ភ្នំពេញ៖ តារាសម្តែងដែលទើបហក់ចាប់បាន ភាពល្បីឈ្មោះនាង ដួង ស្រីពេជ្រ ថ្មីៗនេះឮថា នាងកំពុង សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការ ថតរូបដ៏សិចស៊ី ក្នុងឈុតរ៉ូបសម្លៀកបំពាក់ ចំហរបញ្ចេញគល់សុដល់ ទៅចូលរួមក្នុងកម្មពិធី ខួបកំណើត មិត្តរួមអាជីពការងារ កាលពីពេលថ្មីៗកន្លងមក រហូតធ្វើឲ្យមានសំឡេង រិះគន់យ៉ាងចាស់ដៃ នៅលើបណ្តាញសង្គម Facebook ក៏ដូចមជ្ឈដ្ឋានមហាជន អ្នកគាំទ្រខាងក្រៅ ។

តារាសម្តែងជាប់ងារ ជាតារាសិចស៊ីប្រចាំឆ្នាំ ២០១៥ កញ្ញា ដួង ស្រីពេជ្រ កាលពីថ្មីៗមុននេះ គេនៅចាំបានថា នាងបានធ្វើឲ្យមហា ជនអ្នកគាំទ្រ ជាច្រើននាក់បានសម្តែងអារម្មណ៍ មិនពេញចិត្ត ថែមទាំងបានបញ្ចេញ ប្រតិកម្ម នូវការរិះគន់យ៉ាងធ្ងន់ធ្ងរមកលើ រូបនាងទៀតផង បន្ទាប់ពីពួកគេបានឃើញ រូបថតសិចស៊ី បញ្ចេញចង្អូរដើមទ្រូង ស្ទើរតែមើលឃើញទាំងស្រុង នៅកណ្តាលហ្វូង មនុស្សប្រុស-ស្រីដ៏កុះករ នៅក្នុងកម្មវិធីជប់លៀងមួយនេះ ។

ព្រមគ្នាជាមួយនឹងការបែកធ្លាយរូបថត របស់តារាសម្តែងនាង ដួង ស្រីពេជ្រ នេះដែរកាលនោះ ក៏មានមជ្ឈដ្ឋានអ្នកគាំទ្រនាំគ្នា លើកឡើងថា តារាស្រីខ្មែរដែលមានចេតនា យកភាពសិចស៊ី ដើម្បីជាទុនទាញរកការចាប់អារម្មណ៍ និងការគាំទ្រពីមហាជន ។ ក្នុងនោះគេក៏បានស្នើទៅដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បះត្រូវចាត់វិធានការក្តៅមួយ ដើម្បីកោះហៅតារាស្រីរូបនេះ ទៅធ្វើការណែនាំអប់រំ និងព្រមានផងដែរ ។

យ៉ាងណាមិញ ក្រោយពីទទួលរងនូវសំឡេង នៃការរិះគន់ខ្លាំងៗ ពីសំណាក់មហាជនមិនបាន ប៉ុន្មានផងថ្ងៃ គេក៏ស្រាប់តែ ឮថាក្រសួងវប្បធម៌ មានគម្រោងត្រៀមកោះ ហៅតារាស្រីនិយមស្លៀកពាក់សិចស៊ី របស់ខ្មែរមួយចំនួនទៅព្រមាន និងអប់រំដុសក្អែលចេញម្តង ដោយក្នុងនោះ ក៏អាចនឹងមានវត្តមានរបស់តារានាង ដួង ស្រីពេជ្រ ផងដែរ ។

ដោយឡែក បើផ្អែកតាមប្រភព ដែលនិយាយល្ហិចល្ហៀងបានឲ្យដឹងថា ដួង ស្រីពេជ្រ សព្វថ្ងៃ នៅតែព្រួយបារម្ភក្នុងចិត្តយ៉ាងខ្លាំង ចាប់តាំងពីនាងបានបែកធ្លាយ រូបថតសិចស៊ីដែលនាំឲ្យមានសំឡេងរិះគន់ វាយប្រហារដោយចំៗ មកលើខ្លួនហើយ អាចប្រឈមនឹងបញ្ហា ធ្លាក់ចុះសំឡេងគាំទ្រ និងប្រជាប្រិភាពនៅលើ ទីផ្សារសិល្បៈទៀតនោះ ។

ប្រភពបាននិយាយទៀតថា មួយរយៈពេលនេះ ស្រីពេជ្រ ហាក់មានទឹកមុខក្រៀមក្រំ ពុំសូវបង្ហាញអារម្មណ៍ សប្បាយចិត្តឡើង ព្រោះថា នាងដូចជាភ័យព្រួយខ្លាំង បន្ទាប់ពីផ្ទុះរឿងនេះឡើង កាលពីថ្មីៗកន្លងមកនេះ ។ ម្យ៉ាងទំនងនាងខ្លាច បានឱកាសទីផ្សារសម្តែង និងការគាំទ្រ បើសិនជាក្រសួងកោះហៅ ទៅព្រមានមែននោះ ដោយហេតុថា ធ្លាប់មានតារាចម្រៀងអ្នកនាង ឆៃលី ដាឡែន ជាគំរូស្រាប់ ។

នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៥នេះ គេហទំព័រកម្សាន្ត LookingTODAY មិនទាន់អាចស្វែងរក ការបកស្រាយជុំវិញបញ្ហាខាងលើ នេះពីសំណាក់កញ្ញា ដួង ស្រីពេជ្រ បាននៅឡើយទេ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល