អ្នកអាចនឹងប្រែក្លាយវិធី mix សម្លៀកបំពាក់បែប casual បំផុត ឱ្យក្លាយទៅជាទីចាប់អារម្មណ៍ជាងនេះ ដោយសារការរួមផ្សំរវាងរូបភាព ប្រភេទក្រណាត់ របស់សម្លៀកបំពាក់ ដូចទៅនឹងយុវវ័យ អ្នកលេងខោអាវ មកពីជុំវិញពិភពលោក។

ជ្រើសរើសនូវស្ទីល casual ដែលមានលក្ខណៈងាយស្រួលស្លៀកពាក់ ប៉ុន្ដែ ឈុតនេះរបស់នាង នៅតែមានភាពប្លែកភ្នែក ព្រោះតែរូបភាពល្អិតៗ ប្រកបដោយភាពទាន់សម័យ។ អាវ crop-top របស់នាង ដែលធ្លាប់មានការពេញនិយមច្រើនក្នុងរដូវក្ដៅ ពេលនេះ មានការកែច្នៃ ដោយកាត់រូងផ្នែកកណ្ដាល បង្ហាញភាពសិចស៊ី ចំណែកខោ baggy ពណ៌ងងឹត វ៉ែនតាលេងស្ទីល ជាងដើម ក៏រួមចំណែកបង្កើនការទាក់ទាញ។

នារីម្នាក់នេះ ប្រើប្រាស់ឈុតសម្លៀកបំពាក់យ៉ាងស្រស់ស្អាត សមស្របសម្រាប់ទៅសាលារៀន។ ការរួមផ្សំរវៀងអាវ peter pan ឌិនគ្រាប់អង្កាំ សំពត់ខ្លី និងកាបូបស្ពាយ ជួយឱ្យនារីម្នាក់នេះ បញ្ចេញបានស្ទីល school girl ដ៏គួរឱ្យស្រឡាញ់។

មកដល់ពេលនេះ ខោខ្លី skort នៅតែទទួលបានការពេញនិយមពីយុវវ័យ។ ស្រីស្អាតរូបនេះ បានជ្រើសរើសខោខ្លី skort ជាមួយអាវសិមិសឆ្នូតស្រទន់ ត្រជាក់ភ្នែក។

រ៉ូបខ្លីរឹបរាងដ៏សិចស៊ី ត្រូវបាននារីម្នាក់នេះ កែប្រែទៅជាស្ទីលថ្មី នៅពេលនាងជ្រើសរើសរ៉ូប និងអាវ crop-top ដែលមានរូបភាពគួរជាទីស្រឡាញ់ និង mix ជាមួយស្បែកជើង sneaker ដែលមានពណ៌ប្រហាក់ប្រហែល។

ចំណែកយុវនារីម្នាក់នេះវិញ ក៏ប្រើប្រាស់វិធី mix សម្លៀកបំពាក់ពណ៌ប្រហាក់ប្រហែលគ្នា គឺ leather jacket រួមនឹងសំពត់វែង maxi មានរូបភាពលេចធ្លោ។ ការជ្រើសរើសពណ៌ខ្មៅ ធ្វើជាគោល បានជួយឱ្យឈុតសម្លៀកបំពាក់នេះ មានលក្ខណៈស្អាតដោយឡែក។

អាវប៉ាក់ដ៏សិចស៊ី ពេលនេះ មានលក្ខណៈខ្លាំងក្លា និងមានភាពដោយឡែកជាងមុន នៅពេលពាក់ជាមួយអាវ blazer និងស្បែកជើងកីឡា Jordan ។ រីឯមួកកន្ដឹប ក៏រួមចំណែកមិនតិចនោះដែរ ក្នុងការជួយឱ្យស្ទីលខាងលើនេះ មានភាពស្រស់ស្អាត និងពេញលេញ។

នារីម្នាក់នេះ ប្រើប្រាស់អាវ crop-top ដៃវែង ជាមួយសំពត់ខ្លីបែបសិស្សសាលា ប៉ុន្ដែ ឈុតនេះ នៅតែទាក់ទាញ ដោយសារតែការរួមផ្សំរវាងពណ៌ក្រហម និងខៀវ រំលេចដោយស្បែកជើងពណ៌ឈាមជ្រូក។

ដោយ ៖ តារា
ប្រភព ៖ k14