ភ្នំពេញ៖ ជាមួយការឈានចូលមកដល់ នៃការប្រឡងមធ្យមសិក្សាទុតិយភូមិ ហៅថាបាក់ឌុប នៅថ្ងៃចន្ទ សប្តាហ៍ ក្រោយនេះ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បានបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ និងតឹង រឹងបំផុត មិនមានការបន្ធូបន្ថយអាណិតអាសូរណាមួយសម្រាប់បេក្ខជនឡើយ ពោលពួកគេនឹងធ្លាក់ដោយស្វ័យប្រវ ត្តិ ប្រសិនបើធ្វើខុសទៅនឹងលក្ខខណ្ឌទាំង៥ ដែលក្រសួងបានដាក់ចេញ។

តាមរយៈវីដេអូបង្ហោះលើទំព័រហ្វេសប៊ុកជាសារផ្ញើទៅកាន់បេក្ខជនប្រឡងជិត ៩ម៉ឺននៅឆ្នាំ២០១៥នេះ លោក ហង់ ជូនណារ៉ុន បានបញ្ជាក់ថា លក្ខខណ្ឌទាំង ៥ចំណុច ដែលនាំឲ្យធ្លាក់ដោយស្វ័យប្រវត្តិនោះរួមមាន៖

១. លួចយកសៀវភៅ សំណៅឯកសារ លូចចម្លង ប្រើទូរស័ព្ទ និងឧបករណ៍អេឡិចត្រូនិកផ្សេងៗនៅក្នុងមណ្ឌល ប្រឡង។

២. ការពិនិត្យឃើញថា សន្លឹកកិច្ចរបស់បេក្ខជនអង្គុយជិតគ្នា មានខ្លឹមសារដូចគ្នា រកឃើញថាលួចចម្លងគ្នា ឬសន្លឹក កិច្ចមានខ្លឹមសារដូចគ្នាទាំងស្រុងទៅនឹងសំណៅឯកសារ ដែលសរសេរទុកមុន ឬដូចទៅនឹងឯកសារបង្ហោះតាម ហ្វេសប៊ុកជាដើម។

៣. ផ្តល់សន្លឹកកិច្ចការទៅមិត្តភក្តិចម្លង បោះឯកសារទៅក្រៅបន្ទប់ប្រឡង ធ្វើជាមេខ្លោងប្រមូលលុយឲ្យគ្រូ។ (ចំណុចនេះ មិនត្រឹមតែឲ្យធ្លាក់ដោយស្វ័យប្រវត្តិនោះទេ ថែមទាំងមិនអនុញ្ញាតឲ្យប្រឡងនៅឆ្នាំបន្ទាប់ថែមទៀត)

៤. យកអាវុធជាតិផ្ទុះចូលក្នុងបន្ទប់ប្រឡង ឲ្យអ្នកដទៃប្រឡងជំនួស ឬ ធ្វើឲ្យខូចខាតឧបករណ៍ សម្ភារៈក្នុងបន្ទប់ ប្រឡង។ (ចំណុចនេះ ឲ្យធ្លាក់ដោយស្វ័យប្រវត្តិ ហើយមិនអនុញ្ញាតឲ្យប្រឡងរយៈពេលពីរឆ្នាំបន្តបន្ទាប់គ្នា)

៥. ធ្វើឲ្យខូចសណ្តាប់ធ្នាប់របៀបរៀបរយ ឬធ្វើជាក្លិបរៀបចំចម្លើយ និងបង្ករបួសស្នាមទៅលើមន្រ្តីអនុរក្ស។ (ចំណុចនេះធ្លាក់ដោយស្វ័យប្រវត្តិ ហើយត្រូវប្រឈមមុខនិងច្បាប់)។

លក្ខខណ្ឌមិនមែនដាក់រឹតបន្តឹងតែលើបេក្ខជនប្រឡងនោះទេ បុគ្គលិកសិក្សារបស់ក្រសួងអប់រំ ដែលទៅធ្វើជាអនុ រក្សក្នុងការប្រឡងក៏មានលក្ខខណ្ឌដែរ ហើយបើធ្វើខុសនឹងប្រឈមការពិន័យ និងបញ្ឈប់ពីការងារ។

លោក ហង់ ជួនណារ៉ុន បានអំពាវនាវឲ្យបេក្ខជនប្រឡង និងលោកគ្រូ អ្នកគ្រូជាអនុរក្សទាំងអស់ ចូលរួមគោរពនូវ លក្ខខណ្ឌ ដែលបានដាក់ចេញឲ្យបានខ្ជាប់ខ្ជួន ដើម្បីនាំមកនូវលទ្ធផលនៃការប្រឡងមួយដ៏ល្អប្រសើរ។

សូមបញ្ជាក់ថា ការប្រឡងបាក់ឌុបនៅឆ្នាំ២០១៥នេះ នឹងចាប់ផ្តើមនៅថ្ងៃទី២៤-២៥ ខែសីហា សប្តាហ៍ក្រោយនេះ ដោយមានបេក្ខជនប្រមាណ ៨៨.៤៨៨នាក់៕

សូមទស្សនាវីដេអូរបស់លោក ហង់ ជួនណារ៉ុន ផ្ញើទៅកាន់បេក្ខជនប្រឡង ផ្សព្វផ្សាយដោយក្រសួងអប់រំ៖

សារឯកឧត្ដមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន ន...

សារឯកឧត្ដមបណ្ឌិត ហង់ ជួន ណារ៉ុន Hang Chuon Naron រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ផ្ញើជូនបេក្ខជន និងបុគ្គលិកអប់រំ ពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៤ សីហា ២០១៥#BacII2015::គេហទំព័រ៖ www.moeys.gov.kh ::បណ្ដាញសង្គម៖ www.facebook.com/moeys.gov.kh | www.google.com/+moeys | www.twitter.com/moeyscambodia::ទំព័រធនធានអប់រំ៖ www.krou.moeys.gov.kh | www.facebook.com/krou.moeys.gov.kh::បណ្ដាញ YouTube៖ www.youtube.com/moeyscambodia

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល