CamNews

ប្រតិកម្ម ដេននី ខ្វាន់ ក្រោយបងស្រីបង្កើត ត្រូវសមត្ថកិច្ច ចាប់ឃាត់ខ្លួន

(ភ្នំពេញ)៖ ថ្មីៗនេះ​មាន​ការភ្ញាក់ផ្អើលមួយ បានកើតឡើង ចំពោះបងស្រីតារាសម្តែងសិចស៊ីកំពូល កញ្ញា ដេននី ក្វាន់ គឺអ្នកនាង សឿន ចំរើន ហៅ ចោម ក្វាន់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តាមដីកា​នាំខ្លួនរ​បស់ចៅក្រមស៊ើបសួរ កាលពីព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងមកនេះ លើករណីសង្ស័យអំពើរឆបោកប្រាក់ ហើយត្រូវបានឃុំខ្លួនជាបណ្ណោះអាសន្ន ប៉ុន្តែរហូតមកទល់ពេលនេះ មិនទាន់ត្រូវបានប្រភពណាមួយ បញ្ជាក់ច្បាស់នៅឡើយទេ ខណៈដែលប្អូនស្រីបង្កើត គឺកញ្ញា ដេននី ខ្វាន់  បានបង្ហើបថា ករណីនេះជារឿងវិវាទផ្នែកពាណិជ្ជកម្ម​រកស៊ី។

តារាសម្តែងរូបស្រស់ ចូលចិត្តលេងខ្លួនសិចស៊ី និងជាម្ចាស់ហាងសាឡន កញ្ញា ដេននី ក្វាន់ បានបញ្ជាក់ប្រាប់ Fresh News និង Khmertalking ឲ្យដឹងដោ​យខ្លីនារសៀលថ្ងៃទី០៧ ខែកុម្ភៈ នេះថា « ចំពោះករណីចាប់ខ្លួនបងស្រីនាង នោះ​ គឺរហូតមកទល់ពេលនេះ ខ្លួនមិនទាន់បានទទួលព័ត៌មានល្អិត នៅឡើយទេ ព្រោះនាងក៏រវល់ជាមួយការងារ រកស៊ីផ្ទាល់ខ្លួន​ដែរ។ ម្យ៉ាងទៀត គឺនាងឧស្សាហ៍ចុះឡើងប្រទេសថៃ យកសម្ភារៈដើម្បីលក់ដូរ​»។

កញ្ញា ដេននី ក្វាន់ បាននិយាយទៀតថា «រឿងរបស់គាត់ (ចោម ក្វាន់​) មានវិវាទពាណិជ្ជកម្ម ជា​មួយដៃគូខ្ញុំ មិនទាន់និយាយបានទេ ព្រោះខ្ញុំជាខ្ញុំ មិនមែនជាបងខ្ញុំ ហើយមួយទៀត ខ្ញុំមិនមែនជាសមត្ថកិច្ច ឬចៅក្រមហើយរឿងនេះ ខ្ញុំក៏មិនទាន់ច្បាស់លាស់ដែរ។ ចាស បង ! រឿងនេះប្រហែលជាប្រគល់ឲ្យ មេធាវីធ្វើកិច្ចការនេះ ព្រោះដូច្នេះបានបញ្ជាក់ហើយថា រឿងហ្នឹង ខ្ញុំក៏ពុំទាន់ដឹងច្បា​ស់ដែរ ហើយចាំទទួលបានដំណឹងច្បាស់ ចាំខ្ញុំលម្អិតតាមក្រោយបន្ថែមទៀត »៕

​សូមបញ្ចាក់ថា តុលាការ​បាន​សម្រេច​ឃុំ​ខ្លួន​បងស្រី​បង្កើត ​តារា​សម្ដែង​សិចស៊ី​ ដេននី​ ក្វាន់​ ​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​​ កាលពី​ពេល​ថ្មីៗ​នេះ​ ពាក់ព័ន្ធ​ករណី​ឆបោក​ប្រាក់​​អ្នក​ដទៃ​ ។​

ពាក់ព័ន្ធ​ករណី​នេះ​ លោក​ លី​ សុផាណា​ អ្នក​នាំពាក្យ​អយ្យការ​អម​សាលា​ដំបូង ​រាជធានី​ភ្នំពេញ​ បាន​បញ្ជាក់​​​នា​រសៀល​ថ្ងៃ​ទី​០៧​ ខែ​កុម្ភៈ​ តាម​បណ្ដាញ​សង្គម​ Telegram ថា​ លោក​ ថាន់​ ឡេង​ ជា​ចៅក្រម​ស៊ើបសួរ​ បាន​សម្រេច​ឃុំ​ខ្លួន​ឈ្មោះ​ សឿន​ ចំរើន​ ហៅ​ ចោម​ ខ្វាន់​ ដែល​គេ​ស្គាល់​ថា​ ជា​បងស្រី​បង្កើត​តារា​សម្ដែង​សិចស៊ី​ ដេនី​ ក្វាន់​ ។

អ្នក​នាំពាក្យ​រូប​នេះ​ បន្ថែម​ថា​ ការ​ចាប់​ខ្លួន​នេះ​ បន្ទាប់​ពី​ជនត្រូវចោទ​បាន​គេចវេះ​ មិន​ចូល​បង្ហាញ​ខ្លួន​តាម​ដីកា​របស់​តុលាការ​។​ ទោះបី​យ៉ាងណា​ ទំហំ​ទឹក​ប្រាក់​នៃ​ការ​ឆបោក​នេះ​ ពុំ​ត្រូវ​បាន​ប្រភព​ព័ត៌មាន​ បញ្ជាក់​ឲ្យ​ដឹង​នោះ​ទេ​៕

កញ្ញា ដេននី ក្វាន់

បងស្រី កញ្ញា ដេននី ក្វាន់​ អ្នកនាង សឿន ចំរើន

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី