កាលពីយប់មិញនេះ ក្រុមតោខៀវ Chelsea បានធ្វើដំណើរ ទៅផ្ទះរបស់ Aston Villa ដើម្បីសួរ សុខទុក្ខ ក្នុងក្របខណ្ឌ English Premier League ។ ក្រុម Chelsea ជាក្រុមឈរ លំដាប់ទី ១ នៅក្នុងតារាង ដែលត្រូវ បានគេ ជឿជាក់ថា នឹងក្លាយជាក្រុម ជើងឯកក្នុង រដូវកាលនេះ ។

ការប្រកួត ចាប់ផ្តើម ក្នុងតង់ទី ១ បើកឆាក និងមានការ លេងបែបហិង្សា ច្រើនដែរ តែមិនមានអ្វី ធំដុំទេ ដោយកីឡាករ មួយចំនួនរបស់ Aston Villa ជាអ្នកបានកាតលឿង ។ ហើយក្នុងតង់ទី ១ នេះក៏គ្មានក្រុម ណាអាចស៊ុត ចូលទី ២ គ្នាបានដែរ ។ មកដល់តង់ទី ២ ក្រុមទាំង ២ នៅតែបន្ត លេងបែបសាច់ក្តៅ ដដែល ហើយក្នុងនាទីទី ៦៨ Willian ក៏ត្រូវបានបញ្ចេញចេញ ព្រោះថាបាន កាតលឿង ២ ទៅហើយ ដែលសរុប តាំងតែពី ទង់ទី ១ មកធ្វើអោយ ក្រុម Chelsea បានបង់ សមាជិកមួយរូប ។ បន្ទាប់មកទៀត នៅនាទីទី ៨២ ស្រាប់តែ Chelsea ធ្វើអោយមាន ចន្លោះប្រហោង ធ្វើអោយ Fabian Delph របស់ Aston Villa ស៊ុតអោយម្ចាស់ផ្ទះ នាំមុខមុន នៅចុងតង់ទី ២ នេះ ។ មកដល់នាទីទី ៩០ ទៅហើយកីឡាករ Ramires របស់ក្រុម Chelsea ធ្វើអោយមាន កំហុស ទទួលបាន កាតក្រហមមួយទៀត ។ ដូចនេះចប់ ការប្រកួត Aston Villa ឈ្នះ Chelsea ក្នុងលទ្ធផល ១ ទល់ ០ ហើយ Chelsea ទទួលបាន កាតក្រហម ២ ៕

<object width="500" height="400" data="http://www.youtube.com/v/RjHZsjkkH4I&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/RjHZsjkkH4I&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ livescore