធនាគារសន្សំរដ្ឋាភិបាលប្រទេសថៃ បានលើកឡើងថាអ្នកប្រើប្រាស់ 1 លាននាក់ភាគច្រើនដែលប្រើធនាគារចល័តនៅឆ្នាំដំបូងគឹមានចំណូលទាប។

Pascal Ly CEO នៃការិយាល័យឥណទានកម្ពុជាបានបញ្ជាក់អំពីប្រសិទ្ធភាពនៃការ "ចុះថ្លៃវិក័យប័ត្រ " ដើម្បីផ្ដល់ថវិកាលំហូរសាច់ប្រាក់ដល់ក្រុមហ៊ុនតូចៗដែលមានការប្រឈមនឹងហិរញ្ញវត្ថុចំពោះគម្រោងថ្មី “ប្រសិនបើក្រុមហ៊ុនទទួលការបញ្ជាទិញទំនិញចំនួន 1,000 ដុល្លា អ្នកឲ្យខ្ចីអាចប្រគល់ឲ្យក្រុមហ៊ុនចំនួន 800 ដុល្លា មុនសម្រាប់ការផ្គត់ផ្គង់ និងទទួលបានការទូទាត់មកវិញបន្ទាប់ពីទំនិញមកដល់។”

ការផ្ញើរប្រាក់ទៅឲ្យ

“ការបន្ទាបតម្លៃនៃការផ្ញើរប្រាក់គឺអាទិភាពមួយ ចំពោះការទូទាត់ជាមួយសេវាចល័តនឹងផ្ដល់សក្ដានុពលដើម្បីកាត់តម្លៃរហូតដល់ 3% ពីលើ 7% មធ្យមរបស់អន្ដរជាតិបច្ចុប្បន្ន” Juanita Woodward of London based WorldRemit

ចំណេះដឹង និងការអប់រំផ្នែកហិរញ្ញវត្ថុ

"ការភ័យខ្លាចនៃការមិនដឹងបង្ការប្រជាជនច្រើនពីការមកដល់ក្នុងប្រព័ន្ធហិរញ្ញវត្ថុ" Nina Nayar សហការីនៃមូលនិធិអូស្រ្ដាលីសម្រាប់សហប្រតិបត្តិការអភិវឌ្ឍន៍

Somphone Sisenglath នាយកគ្រប់គ្រងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Ekphatthana ប្រទេសឡាវ បានបង្ហាញអំពីហ្គេម និងទូរទស្សន៍ត្រូវបានប្រើប្រាស់ដូចម្ដេចសម្រាប់ជាជំនួយដល់ការអប់រំដល់កុមារអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន។ ដោយបានលើកអំពីការដាក់ឲ្យប្រើប្រាស់ “Smart Financial Centers” នៅសាលាចំនួន 52 ដែលបច្ចុប្បន្នមានកុមារចំនួន 40,000 នាក់មានគណនីសន្សំ។

លើសពីបំណុល

Stephen Higgins ដៃគូគ្រប់គ្រងនៃដៃគូយុទ្ធសាស្រ្ដមេគង្គបានបង្ហាញបញ្ហាអំពីការលើសបំណុលនៅកម្ពុជាកំពុងតែមានកំណើនខ្លាំងលើឥណទានកាលពីពីរឆ្នាំមុ។ "យើងសប្បាយរីករាយដែលឃើញថាវាបានធ្លាក់ចុះនៅឆ្នាំនេះ ហើយយើងគិតថាវាមានចន្លោះពី 15% ទៅ 20% ដែលជាគោលដៅចង់បាន.”

ពិពណ៌អ្នកវិនិយោគមីក្រូហិរញ្ញវត្ថុមេគង្គធ្វើឡើងនៅថ្ងៃទី 14 ខែកក្កដា ជាថ្ងៃបញ្ចប់វេទិកា និងបានប្រមូលផ្ដុំគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (MFIs) ច្រើនជាង 30 គ្រឹះស្ថានក្នុងរយៈពេលជាង100 “ ដែលជាកាលបរិច្ឆេទលឿន” ជួបជុំជាមួយអ្នកវិនិយោគមកពីតំបន់ដើម្បីបង្កើនការលើកទឹកចិត្តដល់ភាពជាដៃគូ និងការផ្លាស់ប្ដូរបទពិសោធគ្នាទៅវិញទៅមក។