(ភ្នំពេញ)៖ តារាចម្រៀងស្រីវ័យក្មេងប្រចាំផលិតកម្មហង្សមាសពូកែខាងចាក់ក្បាច់រាំស្ទើរបាក់ឆាកកញ្ញា ពេទ បូព្រឹក្ស មិនត្រឹមតែទទួលបានការគាំទ្រនិងមានប្រជាប្រិយភាពខ្លាំងសម្រាប់ទស្សនិកជនគ្រប់មជ្ឈដ្ឋានស្រទាប់យុវវ័យនោះទេ នាងក៏ជាតារាស្រី មួយរូបដែលតែងទទួលបានការលើកសរសើរផងដែរពីអត្តចរិតខុសពីតារាស្រីឯទៀត។

ជាការកត់សម្គាល់តារាចម្រៀងសម្បូរក្បាច់រាំរស់រវើកទង្រួនចិត្តយុវវ័យសម្បុរស្រអែមស្រស់កញ្ញា ទេព បូព្រឹក្ស ក្រោយពេលដាក់ខ្លួនចូល ប្រឡូកជាមួយវិស័យសិល្បៈអស់រយៈពេលប៉ុន្មានឆ្នាំមកនេះនាងបានវាយ លុកដណ្តើមបានទីផ្សារគាំទ្រលើជីវិត សិល្បៈមិនចាញ់ តារាប្រុស-ស្រីល្បីៗឯទៀតប៉ុន្មានឡើយ ខណៈអាជីពមួយនេះក៏បានផ្តល់ឱកាសយ៉ាងសំខាន់ដើម្បីប្រមូលប្រាក់ផងដែរ។

យ៉ាណាមិញស្របពេលជាមួយគ្នាដែល ទីផ្សារចម្រៀងរបស់តារាស្រីកញ្ញា ទេព បូព្រឹក្ស កំពុងតែទទួលបានការគាំទ្រខ្លាំងពីស្រទាប់យុវវ័យនេះដែរ ថ្មីៗនេះនាងក៏ត្រូវបានអ្នកគាំទ្រមួយចំនួនបាននិយាយលួចសរសើរពីអត្តចរិតរួសរាយរាក់ទាក់មិនឆ្មើមឆ្មៃផងដែរ។មិនតែប៉ុណ្ណោះកញ្ញា ទេព បូព្រឹក្ស ត្រូវបានបុរសម្នាក់ដែលជាគាំទ្ររបស់នាងបានលួចថតរូបភាពអំឡុងពេលដើរផ្សាបង្ហោះលើកសរសើរថាជាតារាមានចរិតសាមញ្ញធម្មតាមិនទេទម្រើសទីតាំងទិញអាហារឡើយ។

ផ្អែកតាមម្ចាស់Account Facebook ម្នាក់ដែលមានឈ្មោះថា Rith Ta Vann បានសរសេរភ្ជាប់ជាមួយរូបថតចំនួនពីរសន្លឹករបស់តារាស្រីកញ្ញាទេព បូព្រឹក្ស មកថាWho know her?(តើមានអ្នកដឹងទេថាគាត់ជានរណា)ធម្មតាៗក៏បានស្រលាញ់ត្រង់និងហ្មង I love you idol ។ តាមរយៈនេះក៏មានមហាជនអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនធំក៏បានផ្ញើរសារសរសើរ និងបន្តShareចែកភ្ជាប់ជាមួយការ លើកឡើងថាពិតជាល្អណាស់សម្រាប់រូបភាពនេះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង