CamNews

ក្រុមកំប្លែងនាយពែកមី រងការចោទថា ប្រមាថដល់ជនពិការ (មានវីដេអូ)

- លោក ឯម ច័ន្ទមករា ទទូចឲ្យក្រុមកំប្លែង លោកពែកមី សូមទោសជាសាធារណៈ និងគិតគូរឡើងវិញ លើការសម្តែងរបស់ក្រុមខ្លួន

ភ្នំពេញ៖ ឈុតឆាកកំប្លែងរបស់ក្រុមនាយពែកមី ក្នុងសាច់រឿង «គ្រូជួយ មិនជួយគ្រូវិញ» ចាក់ផ្សាយតាមកញ្ចក់ ទូរទស្សន៍ CTN កាលពីពេលថ្មីៗនេះ បង្កឲ្យមានប្រតិកម្មថា ជាការមើលងាយ និងប្រមាថយ៉ាងធ្ងន់ធ្ងរដល់ជន ពិការ។ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានអំពាវនាវដោយទទូចឲ្យក្រុម កំប្លែងនាយពែកមី ធ្វើការសុំទោសជាសាធារណៈ និងមានស្មារតីខ្ពស់ចំពោះសកម្មភាពកំប្លែងរបស់ខ្លួន។

កំប្លែងរឿង «គ្រូជួយ មិនជួយគ្រូវិញ» ដែលបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ CTN កាលពីសប្តាហ៍កន្លងទៅ ថ្មីៗ របស់ក្រុមកំប្លែងនាយពែកមី មានឈុតឆាកមួយ នាយសាក់ស៊ី បានដើរតួជាជនពិការទៅស្វែងរកនាយពែក មី ដើម្បីព្យាបាលទីបំផុតជំងឺត្រូវបានជាសះស្បើយ ដែលចំណុចនេះជាការអប់រំមួយ ដ៏មិនត្រឹមត្រូវដល់សធារណ ជន ព្រោះជំងឺពិការរភាពមិនអាចស្វែងរកការព្យាបាលដោយការវាយដំដូចក្នុងសាច់រឿងនោះឡើយ។ មួយវិញ ទៀតពាក្យពេចន៍មួយចំនួន របស់ក្រុមកំប្លែងបាននិយាយចំអកឡកឡើយដល់ក្រុមជនពិការ នាំឲ្យប៉ះពាល់ដល់ សតិអារម្មណ៍របស់ជនពិការកាន់តែខ្លាំងថែមទៀត។

អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានថ្លែងតាមបណ្តាញសង្គមហ្វេសប៊ុករបស់ លោកថា ការសម្តែងខាងលើ បានប៉ះពាល់ជាខ្លាំងទៅលើជនពិការ ពិសេសប្រឆាំងនឹងមាត្រា២ នៃច្បាប់ស្តីពីកិច្ច ការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដែលបានចែងអំពីការទប់ស្កាត់ កាត់បន្ថយ និងលុបបំបាត់ ការរើសអើង ចំពោះជនពិការ រួមនឹងអនុសញ្ញាស្តីពីសិទ្ធិជនពិការ ក្នុងការការពារ ការមាក់ងាយ ការរើសអើងលើជនពិការ ដែល ច្បាប់នេះ ក៏បានចូលជាធរមានទៅហើយនោះ។

លោកបានថ្លែងបន្តថា «ក្នុងនាមជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ខ្ញុំសូមសម្តែងនូវការសោក ស្តាយជាខ្លាំង ចំពោះក្រុមកំប្លែងរបស់លោក ពែកមី សម្តែងរឿង គ្រូជួយ មិនជួយគ្រូវិញ ដែលសាច់រឿងនេះ បានសម្តែងអំពីការត្រាប់ជាជនពិការប្រភេទ CP ហើយយកទៅព្យាបាលដោយប្រើធូប/ដំបង វាយទៅលើតួអង្គ ដែលជាជនពិការ និងបានប្រើពាក្យចំអកមួយចំនួនប៉ះពាល់ដល់ជនពិការជើង ដែលប្រើជើងរណបសិប្បនិម្មិត»។

លោក ឯម ច័ន្ទមករា ក៏បានទទូចឲ្យក្រុមកំប្លែងលោក ពែកមី សុំទោសជាសាធារណៈចំពោះករណីខាងលើ បើការ សម្តែងនេះ ពិតជាទង្វើអចេតនា ហើយលោកក៏សង្ឃឹមយ៉ាងមុតមាំថា ក្រុមកំប្លែងរបស់លោក ពែកមី នឹងមានការ ភ្ញាក់រលឹកអំពីបញ្ហា ដែលបានកើតឡើងខាងលើនេះ។

លោក ឯម ច័ន្ទមករា ថែមទាំងបានបញ្ជាក់ទៀតថា រាល់ការសម្តែងជាតួអង្គជនពិការមិនត្រូវបានហាមឃាត់នោះ ទេ តែមិនត្រូវសម្តែងក្នុងរូបភាពចំអកឡកឡើយ ក្នុងន័យអវិជ្ជមាន ដើម្បីធ្វើឲ្យគេសើចនោះទេ។

ជនពិការទាំងអស់នៅកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលកំពុងលើកកម្ពស់ និងយកចិត្តទុកដាក់យ៉ាងខ្លាំងតាមរយៈ ចេញព្រះរាជក្រឹត្យ អនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុទ្ធនានា ក្នុងបំណងលើកកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់ ជនពិការ។

អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការបន្តបញ្ជាក់ថា «យើងលើកទឹកចិត្តឲ្យអ្នកសម្តែងទាំងអស់ សម្តែង ដោយលើកទឹកចិត្តជនពិការ លើកកម្ពស់ស្មារតីរបស់ជនពិការ ក្នុងន័យអប់រំមិនឲ្យមានការមើលងាយ និងប្រមាថ ទៅលើជនពិការ ដើម្បីភាពសប្បាយនោះឡើយ។ ការមើលងាយ និងបន្ទោសបង្អាប់រើសអើង លើជនពិការនេះ ត្រូវគេហាម ខាតដាច់ខាត ហើយអាចមានទោសទ័ណ្ឌថែមទៀតផង តាមមាត្រា ២ នៃច្បាប់ស្តីពីជនពិការ»។

លោក ឯម ច័ន្ទមករា ក៏បានលើករិះគន់ផងដែរថា ច្បាប់កម្ពុជា សូម្បីតែពាក្យមនុស្សឆ្កួត ក៏គេមិនឲ្យហៅផងដែរ ព្រោះជាការប្រមាថ និងរើសអើងធ្ងន់ធ្ងរ គឹត្រូវជំនួសដោយ ពាក្យថា ពិការស្មារតី ឬសតិមិនប្រក្រតីជាដើម។

សូមបញ្ជាក់ផងដែរថា ក្រុមកំប្លែងរបស់នាយពែកមី ដែលកំពុងទទួលបានការគាំទ្រ និងមានប្រជាប្រិយភាពមួយ នៅកម្ពុជានោះ កាលពីពេលថ្មីៗនេះ បានធ្វើឲ្យបងប្អូនខ្មែរ-ឥស្លាមប្រតិកម្ម និងខឹងសម្បាយ៉ាងខ្លាំងផងដែរ បន្ទាប់ ក្រុមកំប្លែងប្រចាំស្ថាននីយទូរទស្សន៍ CTN សម្តែងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់ពួកគេ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអប អរសាទរខួបលើកទី១៦ ទិវាវប្បធ៌មជាតិ ០៣ មីនា នៅសាលសន្និសីទចតុមុខ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០ ១៤ បានទទូចឲ្យអ្នកសិល្បៈគ្រប់ទម្រង់ទាំងអស់ ត្រូវបញ្ចូលនូវសារអប់រំល្អដល់អ្នកមើល ពោលមិនមែនច្រៀង សម្តែងឲ្យតែពិរោះ និងល្អមើលនោះទេ ត្រូវតែបង្កប់នូវសារអប់រំល្អ ដល់អ្នកមើល ធ្វើយ៉ាងណាឲ្យបានទាំង សប្បាយពិរោះ និងចំណេះដឹងផងដែរ។

ក្រុមតារាកំប្លែងនាយពែកមី ប្រជាពលរដ្ឋកម្ពុជាជាច្រើនទទួលស្គាល់ថា ក្រុមកំប្លែងនេះ ពូកែជ្រើសរើសយកឈុត ឆាកសម្តែង និងពាក្យសម្តីប្លែកៗ ធ្វើឲ្យទស្សនិកជនសើចសប្បាយ តែក៏មានចំណុចមួយចំនួនធំ ត្រូវបានគេរិះគន់ ផងដែរ ដោយសារតែពួកគេនិយមយកពាក្យពេចន៍អាសអាភាស ចំអេសចំអាស និងពាក្យមិនគួរគប្បីប្រើមួយ ចំនួនទៀតមកនិយាយស្តីពេលសម្តែង អាចជាការជះឥទ្ធិពលអាក្រក់ដល់អ្នកទស្សនា ជាពិសេសសង្គមកម្ពុជាទាំងមូល ដែលត្រូវបានគេ ទទួលស្គាល់ថា មានវប្បធម៌ល្អថ្លៃថ្នូរនោះផងដែរ។

ពិតកំប្លែងត្រូវតែរកពាក្យប្លែកៗសម្រាប់នាំដល់ការសប្បាយ តែមិនអាចគិតតែការនាំឲ្យសើចសប្បាយ តែមិនគិត ផលប៉ះពាល់ សេចក្តីថ្លៃថ្នូរ និងបង្កប់នូវសារអប់រំល្អដល់អ្នកទស្សនា ព្រមទាំងការឆ្លុះបញ្ចាំងដោយភ្ជាប់ជាមួយ នូវក្រមសីលធម៌ និង ចរិយាធម៌ក្នុងការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋខ្មែរនោះឡើយ៕

<object style="display: block; margin-left: auto; margin-right: auto;" width="513" height="441" data="http://www.youtube.com/v/hw-BqNg3C48&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/hw-BqNg3C48&rel=1" /></object>

លោក  ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ សំណេះសំណាលជាមួយជនពិការកម្ពុជា

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល