ព័ត៌មានអន្តរជាតិ ៖ ទូរស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥ថា ក្នុងចំណោម នាយកប្រតិបត្តិ ដែលឆ្នើម និងមានគុណតម្លៃ ល្អជាងគេ នោះមាន០៥រូប នៅក្នុងឆ្នាំ២០១៤ ។ ប៉ុន្តែមាន តែម្នាក់គត់ដែល ឈានដល់កម្រិត កំពូលនៅក្នុងឆ្នាំ២០១៤ ។

ក្រុមអ្នកស្រាវជ្រាវមួយ បានព្យាយាមរុករកទិន្នន័យ និងធ្វើការ វិនិច្ឆ័យ យ៉ាងល្អិតល្អន់ ទៅលើលក្ខណៈ សម្បតិ្ត និងគុណតម្លៃ របស់នាយកប្រតិបត្តិ ដែលបានកំពុង ប្រតិបត្តិការកិច្ចការ របស់ពួកគេ នៅក្នុង បណ្តា សហគ្រាស ក្រុមហ៊ុន នៅទូទាំង ពិភពលោក បានសម្រេចជ្រើសរើស និងប្រសិទ្ធិនាម ០៥ រូប សម្រាប់អ្នក ដែលមានស្នាដៃឆ្នើម ក្នុងឆ្នាំ២០១៤ ។

លេខ១ ត្រូវបានគេដឹងថា បានទៅ លើលោក Elon Musk នាយកប្រតិបត្តិ ក្រុមហ៊ុនផលិត រថយន្តប្រើ ថាមពលអគ្កីសនី ឈ្មោះថា Tesla និងជានាយកប្រតិបត្តិ ក្រុមហ៊ុន អវកា សហរដ្ឋអាម៉េរិក SpaceX ដែល ញ៉ាំងឲ្យ នាយកប្រតិបត្តិរូបនេះ ទទួលបានកិត្តិនាម ជាបុគ្គលឆ្នើម ប្រចាំឆ្នាំ២០១៤ ។

ក្រុមអ្នកស្រាវជ្រាវ បានបញ្ជាក់ថា លោក Elon Musk ត្រូវបានវាយតម្លៃ ជាបុគ្គល ឆ្នើម ដោយសារលោក មានការគ្រប់គ្រងដល់ទៅ ០២ក្រុមហ៊ុន ដែលល្បីល្បាញ នៅក្នុងពិភពលោក នាពេលបច្ចុប្បន្ននេះ ដែល មានដើមទុនរហូតដល់ ៤៨ភាគរយ ។ តួលេខនេះកើនឡើង ៣៤៤ភាគរយ ធៀបនឹងឆ្នាំ២០១៣ ។

គួរបញ្ជាក់ថា លំដាប់ថ្នាក់លេខរៀង បន្ទាប់ពីលោក Elon Musk រួមមានៈ

-លោក Kevin Plank ស្ថិតក្នុងលំដាប់លេខ ២ ដែលលោកជា នាយកប្រតិបត្តិមួយរូប នៅក្នុងក្រុមហ៊ុន សម្លៀកបំពាក់គាំទ្រ ដល់វិស័យកីឡា ។

-លោក Jack Ma ជានាយក ប្រតិបត្តិក្រុមហ៊ុន Alibaba ។

-លោក John Martin ជានាយកប្រតិបត្តិ ដ៏ ឆ្នើម នៅក្រុមហ៊ុន ផលិតឱសថ ដែលដណ្តើម បានទីផ្សារ ឱសថ បានច្រើនជាងគេ ក្នុងឆ្នាំ២០១៤ ។

-លោក Andrew Wilson ជាអ្នកបង្កើត សិល្បៈបច្ចេកវិទ្យា និងហ្គេមដ៏ល្បី ៕

ប្រភព ៖ ដើមអម្ពិល និង ប៊ីប៊ីស៊ី