ម៉ូដរថយន្តនេះគឺជាស្នាដៃរចនារបស់ជនជាតិ ហូឡង់ មានកង់ 6 ប្រវែង 15 ហ្វីត មើល
ទៅហាក់បីដូចជារថយន្តកូនកាត់ គឺស្រដៀងនឹងរថយន្តរបស់ មនុស្សប្រចៀវ ផង និង
រថយន្ត Limousine ផង ។ រថយន្តនេះបានបង្ហាញនូវភាពអស្ចារ្យ មានកំលាំងខ្លាំង អាច
ផ្ទុកមនុស្សបាន 23 នាក់ និងអាចរត់បានក្នុងល្បឿន 255 គីឡូម៉ែត្រ ក្នុងមួយម៉ោង ។
រថយន្កប្រភេទថ្មីនេះ បានបង្ហាញវត្តមានជាលើកដំបូងក្នុងពិធីតាំងពិព័រណ៌មួយនាទីក្រុង
Dubai ។ Superbus ផលិតឡើងពីសរសៃជាតិ កាបូន និងដំនើរការដោយថ្មប្រើថាមពល
អគ្គីសនី ប្រភេទ lithium polymer ។ មានទ្វារចំនួន 12 ផ្នែកខាងក្នុងមានទូរទស្សន៍ មាន
Internet និងផ្សេងៗជាច្រើនទៀត ធ្វើអោយអ្នកដំនើរមានអារម្មណ៍ស្រស់ស្រាយ និងប្រកប
ដោយផាសុខភាព ។ រថយន្ត Superbus ចាប់ផ្តើមគំរោងផលិតតាំងពីឆ្នាំ 2004 មកម្លេះ
ដែលចំណាយដើមទន់ក្នុងការផលិតអស់ប្រមាណជា 19 លានដុល្លា ។
ក្រុមអ្នករចនាម៉ូដ Superbus មកពីសាកលវិទ្យាល័យ TU Delft ក៏មានវត្តមានរបស់លោក
Wubbo Ockels ដែលធ្លាប់ជាអាកាសយាននិកផងដែរ ។
រថយន្តមានទ្វារ 12
(ប្រភពពី Daily Mail)
ដោយ :រដ្ឋា