Gaspard Monge 1746-1818
ហ្គាប៉ាត ម៉ុង ជាអ្នកគណិតសាស្ត្រ ជាបិតាបង្កើតចេញនូវមុខវិជ្ជា រេខាគណិតពិពណ៌នា ។
លោកជាកូនក្នុងត្រកូលអ្នកក្រ ។ ដោយគ្មានមធ្យោបាយសម្រាប់ឲ្យកូនបន្តការសិក្សានៅ
សាលាឲ្យបានខ្ពស់ ថែមទៀត ឪពុករបស់លោកបានរិះរកមធ្យោបាយផ្ញើកូន លោកឲ្យរៀន
នៅវិទ្យាស្ថានបច្ចេកទេសយោធា ។ ដោយមានស្នាដៃល្អក្នុងពេលសិក្សា ទើបពេលប្រឡង
ចេញពីសាលា លោកត្រូវបានវិទ្យាស្ថានឃាត់ទុកឲ្យលោកធ្វើជាសាស្ត្រាចារ្យបង្រៀន នៅ
វិទ្យាស្ថាននេះ ។
បណ្ដាវណ្ណកម្មរបស់ ហ្គាប៉ាត ម៉ុងដែលត្រូវបានប្រកាសក្នុងចន្លោះឆ្នាំ1770‑1780 បានបើក
ចេញនូវដំណាក់កាលថ្មីនៃការរីកចម្រើនរបស់រេខាគណិតពិពណ៌នា និងរេខាគណិតវិភាគ ។
លោកជាអ្នកបណ្ដុះបណ្ដាលនូវអ្នកបច្ចេកទេសដ៏ល្បីល្បាញជាច្រើនរូប ក្នុងចំណោមនោះមានសាឌីកាកណូ ផងដែរ ។
ម៉ាស៊ីនបូមទឹកពន្លត់អគ្គីភ័យ
កាលអាយុ 14ឆ្នាំ ហ្គាប៉ាត ម៉ុង បានបង្ហាញឲ្យឃើញនូវទេពកោសល្យពិសេសខាងបច្ចេក
ទេស ។ កុមាររូបនេះបានធ្វើដោយខ្លួនឯងនូវម៉ាស៊ីនបូមទឹកមួយគ្រឿងសម្រាប់ ពន្លត់អគ្គី
ភ័យដែលអាចបាញ់ទឹកឡើងដល់កម្ពស់ 10
ម៉ែត្រ ។ ថ្ងៃមួយ ហ្គាប៉ាត ម៉ុង រួមនឹងមិត្តភក្តិ
មួយចំនួនកំពុងប្រឡែងលេងជាមួយម៉ាស៊ីនបូមទឹក គាប់ជួនពេលនោះ មានវិស្វករម្នាក់
ដើរកាត់ ។ គាត់មានការងឿងឆ្ងល់យ៉ាងខ្លាំងនឹងរចនាសម្ព័ន្ធដ៏ល្អរបស់ម៉ាស៊ីន បូមទឹកនេះ
ហើយគាត់កាន់តែស្រឡាំងកាំងថែមទៀតពេលឃើញអ្នកច្នៃប្រឌិតវា គឺជា កុមារម្នាក់ ។
ប្អូនឯងរៀនមកពីណា គោលការណ៍របស់ម៉ាស៊ីនបូមទឹកនេះ ?។ កុមារអេះអុញ រៀន មក
ពីណាឬ ? ទេ ? ខ្ញុំគ្រាន់តែពិចារណាដោយខ្លួនឯង� ខ្ញុំខំប្រឹងធ្វើយ៉ាងណាឲ្យវាគ្រាន់តែងាយ
ស្រួល ហើយសមស្របបំផុតប៉ុណ្ណោះ។
បន្ទាប់មក វិស្វករនេះ ក៏យល់ភ្លាមនូវទេពកោសល្យដ៏ប្រពៃនេះ គាត់ខំដើរទៅដល់ផ្ទះ
ហ្គាប៉ាត ម៉ុង ដោយស្នើឲ្យឪពុកម្ដាយរបស់ ហ្គាប៉ាត ម៉ុង ត្រូវតែបញ្ជូនកុមារបូមទឹកនេះឲ្យ
ចូលរៀននៅវិទ្យាស្ថានបច្ចេកទេស ។
បណ្ដាកល្យាណមិត្ត
ក្នុងឆ្នាំដែលនៅសិក្សានេះដែរ ហ្គាប៉ាត ម៉ុង បានគូរផែនទីទីក្រុងយ៉ាងត្រឹមត្រូវឥតខ្ចោះ ។
សូម្បីតែអ្នកឯកទេសក៏ត្រូវតែកោតសរសើរពេលដែលបានមើលផ្ទាំងគំនូរ ផែនទីដ៏ស្មុគ្រ
ស្មាញនេះ ។
ពូកែមែន ! ទាល់តែមានអ្នកជួយឯង ទើបឯងធ្វើបាននូវកិច្ចការដ៏ល្អិតល្អន់នេះមែនទេ ? ។
កុមារញញឹម បាទមែនហើយ ! មានមិត្តពីរនាក់ទៀតដែលនៅតែជួយខ្ញុំជាដរាបនោះគឺ
ហត្ថាទាំងគូ និងទឹកចិត្តអំណត់ព្យាយាម ។
ភាពល្អប្រណីតនៃការបង្កើតថ្មី
មានម្ដងនោះ ពេលនៅរៀនក្នុងសាលាបច្ចេកទេសយោធា គេបានដាក់លំហាត់មួយយ៉ាង
ពិបាកឲ្យ ហ្គាប៉ាត ម៉ុង ដោះស្រាយ ។ ប៉ុន្តែជាការស្មានមិនដល់ យុវសិស្សរូបនេះ រកឃើញ
ចម្លើយក្នុងរយៈពេលតែកន្លះម៉ោងប៉ុណ្ណោះ ។
បណ្ដាលោកគ្រូមិនពេញចិត្តនឹងលទ្ធផលនោះឡើយ ម៉ុង បើសិនជាប្អូនចង់ឲ្យជំហានបោះ
ទៅមុខកាន់តែរឹងមាំថែមទៀត ប្អូនត្រូវតែហាត់ចិត្តអំណត់ធ្វើលំហាត់ កុំប្រថុយប្រថានផ្សង
ព្រេងសំណាងដូចនេះទៀតណា៎ ! ។ ហ្គាប៉ាត ម៉ុង សំដែងការងឿងឆ្ងល់ ជម្រាប់ប្រសាសន៍
លោកគ្រូ គឺប្អូនបានខិតខំធ្វើលំហាត់ដោយខ្លួនឯង ប្អូនឥតមានផ្សងសំណាងអ្វីផងទេបាទ ។
អូ៎� យើងខ្ញុំមិនអាចជឿថាប្អូនឯងធ្វើលំហាត់នេះបានរួចរាល់ក្នុងរយៈ ពេលតែកន្លះម៉ោងនេះ
ទេ ព្រោះថាគ្រាន់តែរឿងរៀបឯកតាលេចក៏ត្រូវចំណាយពេលយ៉ាងហោចណាស់ក៏ 2ដងនៃ
រយៈកាលធ្វើនោះដែរហើយ ។ យុវសិស្សយើងបង្ខំចិត្តត្រូវតែធ្វើការអធិប្បាយឡើងវិញនូវ
របៀបធ្វើ របស់ខ្លួន ។ ការពិត នេះជាវិធីថ្មីតែម្ដង ៖ វិធីរេខាគណិតពិពណ៌នាសម្រាប់ស្រាយ
បំភ្លឺបណ្ដាវិធីលំដាប់គណិតដ៏ ស្មុគស្មាញ ។
បណ្ដាគ្រូបង្រៀនត្រូវជជែកដេញដោលគ្នាយ៉ាងយូរ ពីវិធីថ្មីដែល ហ្គាប៉ាត ម៉ុង ទើបនឹងនឹក
ចេញ ហើយនៅទីបំផុតត្រូវទទួលស្គាល់ថា វិធីថ្មីនោះពិតជាត្រឹមត្រូវ ។ នោះជាមូលដ្ឋានដំបូង
បង្អស់នៃមុខវិជ្ជារេខាគណិតពិពណ៌នា ។
ការសម្ងាត់របស់ប្រទេសជាតិ
នៅពេលដែលមុខវិជ្ជារេខាគណិតសាស្ត្រពិពណ៌នាដែល ហ្គាប៉ាត ម៉ុង បានបង្កើតឡើងទើប
នឹងបានការទទួលស្គាល់ រដ្ឋាភិបាល
បារាំងក៏បានចាត់ទុកនោះជា ការសម្ងាត់មួយរបស់
ប្រទេសជាតិ ។ ពីព្រោះថា ផ្អែកតាមរេខាគណិតពិពណ៌នាគេអាចគិតគូររកឃើញបន្ទាត់
បាញ់បានយ៉ាងចំគោលដៅ ។ ជាការពិត ប្រការនេះផ្ទុយពីគោលបំណងរបស់អ្នកប្រាជ្ញ ។
ក្នុងរយៈពេលរាប់សិបឆ្នាំ តាំងពីពេលបានក្លាយជាសាស្ត្រាចារ្យនៅសកលវិទ្យាល័យមក
ហ្គាប៉ាត ម៉ុង តែងតែតស៊ូជានិច្ចចំពោះការផ្សព្វផ្សាយវិទ្យសាស្ត្រថ្មីនេះ ។ ពីព្រោះថា
រេខាគណិតពិពណ៌នាពុំត្រឹមតែមានប្រយោជន៍ចំពោះយោធាប៉ុណ្ណោះទេ គឺនៅថែមទាំង
មានឥទ្ធិពលយ៉ាងធំធេងក្នុងវិស័យវិទ្យាសាស្ត្រដទៃ ទៀត ។
នៅទីបំផុត រដ្ឋាភិបាលបារាំងបានយល់ព្រមស្របតាម ហើយ 30ឆ្នាំ ក្រោយមក វណ្ណកម្ម
ដំបូងបង្អស់ស្ដីពីរេខាគណិតពិពណ៌នាថ្មីត្រូវបានបោះពុម្ព ផ្សាយ ៕
(ប្រភពពីឈូកខ្មែរ)