CamNews

ពៅ លីដា ស្ងាត់ៗ​សំងំ​សម្ដែង ជាតួឯក​ពីរ​រឿង​ផ្សេង​គ្នា

ភ្នំពេញ៖ ចូលដល់ពាក់កណ្តាល ឆ្នាំ២០១៥នេះ តារាសម្តែងវ័យជាង ២០ឆ្នាំ កញ្ញា ពៅ លីដា ត្រូវបានគេដឹងថា ហាក់មានយឺអ៊ុនខ្ពស់ មិនធម្មតា ខណៈការងារសិល្បៈ ក៏ដូចអាជីព មុខជំនួញខាងក្រៅ កំពុងមានស្ទុះទ្បើង ក្រោយពេលស្ងប់ស្ងាត់ បាត់មុខ អស់មួយរយៈកាលខ្លីមកនោះ ។ មិនតែប៉ុណ្ណោះ ពេលនេះ ពៅ លីដា ក៏ទើបក្តាប់បាន ឱកាសសម្រាប់តំណែងជាតួឯក ក្នុងខែ្សភាពយន្តថ្មីចំនួន២ ក្នុងពេលតែមួយទៀតផង។

ជួបជាមួយ គេហទំព័រ LookingTODAY តាមទូរស័ព្ទ នៅរសៀលថ្ងៃទី១៧ ខែកក្កដា នេះ កញ្ញា ពៅ លីដា បាននិយាយប្រាប់ឲ្យដឹងថា ចំពោះអាជីពសិល្បៈ ផ្ទាល់ខ្លួនសព្វថ្ងៃ គឺនាងមានការមមាញឹកខ្លាំង ទាំងការសម្តែង និងដើរម៉ូដ។ ម្យ៉ាងទៀតពេលនេះ នាងកំពុងតែថតរឿងឲ្យប៉ុស្តិ៍ ទូរទស្សន៍ក្នុងស្រុក២ គ្រងតំណែងជាតួឯងទាំងអស់។

កញ្ញា ពៅ លីដា បាននិយាយបន្តថា បច្ចុប្បន្ននេះនាងកំពុងតែជាប់ដៃ ក្នុងការថតសម្តែង ខ្សែរឿងភាគចំនួន២ ផ្សេងគ្នាឲ្យខាងផលិតកម្ម និងស្ថានីយទូរសទ្សន៍ ដែលនៅក្នុងសាច់រឿងនេះ អ្នកដឹកនាំសម្តែង បានតម្រូវឲ្យ នាងធ្វើជាតួឯកទាំងពីរ។ ចំពោះសាច់រឿងនេះត្រូវបាន លីដា បញ្ជាក់ថា រឿងទី១មានចំណងជើងថា «វិថីនារី» ក្រោយថតចប់នឹងមានចាក់ បញ្ចាំង នីស្ថានីយទូរទ្សន៍CTN។ ចំណែករឿងភាគទី២ គឺមានចំណងជើងថា «ក្រមុំស្រស់កំលោះចោម» ដែលរឿងនេះ ក៏នឹងត្រូវចាក់បញ្ចាំង នៅនីស្ថានីយទូរទ្សន៍បាយ័ន ក្នុងពេលឆាប់នេះ។
កញ្ញា ពៅ លីដា បានបន្តថា នេះជាឱកាសថ្មីមួយទៀត សម្រាប់នាងដែលបានគ្រង់តំណែង សម្តែងជាតួឯកចំនួនពីរ រឿងស្របពេលគ្នាតែមួយ។

តារាសម្តែង ពៅ លីដា ក៏បាននិយាយឲ្យដឹងដែរថា ក្នុងការសម្តែងរឿងនីមួយៗ គឺតែងតែជួបនូវការលំបាកខ្លះ ប៉ុន្តែបើទោះបីជាមានការលំបាក និងនឿយហត់បន្តិចមែន ក៏នាងនូវតែមានអារម្មណ៍ សប្បាយចិត្ត និងមិនរាថយនោះឡើយ មិនថា នាងបានតំណែងតួឯក ឬ មួយតំណែងតួរង ក៏នាងចេញចិត្ត។

តារាសម្តែង និង ជាតារាម៉ូដែលសម្បុរស្រអែមស្រស់ ពៅ លីដា ក្រោយពីដាក់ខ្លួន ចូលប្រឡូកសិល្បៈ អស់មួយរយៈពេលមកនេះ ត្រូវបានទស្សនិកជន មើលឃើញថា នាងក៏ចាប់ផ្តើមឡើង យឺអ៊ុន និងមានហាងឆេងទីផ្សារ សិល្បៈខ្ពស់ មិនចាញ់តារាស្រី ឯទៀតនោះទេ។ ជាមួយគ្នានេះ បច្ចុប្បន្ននាង ក៏ទើបតែចំណាយលុយរាប់ពាន់ ដុល្លារបើកមុខរបរកស៊ីផ្ទាល់ខ្លួន ខាងក្រៅទៀតផង ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល