CamNews

អាជ្ញាធរប្រឆាំងអំពើពុករលួយ ប្រទេសអេស្ប៉ាញ កំពុងតាមដាន រឿងក្ដីដ៏សង្ស័យ​ ក្នុងព្រឹត្ដិការណ៍ El Clasico

ព័ត៌មានកីឡា៖ ក្លឹប Barcelona និង Real Madrid ត្រូវបានចាប់គូរឲ្យចួលរួចរាល់អស់ហើយ សម្រាប់ព្រឹត្ដិការណ៍ El Clasico របស់ប្រទេសអេស្ប៉ាញ ដែលនឹងប្រព្រឹតទៅនៅខែក្រោយ ស្របពេលដែល ជំនួយការអាជ្ញាកណ្ដាលម្នាក់ត្រូវបានគេ តែងតាំងជា អធិបតី ក្នុងការប្រកួតនោះ បានអះអាងថា រូបលោក កំពុងតែមានគំនៀប​សង្កត់យ៉ាងធ្ងន់ធ្ងរ ដោយអាចនឹងឈានទៅដល់ការលំអៀង លើក្រុមម្ចាស់ផ្ទះ Real Madrid ។

ក្រុមមន្ត្រីប៉ូលីសប្រឆាំងអំពើពុករលួយ ប្រចាំនៅប្រទេសអេស្ប៉ាញបាន កំពុងតែធ្វើការស៊ើបអង្កេតយ៉ាងស្វិត​ស្វាញ​​ទៅលើ រឿងក្ដីសង្ស័យមួយនេះ ដែលទាក់ទងទៅនឹង ការអះអាងដោយផ្ទាល់ពីអាជ្ញាកណ្ដាលម្នាក់ដោយ​​អះអាង ថាមានគំនៀបសង្កត់យ៉ាងធ្ងន់ធ្ងរ ដោយរូបគាត់អាចនឹងមានភាពលំអៀងលើក្រុមម្ចាស់ផ្ទះ Real Madrid ។

El Clasico គឺជាព្រឹត្ដិការណ៍ ប្រកួតយ៉ាងសំខាន់សម្រាប់ ប្រទេសអេស្ប៉ាញ ដែលត្រូវកំណត់ធ្វើឡើងនៅថ្ងៃទី ២១ ខែវិច្ឆិការ នៅក្នុងទីលានពហុកីឡដ្ឋាន Santiago Bernabeu ក្នុងទឹកដីក្លឹប Real Madrid ។

អាជ្ញាកណ្ដាលម្នាក់ដែលមិនព្រមបញ្ចេញឈ្មោះ ព្រោះខ្លាចប៉ះពាល់ ដល់រឿងផ្ទាល់ខ្លួន នឹងមុខតំណែងក្នុងការងារ ​បានអះអាងថា រូបគាត់ ទទួលបានការណែរនាំពី​ គណៈកម្មការអាជ្ញាកណ្ដាលរបស់ប្រទេសអេស្ប៉ាញ ថាឲ្យមានភាពលំអៀងទៅរកក្រុមម្ចាស់ផ្ទះ ។

មិនត្រឹមតែរូបគាត់នោះទេ ដែលអះអាងថា មានភាពលំអៀតទៅ លើក្រុម Real Madrid បើយោងតាមរបាយការណ៍បានរាយការណ៍មក ក៏អះអាងដូចគ្នាដែរ ប៉ុន្ដែពេលនោះ កាត់ជជែកបដិសេធថារូបគាត់ នឹងមិនមានគំនិតដូច្នោះទេ តែក្រោយមកទៀត​ក៏មានទូរស័ព្ទ call ពីសហព័ន្ធកីឡាករ មករកគាត់ ដោយប្រាប់ថា អាចនឹងគម្រាមកំហែងដល់មុខតំណែងអាជីពរបស់គាត់។

អាជ្ញាកណ្ដាលម្នាក់ដែលមិនព្រមបញ្ចេញឈ្មោះ ព្រោះខ្លាចប៉ះពាល់ ដល់រឿងផ្ទាល់ខ្លួន នឹងមុខតំណែង បានដាក់ពាក្យបណ្ដឹងកាលពីចុងសប្ដាហ៍មុន ហើយអង្គភាពប្រឆាំងអំពើពុករលួយក៏កំពុងតែធ្វើការស៊ើបអង្កេតផង​ដែរ ​។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Mirror