CamNews

ចម្លែកៗ ៖ វីដេអូ គូស្នេហ៍ ខ្មោចឆៅ មនុស្សពិត ផឹកឈាមគ្នាទៅវិញទៅមក ក្លាយជាទម្លាប់

ស្ទើរតែមិនគួរអោយជឿ  ៖  បើយោងតាមទីភ្នាក់ងារសារព័ត៌មាន បរទេស huffingtonpost
ដែលទើបតែបានចេញផ្សាយកាលពីថ្ងៃទី ១៣ កន្លងទៅនេះអោយដឹងថា គូស្នេហ៍មួយគូត្រូវ
បានរកអោយឃើញថា ពិតជាចម្លែកហួស  ខណៈពេលដែលពួកគេមានទម្លាប់ ផឹកឈាមគ្នា
ទៅវិញទៅមកជារៀងរាល់សប្តាហ៍។

គួរបញ្ជាក់ផងដែរថា   គូស្នេហ៍ដ៏ចម្លែកមួយគូនេះ  មានឈ្មោះថា​  Benninghoff វ័យ ២០ ឆ្នាំ
និង Draven វ័យ  ៣៨  ឆ្នាំ ។  ពួកគេទាំងពីរនាក់  បានចាប់ផ្តើមមានទំនាក់ទំនងជាមួយគ្នា
កាលពីខែកុម្ភៈនាដើមឆ្នាំនេះមកម្ល៉េះ បន្ទាប់ពីបានស្គាល់គ្នាតាមរយៈគេហទំព័រ dating (da-
ting website) ។

យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែល   ក៏បានដកស្រង់សម្តី គូស្នេហ៍មួយគូនេះផងដែរ
ថា  ពួកគេពិតជាមានចំណូលចិត្តដូចគ្នាណាស់  ក្នុងការផ្តោះប្តូរផឹកឈាមគ្នាទៅវិញទៅមក
នេះហើយពួកគេបានបញ្ជាក់យ៉ាងច្បាស់ថា  ចំណូលចិត្តក្នុងការធ្វើបែបនេះ  ពិតជាបានធ្វើ
អោយពួកគេមានអារម្មណ៍មួយថា    ពិតជាស្និទ្ធិស្នាលគ្នាខ្លាំងណាស់  ពោលគឺ   សិទ្ធិស្នាល
ជាងការបើកសង្រ្គាមសឹករួមគ្នាទៅទៀត (រួមដំណេក)។

ជាមួយនឹងទម្លាប់    ដ៏ចម្លែកនេះ​ហើយ  គូស្នេហ៍មួយគូ  ដែលត្រូវបានគេទទួលស្គាល់ថាជា
ខ្មោចឆៅ មនុស្សពិត បានមានគម្រោងរៀបការជាមួយគ្នា  នៅក្នុងថ្ងៃនៃកម្មវិធីបុណ្យ Hallo-
ween  ។ ខាងក្រោមនេះជាវីដេអូ  ជ្រាបកាន់តែច្បាស់  តាមដានទស្សនាទាំងអស់គ្នាណា ៖

<object width="440" height="377" data="http://www.youtube.com/v/FehWmULnq2Q&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/FehWmULnq2Q&rel=1" /></object>

ដោយ ៖ ពិសី
ប្រភព ៖ huffingtonpost