CamNews

សារាយ សក្ខណា ត្រូវ​គេ​ទម្លាយ​ថា កំពុង​រត់​ការ​​​ឯក​សារ​សុំ​មក​រស់​នៅ ស្រុក​ខ្មែរ​វិញ

(ភ្នំពេញ)៖ អតីតតារាសម្តែងពូ​កែបង្ហូរសម្រក់ទឹកភ្នែក អ្នកនាង សារាយ សក្ខណា បន្ទាប់ពីសម្រេ​ចចិត្តរៀបអាពាហ៍ពិពាហ៍ ជាផ្លូវការ​ជាមួយបុរសអាណិជនខ្មែរអាមេរិក នឹងបានចេញទៅរស់នៅ សាងសុភមង្គលស្នេហា ជាប្តីប្រពន្ធ អស់រយៈពេលមួយសន្ទុះធំ រហូតបានចំណងដៃកូនស្រីម្នាក់​ផង​នោះ ឥឡូវ​ត្រូវបានប្រភពទម្លាយថា នាងសុំស្វាមី ដើម្បីបំពេញឯកសារនាំកូនត្រឡប់ មករស់នៅក្នុងស្រុកខ្មែរ នាពេលឆាប់ៗខាងមុខនេះ​វិញ។

ប្រភពពីអ្នកជិតស្និទ្ធ ជាមួយនាងបានបង្ហើបប្រាប់គេហទំព័រ Khmertalking ឲ្យដឹងថា បច្ចុ​ប្ប​ន្នអ្នកនាង សារាយ សក្ខណា បានកំពុងតែស្វះស្វែង ដើម្បីរៀបចំធ្វើឯកសាផ្ទេរសុំ ត្រឡប់វិល​ម​ករស់នៅ​ស្រុកខ្មែរ បន្ទាប់ពីរស់នៅជាមួយស្វាមី​និងក្រុមគ្រួសារសាច់ថ្លៃ អស់រយៈពេលប៉ុន្មានឆ្នាំម​ក មក​។ ការវិលត្រឡប់របស់អតីតតារាស្រី នាង សារាយ សក្ខិណា ពេលឆាប់ៗខាងមុខ​នេះ​ គឺនាងក៏មានគម្រោងយកកូនស្រី អាយុប្រហែលមួយខួប មកជាមួយគ្នាផងដែរ។

ដោយឡែកសម្រាប់ស្វាមីរបស់ អ្នកនាង សារាយ សក្ខណា គឺលោក កែវ មេត្រី ត្រូវបាន​ប្រភ​ព ដដែលនេះបញ្ជាក់ថា លោកមិនត្រឡប់មករស់នៅស្រុកខ្មែរ តាមភរិយា និងកូនស្រីជាទីស្រ​លា​ញ់របស់ខ្លួនឡើយ ព្រោះលោកត្រូវរស់នៅបំពេញការងារ នៅទីនោះដូចមុនដដែល គ្រាន់តែប្តីរបស់នាង ​មានគម្រោងឡើងចុះមកប្រទេសកម្ពុជា ក្នុងមួយឆ្នាំ៤ឬ៥ដង ដើម្បីមកលេងជួបជុំភរិយា និង​កូនតែ​ប៉ុណ្ណោះ។

ដំណើរនៃការវិលត្រឡប់ ពីសំណាក់តារាស្រីនាង សារាយ សក្ខណា ដើម្បីមករស់នៅស្រុកខ្មែរ​ពេលនេះមិនត្រូវបានប្រភពណា បញ្ជាក់ប្រាប់ច្បាស់នៅឡើយទេថាបណ្ដាលមកពីមូលហេតុអ្វី​​ប្រាកដ​ ​ឬមួយមានបញ្ហាអ្វីនោះទេ។ Khmertalking នៅ​ថ្ងៃ​ទី០២ មករា នេះ មិនទាន់ទទួលបានការបំភ្លឺ ណាមួយពីក្រុមគ្រួសារ ឬសាម៉ីខ្លួននាងផ្ទាល់ជុំវិញ គម្រោងនៃការវិលត្រឡង់ មករស់នៅស្រុកខ្មែរវិញនេះដែរ។

គួររំឭកថា ពិធីមង្គលការរបស់អតីតពិធីការិនី និងតារាសម្តីផ្អែម អ្នកនាង សារាយ សក្ខណា គឺជាពិធីដែលរៀបចំធំជាងគេ ប្រចាំឆ្នាំ២០១៣ ដោយនាងនិងស្វាមីបានចាយទុន មិនតិចម៉ឺនដុល្លាទេ ក្នុងការរៀបចំពិធីឲ្យមើលទៅល្អប្រណិត និងលេចធ្លោលើសតារាដទៃ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី