CamNews

ប្រជាជាតិហ្វីលីពីនទូរទាំងប្រទេស នាំគ្នាអបអរ លើកទឹកចិត្ដដល់ ការប្រកួតរបស់ ប៉ាក់គីអៅ

ព័ត៌មានកីឡា៖ ជនរួមជាតិ​ហ្វីលីពីនទាំងអស់ បានកំពុងតែចូលរួមអបអរសាទរដល់កីឡាករ ប៉ាក់គីអៅ សម្រាប់​ប្រតិការណ៍ប្រវត្ដិសាស្រ្ដដ៏អស្ចារ្យ ដែលមិនធ្លាប់កើតមានពីមុនមករបស់ប្រទេសហ្វីលីពីន ។

ជនរួមជាតិ ហ្វីលីពីន គ្រប់បណ្ដាថ្នាក់ទាំងអស់ បាននាំគ្នារាប់ពេលវេលាថយក្រោយ បណ្ដើៗហើយសម្រាប់​​ចូល​រួមអបអរសារទរលើកទឹកចិត្ដកីឡាករ របស់ខ្លួន ដែលនឹង ស្ពាយយកកេត្ដិនាមប្រទេស​ហ្វីលីពីន ទាំង​មូល ព្រមទាំងតំបន់អាស៊ីផងដែរនោះ ទៅលាត​ត្រដាងលើទឹកដីមហាទ្វីបដ៏អស្ចារ្យ ក្នុងព្រឹត្ដិការណ៍ប្រកួតប្រដាល់ដណ្ដើមយកពានរង្វាន់ខ្សែក្រវ៉ាត់ជើងឯកពិភព​លោក​ ដែលនិងប្រារព្ធឡើងនៅ MGM Grand Hotel ក្នុងទីក្រុង Las Vegas ។ ព្រឹត្ដិការណ៍ដ៏អស្ចារ្យនេះ នឹង​ធ្វើឲ្យប្រទេសហ្វីលីពីន មានភាពភ្ញាក់ផ្អើល ត្រឹមថ្ងៃ អាទិត្យខាងមុខនេះ ។​

យោងតាមពាក្យសម្ដីរបស់ លោក Harold Cabunoc ដែលជាអ្នកនាំពាក្យពីកងទ័ពសមរភូមិមុខរបស់ ហ្វីលី​ពីន បានរំពឹងទុកថា ក្រុមប៉ះបោល Maoist និង អនិក្ខជនជនជាតិអ៊ីស្លាមទាំអស់ នាតាមបណ្ដាព្រំដែន នឹងទស្សនាការប្រកួតមួយនេះ។​ ហើយសម្រាប់ជនជាតិហ្វីលីពីន វិញក៏រួមកម្លាំងគ្នាលើកទឹកទឹក ដល់វីរៈបុរសប្រទេសរបស់ ខ្លួន ផងដែរ។

តាមបណ្ដារោងកុន ព្រមទាំងភោជនីយដ្ឋានធំៗក្នុងទឹកដីប្រទេសហ្វីលីពីនទាំងអស់បានកំពុងតែ លក់សំបុត្រចូលទស្សារការចាក់ផ្សាយផ្ទាល់ ហើយមិនត្រឹមតែប៉ុណ្ណោះ បើសូម្បីតែទណ្ឌិតនៅក្នុងគុកក៏មានឱកាសបានទស្សនាការប្រកួតនេះទៀតផង។ ក្ដីរំពទុកចុងក្រោយ ដំណើរការប្រព័ន្ធអគ្គិសនីគ្រប់ទី កន្លែងទាំងអស់នឹងមិនត្រូវមានបញ្ហានោះទេ គ្រប់យ៉ាងធានាឲ្យល្អប្រសើរបំផុត ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ channelnewsasia