(អូស្ត្រាលី)៖ នារីម្នាក់បានធ្វើឲ្យស្វាមីមាន ការខូចចិត្តយ៉ាងខ្លាំងបន្ទាប់ពី នាងវក់តែដើរទិញឥវ៉ាន់ក្នុងផ្សារ មិនចោលទម្លាប់ទាល់តែសោះ។

បុរសជនជាតិអូស្ត្រាលីឈ្មោះ Alex Gadd រស់នៅឯ Tasmania បាននិយាយថា គាត់និងប្រពន្ធឈ្មោះ Samantha បានរៀបការនឹងគ្នាដែល គាត់រំពឹងថាអាចនឹង កែប្រែទម្លាប់ដើរផ្សារ របស់ប្រពន្ធបានតែផ្ទុយទៅវិញ មិនដូចចិត្តរហូតដល់ Gadd ដាក់ពាក្យប្តឹងទៅ Kmart ដែលជាកន្លែងប្រពន្ធខ្លួននិយម ទៅទិញឥវ៉ាន់មកផ្ទះរៀងរាល់សប្តាហ៍។

នៅក្នុងលិខិតមួយរបស់ Gadd កាលនៅជាគូ ដណ្តឹងនឹងគ្នានោះ គេបានសរសេរបញ្ជាក់ថា ខ្លួនតែងតែ ឈឺពេលឃើញរបស់ របរជាច្រើនដែល Samantha បានទិញនៅពាសពេញផ្ទះហាក់ ដូចជាគ្មានប្រយោជន៍ទាល់តែ សោះធ្វើឲ្យរំខានខ្លួនជាខ្លាំងហើយនេះក៏ជាបញ្ហាមួយដែលធ្វើឲ្យប្តីប្រពន្ធខ្លះឈានដល់ផ្លូវបែកបាក់ដែរ។

Gadd បញ្ជាក់ថា លោកមិនរំពឹង ថា Kmart នឹងឆ្លើយតបអ្វីដែលលោកដាក់ទៅនេះទេ ប៉ុន្តែផ្ទុយទៅវិញខាង ក្រុមហ៊ុនក៏បានឆ្លើយតប បញ្ជាក់ពីការសុំអភ័យទោសដែលនាំ ឲ្យគេចូលចិត្តមកទិញទំនិញ នៅទីនេះដែលវាមានការបញ្ចុះតម្លៃ ទាបបំផុតតែក៏មិនស្មានថាធ្វើឲ្យប៉ះពាល់ ទំនាក់ទំនងគ្រួសារដែរនៅពេល ដែលនរណាម្នាក់និយម ដើរផ្សារទិញឥវ៉ាន់ក្នុងតម្លៃ ថោករាល់ពេលនោះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង