ព័ត៌មានអន្តរជាតិ ៖ ប៉ូលីសក្នុងស្រុក ពីទឹកដីសហរដ្ឋអាមេរិក ឲ្យ ដឹងថា ហោចណាស់ ជនរងគ្រោះ ២នាក់បានស្លាប់បាត់បង់ជីវិត ក្រោយពីមានការបាញ់ប្រហារ នៅ មូលដ្ឋានទ័ព អាកាស នៅរដ្ឋ តិច សាស់សហរដ្ឋអាមេរិក ។

មន្រ្តីផ្លូវការសហរដ្ឋអាមេរិក គូសបញ្ជាក់ដល់សារព័ត៌មានក្នុងស្រុកឲ្យ ដឹងថា ខ្មាន់កាំភ្លើងបានបាញ់ ប្រហារមេបញ្ជាការរបស់ខ្លួន មុននឹងធ្វើអត្តឃាត។ អ្នកនាំពាក្យឲ្យ ដឹងថា ប៉ូលីសបានចុះអន្តរាគមន៍ ទៅដល់ទីតាំងកើតហេតុ នាមូលដ្ឋានទ័ពអាកាស Joint Base San Antonio-Lackland វេលាម៉ោង ៩ និងបានរកឃើញសាកសព មនុស្ស ២ នាក់ នៅក្នុងបន្ទប់មួយ នាមូលដ្ឋានទ័ពអាកាស ខណៈអាជ្ញា ធរមានជំនឿជាក់ឲ្យដឹងថា សាកសពម្នាក់ ក្នុងចំណោម ២នាក់ គឺជាខ្មាន់កាំភ្លើង សេចក្តីរាយការណ៍ បញ្ជាក់ឲ្យដឹងថា ប៉ូលីសកំពុងតែធ្វើការសិក្សានិងស្រាវជ្រាវករណីបាញ់ប្រហារលើកនេះ ថាតើ ជន ណាមួយជាខ្មាន់កាំភ្លើង បាញ់សម្លាប់ ។ ដោយឡែក សេចក្តីថ្លែងការណ៍ ពីមូលដ្ឋានទ័ពអាកាស ឲ្យ ដឹងថា ពុំមានតម្រុយណាមួយបញ្ជាក់ថា ការបាញ់ប្រហារលើកនេះ គឺជាការវាយប្រហារ ភារវកម្ម នោះទេ ។ គួររំឮកថា មូលដ្ឋានទ័ពអាកាស Joint Base San-Antonio Lackland គឺជាមូលដ្ឋានទ័ព អាកាសធំបំផុត ដែលរាល់ទ័ពអាកាសទាំងអស់ ត្រូវតែហ្វឹកហ្វើន មូលដ្ឋានគ្រឹះនៅទីនេះ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី