នៅក្នុងតុលាការសង្កាត់របស់អាមេរិកស្ថិតក្នុងទីក្រុង Kansas ពាក្យបណ្ដឹងមួយត្រូវបានដាក់ប្ដឹងពីបទធ្វេសប្រហែសបណ្ដាលឱ្យលិចទុក Duck Boat កាលពីថ្ងៃទី ១៩ ខែកក្កដា នៅទីក្រុង Branson រដ្ឋ Missouri ដែលបណ្ដាលឱ្យអ្នកដំណើរស្លាប់ ១៧ នាក់។ ក្រុមគ្រួសារ ដែលដាក់ពាក្យបណ្ដឹងមកតុលាការ បានទារសំណងជំងឺចិត្ដ ១០០ លានដុល្លារអាមេរិក។

ពាក្យបណ្ដឹង បានលើកឡើងនូវការចោទប្រកាន់ថា ក្រុមអ្នកប្របត្ដិការបញ្ជាទូក បានដឹងពីលក្ខខណ្ឌអាកាសធាតុ ដែលគ្មានសុវត្ថិភាព ក្នុងការចេញទូក ហើយពុំបានផ្ដល់ព័ត៌មានដល់អ្នកដំណើរ ពីវិធានការសុវត្ថិភាពណាមួយ មុនពេលព្យុះបក់បោកមកលើទូកនោះទេ។

នៅក្នុងពាក្យបណ្ដឹងនោះ ដើមបណ្ដឹង បានចុចឈ្មោះ ក្រុមហ៊ុន Ripley Entertainment ក្រុមហ៊ុន Ride the Ducks International ក្រុមហ៊ុន Ride the Ducks of Branson ក្រុមហ៊ុន Herschend Family Entertainment Corp និងក្រុមហ៊ុន Amphibious Vehicle Manufacturing ថាបានដឹងពីគុណវិបត្ដិនៃការផលិតទូក ដែលធ្វើឱ្យទូកងាយនឹងលិច ប៉ុន្ដែក្រុមហ៊ុនទាំងនេះ ពុំអើពើក្នុងការកែប្រែទូកឱ្យល្អប្រសើរឡើយ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist­­­