(បន្ទាយមានជ័យ)៖ លោក ឈើយ ចាន់ណា អតីតប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលរង ខេត្តបន្ទាយមានជ័យ។ ពិធីប្រកាសតំណែងនេះ ធ្វើឡើងក្រោមវត្តមាន លោក សក់ សេដ្ឋាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក សួន បវរ អភិបាលខេត្ត ព្រមទាំងមន្ដ្រីរាជការ ជាច្រើននាក់ផងដែរ។

លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់សេចក្តីទុកចិត្ត ក្នុងការប្រគល់តំណែងជូនលោក ឈើយ ចាន់ណា ជាអភិបាលរងខេត្តបន្ទាយមានជ័យ ដើម្បីបានចូលរួមចំណែក ក្នុងការបំពេញកិច្ចការបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋ។ លោកអភិបាលខេត្ត ក៏បានបង្ហាញពីស្ថានភាពទូទៅ របស់ខេត្ត ដែលបាននឹងកំពុងធ្វើការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសបានប្រែក្លាយតំបន់ព្រំដែន ឲ្យទៅជាតំបន់សេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏មានសារៈសំខាន់ ក្នុងការដោះដូរ ទំនិញជូនប្រជាពរដ្ឋ នៃខេត្តជាប់ព្រំដែន។

លោក សក់ សេដ្ឋាន ក៏បានវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលខេត្តបន្ទាយមានជ័យ លើការសហការបំពេញភារកិច្ចការងារបានល្អ ធ្វើឲ្យខេត្តមានការអភិឌ្ឍន៍លើគ្រប់វិស័យ។ លោកសូមឲ្យលោកអភិបាលរងខេត្តថ្មី ដែលត្រូវបានប្រកាសចូលកាន់តំណែងថ្ងៃនេះ ធ្វើយ៉ាងណាបំពេញភារៈកិច្ចការងារឲ្យបានខ្ជាប់ខ្ជួន។

ជាមួយគ្នានោះដែរ លោក ឈើយ ចាន់ណា អភិបាលរងខេត្ត ទើបប្រកាសចូលកាន់តំណែង បានធ្វើការថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានប្រគល់តំណែងជាអភិបាលរងខេត្តបន្ទាយមានជ័យ ហើយលោកបានប្តេជ្ញាចិត្តយ៉ាងមុតមាំង បំពេញភារៈកិច្ច ដែលរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំខេត្ត បានដាក់ជូន៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី