ប៉ារីស៖ មន្រ្តីក្រសួង ការពារជាតិបារំាង បានបញ្ជាក់ថា យន្តហោះចម្បាំង របស់បារំាងចំនួន
៤គ្រឿង បានទម្លាក់គ្រាប់បែក នៅទីតំាងរបស់ ក្រុមឧទ្ទាមឥស្លាម ស្ថិតនៅជិតភាគ ខាងជើង
ទីប្រជុំជនហ្គៅ ក្នុងប្រទេសម៉ាលី កាលពីថ្ងៃអាទិត្យ ទី១៣ ខែមករា។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៣ ដោយ
ស្រង់សម្តីរបស់ ប្រជាជនតាមរយៈភ្នាក់ងារ ព័ត៌មាន AFPថា «ការវាយប្រហារនោះ បានបំផ្លាញ
មូលដ្ឋាន និងបណ្តាលឲ្យក្រុមបះបោរ ទំាងនោះរត់គេចខ្លួន ផងដែរ»។

ទាក់ទិននឹងបញ្ហាដែលកំពុងកើតមាននៅក្នុងប្រទេសម៉ាលី នេះដែរ លោក ឡូរ៉ង់ ហ្វាបើស រដ្ឋ
មន្ត្រីក្រសួង ការបរទេសបារាំង បានបញ្ជាក់កាលពី ថ្ងៃសុក្រថា បារំាងបានបញ្ជូន កងកម្លំាងខ្លួន
ដើម្បីទៅជួយប្រទេសម៉ាលី ក្នុងការបញ្ឈប់ការ រីករាលដាលនៃការ ឈ្លានពានរបស់ ក្រុមឧទ្ទាម
ឥស្លាម។

ចំណែកប្រធានាធិបតីបារំាងលោក ហ្វ្រង់ស្វ័រ ហូឡង់ វិញកាលពីថ្ងៃសៅរ៍ ក៏បានសង្កត់ធ្ងន់ថា កង
កម្លំាងរបស់បារំាង នឹងបន្តនូវបេសកកម្ម របស់ខ្លួនក្នុងប្រទេសម៉ាលី ដើម្បីរៀបចំមូលដ្ឋាន សម្រាប់
ការដាក់ពង្រាយ កងកម្លំាងរបស់អាហ្វ្រិក ក្នុងការការពារ បូរណភាពទឹកដី ម៉ាលីផងដែរ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល