(ម៉ាឌ្រីដ)៖ ប្រទេសអេស៉្បាញបានធ្វើការតែងតាំង «រដ្ឋមន្រ្តីផ្លូវភេទ» ដំបូងបំផុតរបស់ខ្លួន ដែលមាននាទីទទួលបន្ទុកធ្វើយ៉ាងជំរុញ ប្រជាជនឲ្យព្យាយាមយកបុត្រធីតា ដោយរដ្ឋាភិបាលសង្ឃឹមថានឹងអាចបង្កើនអត្រាបង្កកំណើត ដែលកំពុងធ្លាក់ចុះរបស់ប្រទេស តំបន់អឺរ៉ុបមួយនេះ និងទាបបំផុតនៅក្នុងចំណោម ប្រទេសអភិវឌ្ឍន៍។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Fox News នៅមុននេះបន្តិច នាព្រឹកថ្ងៃសៅរ៍ ទី០៤ ខែមីនា ឆ្នាំ២០១៧។

ប្រភពព័ត៌មានខាងលើ បានឲ្យដឹងថា នាយករដ្ឋមន្រ្តីអេស៉្បាញលោក Mariano Rajoy បានតែងតាំងលោកស្រី Edelmira Barreira រដ្ឋមន្រ្តីខាងផ្លូវភេទរបស់ប្រទេស ដើម្បីជំរុញឲ្យពលរដ្ឋអាស៉្បាញបង្កើតកូន ឲ្យបានច្រើនបន្ថែមទៀត ខណៈប្រទេសតំបន់អឺរ៉ុបមួយនេះ កំពុងតែប្រឈមមុខជាមួយវិបត្តិចំនួនប្រជាជន ដោយមានអត្រាកំណើតតិចជាងអត្រានៃការស្លាប់ជាលើកដំបូងមិនធ្លាប់ កាលពីឆ្នាំ២០១៦កន្លងទៅនេះ។

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៨មក ចំនួនទារកដែលបានកើតនៅក្នុងប្រទេសអេស៉្បាញ បានធ្លាក់ចុះយ៉ាងខ្លាំងរហូតដល់ទៅ១៨ភាគរយ ហើយចំនួននៃគូស្វាមីភរិយាដែលគ្មានកូនវិញនោះបានកើតកើនឡើង ស្ទើរតែបីដងពោលគឺពី១.៥លានកាលពីឆ្នាំ១៩៧៧ ទៅដល់៤.៤លាននៅក្នុងឆ្នាំ២០១៥។ ជុំវិញបញ្ហានេះអ្នកជំនាញជាច្រើន បានលើកឡើងថា ការបំពេញការងារច្រើនម៉ោង និងទំនៀមទំលាប់នៃការចូលចិត្ត ញ៉ាំអាហារយប់ជ្រៅ ក៏ដូចជាការទទួលទានដំណេកក្រោយរំលងអាធ្រាត សុទ្ធតែចូលរួមចំណែកមួយភាគធំ នៅក្នុងការថយចុះនេះ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី