ថ្ងៃមួយ លោកគ្រូម្នាក់បានដកស្រង់អត្ថបទមួយ មកបង្រៀនសិស្ស អត្ថបទនោះនិយាយ
ពីសត្វដំរី ដែលបំផ្លិចផ្លាញដំណាំ និង បង្កភាពភ័យខ្លាច យ៉ាងខ្លាំង ដល់អ្នកភូមិ។ មុន
នឹងលោកគ្រូ ចូលទៅក្នុងខ្លឹមសារមេរៀន គាត់បានសួនទៅសិស្សរបស់គាត់ ខាងក្រោម៖

លោកគ្រូ៖ ពេលប្អូន ឮពីសត្វដំរី តើប្អូនគិតដល់អ្វីខ្លះ?
សិស្ស៖ រៀបរាប់ពីរូបរាង របស់ដំរី

លោកគ្រូ៖ តើប្អូនខ្លាចដំរី ឬទេ? ខ្ញុំគិតថា ប្អូនមិនខ្លាច ដំរីដែលផ្សាំងនោះ ទេ ប៉ុន្តែប្អូន
ប្រាកដជា ខ្លាច ដំរី មិនទាន់ផ្សាំង។ អញ្ចឹងបើដំរីដេញ តើប្អួនត្រូវធ្វើដូច្នេះ?
សិស្សប្រុស៖ រត់ឡើងដើមឈើ!

សិស្សស្រីម្នាក់៖ រត់មិនរួច ពីដំរីទេលោកគ្រូ!
លោកគ្រូ៖ ចុះតើប្អូនត្រូវធ្វើដូចម្តេចទៅ? (លោកគ្រូសួរទៅសិស្សស្រីនោះ)
សិស្សស្រីម្នាក់៖ បើដំរីដេញ ខ្ញុំនឹងចាប់អោបប្រមោយ លោកគ្រូ!

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke