CamNews

ខ្សែក្រវ៉ាត់មានតម្លៃដល់ទៅ ១ លានដុល្លារ នឹងធ្លាក់ទៅក្នុងកណ្ដាប់ដៃរអ្នកឈ្នះរវាង Floyd នឹង ប៉ាក់ គីអៅ

ព័ត៌មានកីឡា៖ ក្រៅពីប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ទៅ រវាង Floyd នឹង ប៉ាក់ គីអៅ ម្នាក់ក្នុងចំណោម​ពួកគេនឹងត្រូវទទួលបាន ខ្សែក្រវ៉ាត់ដែលមានតម្លៃថ្លៃបំផុត សម្រាប់អ្នកដែលទទួលជ័យជំនះក្នុងការប្រកួតនេះ ។

ខ្សែក្រវ៉ាត់ដែលមានតម្លៃថ្លៃបំផុតក្នុង ចំនោមខ្សែក្រវ៉ាត់ប្រដាល់ល្បីៗលើពិភពលោក នឹងត្រូវបានធ្វើការ​រាយការណ៍មកថា មានតម្លៃដល់ទៅ ១ លានដុល្លារ ដែលលក្ខណៈនៃការរចនាម៉ូតខ្សែក្រវ៉ាត់មួយនេះ គឺត្រូវឆ្លងកាត់ការឆ្នៃម៉ូតយ៉ាងផ្ចិតផ្ចង់ និង ធ្វើការបោះឆ្នោតពីប្រិយមិត្ដគាំទ្រ ពីសង្គមអនឡាញ។

គូរបន្ថែមផងដែរថា មានទម្រង់ខ្សែក្រវ៉ាត់ពីរប្រភេទដែលត្រូវបានធ្វើការសម្រេច និងបោះឆ្នោត ដែល​ខ្សែ​ក្រវ៉ាត់ទី ១ ត្រូវ​រចនាឡើងជាមួយនឹងការដាំដោយត្បូង សុទ្ធពីខាងលើ និង ទី២ ត្រូវបានរចនា​ជា​​រូបភាពកីឡាករដែលជោគជ័យក្នុងសម័យកាលវិវត្ដ Championship ជាបន្ដបន្ទាប់ និងលាយឡំជា​មួយត្បូងមួយគ្រាប់ៗ ។ ហើយការសម្រេចលទ្ធផលបោះឆ្នោតដោយ ឆ្លងកាត់ការវិនិឆ្ឆ័យ ពីប្រធានក្រុមប្រឹក្សាកីឡាប្រដាល់​ពិភពលោក គឺលោក Mauricio Sulaiman បានបង្ហាញឲ្យដឹងថា ប្រិយ​មិត្ដ​មានការគាំទ្រច្រើន លើប្រភេទខ្សែក្រវ៉ាត់ទី ២ ដែលមានដាក់រូបកីឡាករនៅពីលើ។

យោងតាមសម្ដីរបស់ លោក Mauricio Sulaiman បានមានប្រសាសកាលពីខែមុនថា​ សម្រាប់ការប្រកួត​ដ៏អស្ចារ្យនេះ គាត់ មានបំណងចង់រចនាម៉ូតទម្រង់ខ្សែក្រវ៉ាត់ដែលមានដាំទៅដោយ ត្បូង​ព័ទ្ធ ជុំវិញ ទាំងអស់ ពីព្រោះថា ព្រឹតិការណ៍មួយនេះ គឺជាព្រឹតិការណ៍ពិសេសបំផុត ដែលកម្ររបានកើតមាន។ ហើយខ្សែក្រវ៉ាត់ ដែលយើងសម្រេចបង្កើត និង ឆ្នៃប្រឌិតឡើងនោះ គឺមានតម្លៃដល់ទៅប្រហែល​ ១ លានដុល្លារ ដែលនឹងសម្រេចជោគជ័យនៃការផលិតបញ្ចប់នោះ គឺនៅក្នុងពេលឆាប់ៗនេះហើយ ។​

ដោយ៖ អឿ អ៊ុយ

ប្រភព៖ digitaljournal