កំសាន្ត ៖ ថ្វីត្បិតតែតារាកំប្លែង នាយ ចយ មានមុខមាត់មិនសូវស្អាតពិតមែន ប៉ុន្តែមុខមាត់ស្អាតលែងសំខាន់ទៀតហើយ នៅពេលដែលលោកបានរកឃើញមនុស្សម្នាក់ដែលស្រលាញ់ខ្លួនអស់ពីបេះដូងនិងមិនគិតចង់ប្រែចោលលោកឡើយ ។

ក្រោយពីស្នេហារបស់ នាយ ចយ បានសាយភាយពេញបណ្តាញសង្គម ព្រមទាំងល្បីដល់បរទេសហើយ ស្រាប់មានលេចលឺមតិខ្លះៗថា មិត្តស្រីរូបស្អាតនាយចយ ស្រលាញ់ខ្លួន ព្រោះតែលុយ ដោយមិនបានសម្លឹងមើលទៅរូបរាងខាងក្រៅនោះឡើយ ។

ស្រាប់តែសង្សាររូបស្អាតរបស់នាយ ចយ បានដាក់មួយឃ្លាវិញថា "លុយអាចទិញអ្វីគ្រប់យ៉ាងបាន តែមិនអាចទិញក្តីស្រលាញ់ និងសុភមង្គលបានទេ" ។ បានធ្វើឲ្យអ្នកនិយមលេងអឺនធឺណិតពេញចិត្តចំពោះពាក្យមួយឃ្លានេះតែម្តង ។ ជាការពិតណាស់ ស្នេហាមិនបានសំដៅលើរូបរាងខាងក្រៅ ឬ ទ្រព្យសម្បត្តិទេ សំខាន់មនុស្សពីរនាក់ដាក់ចិត្តស្រលាញ់គ្នា ៕

ដោយ ៖ គន្ធា